កសិផល​កម្ពុជា

មៀនប៉ៃលិនកំពុងសង្ឃឹមខ្ពស់នឹងអាចនាំចេញទៅចិន ខណៈទិន្នផលមានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំ


មៀនប៉ៃលិន ឬ តាង៉ែនត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា អាចនឹងក្លាយជាផ្លែឈើស្រស់ទី៣ របស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីផ្លែចេក និង ផ្លែស្វាយ ខណៈដែលក្នុងមួយឆ្នាំៗ កម្ពុជាមានទិន្នផលមៀនប៉ៃលិននេះ ប្រមាណ២០ម៉ឺនតោន ហើយបើសិនជា អាចនាំចេញបាន នោះចំណូលទទួលបានមានប្រមាណ ១៥០លាន ទៅ២០០លានដុល្លារអាមេរិកឯណោះ។
នេះជាផ្លែមៀននៅប៉ៃលិន (រូបថត៖​AKP)
ដោយ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា នឹងខិតខំជំរុញការងារជាមួយនឹង អគ្គរដ្ឋបាលគយចិន ដើម្បីធ្វើយ៉ាងណាឲ្យខាងគយចិន ចុះមកត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពមៀនប៉ៃលិន ឬ តាង៉ែនខ្មែរ និង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីអាចឈានទៅរកការនាំចេញទៅកាន់ទីផ្សារចិននៅពេលខាងមុខ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ប្រាប់ ខេមបូណូមីស ថា កម្ពុជាបានស្នើឲ្យភាគីគយចិនពិនិត្យ និងវាតម្លៃលើផលិតផលមៀនប៉ៃលិនរបស់កម្ពុជា ដើម្បីអាចឈាននាំចេញ ទៅកាន់ទីផ្សារចិនបន្ទាប់ពីផ្លែកចេក និងស្វាយ។ បើទោះបី មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបបពីភាគីចិនក៏ដោយចុះ ប៉ុន្ដែ ឯកឧត្តម វេង សាខុននៅតែរំពឹងថា រដ្ឋបាលគយចិននឹងអាចចុះមកត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពផ្លែមៀនប៉ៃលិន និងផលិតផលកសិកម្មផ្សេងទៀតរបស់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ 

ទន្ទឹមនឹងនេះឯកឧត្តម វេង សាខុន បានគូសបញ្ជាក់បន្ថែមថា ក្នុងករណីចិនអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិនមែននោះ វាមិនត្រឹមតែជួយផ្តល់ការងារបន្ថែមដល់ពលរដ្ឋនោះទេ វានឹងជួយបង្កើនប្រាក់ចំណូលរបស់កម្ពុជាថែមទៀតផង ដោយក្នុងមួយឆ្នាំៗ មៀន​ប៉ៃលិននេះ មានទិន្នផល​ប្រមាណ​២០ម៉ឺនតោន បើអាច​នាំចេញបាន​តម្លៃ​ទឹកប្រាក់​ដែល​រកបាន​ពីការនាំចេញ មៀនប៉ៃលិននេះ អាចមានប្រមាណ​១៥០ ទៅ ២០០លាន​ដុល្លារអាមេរិក​។

គួររំលឹកថា ក្រៅតែពីអង្ករ មកទល់ពេលនេះ ចិនក៏ជាទីផ្សារធំមួយសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាផងដែរ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកស្រស់ ដល់ទៅជិត ១៧ម៉ឺនតោន ការកើនឡើងជិត៧០% ខណៈដែលការនាំចេញផ្លែស្វាយស្រស់វិញ មានជាង ១៤ម៉ឺនតោន កើនឡើងដល់ទៅប្រមាណ ២៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ការរៀបចំឥណទានឡើងវិញកើនឡើង៧ដង ក្នុងខែមេសា

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា សន្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងយ៉ាងខ្លាំងកាលពីខែមេសា ដោយបានកើនឡើងប្រមា…

ក្រុមហ៊ុនKrisEnergy ស្នើសុំនាំចេញប្រេងជាលើកដំបូងពីកម្ពុជាទៅលក់លើទីផ្សារអន្តរជាតិ

ព័ត៌មាន
ស្របពេលដែលក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលបាននឹងកំពុងរុករក និងបូមប្រេងនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាបំណុលមិនទាន់ដោះស្រាយចប់នៅឡើយផងនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ