ផ្លែស្វាយ​កម្ពុជា​នាំចេញទៅចិន

ផ្លែស្វាយស្រស់របស់កម្ពុជាប្រមាណ១៧០តោន ត្រូវបានដឹកទៅដល់ប្រទេសចិនហើយ!


ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបានដឹកទៅដល់ប្រទេសចិនហើយ កាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២១។ ការមកដល់ជាលើកដំបូងរបស់ផ្លែស្វាយស្រស់កម្ពុជានៅលើកទឹកដីចិន ក៏មានការរៀបចំពិធីទទួលយ៉ាងអធិកអធមពីភាគីចិនផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម។
ផ្លែស្វាយស្រស់របស់កម្ពុជាប្រមាណ១៧០តោន ត្រូវបានដឹកទៅដល់ប្រទេសចិនហើយ!
ដោយ

លោក តាំង លីសេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជា​ប្រចាំនៅទីក្រុងណាននីង ប្រទេសចិន បានបញ្ជាក់ថា ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបានដឹកទៅដល់កំពង់ផែ​តំបន់​ពាណិជ្ជកម្មសេរី​ក្នុងទីក្រុង Qinzhou នៃតំបន់​ស្វយ័ត​ក្វាងស៊ី​ប្រទេសចិនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ កម្ពុជាបានចាំចេញ​ផ្លែស្វាយស្រស់ជាលើកដំបូងនៅថ្ងៃ​ទី៧ ឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបាន​ការអនុញ្ញាត​នាំចេញ​ជាផ្លូវការពីភាគីចិន​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោក តាំង លីសេង បានគូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការគ្រប់គ្រង​កំផែតំបន់ពាណិជ្ជកម្មសេរីទីក្រុង Qinzhou បានរៀបកម្មវិធីវត្តមាន​ផ្លែស្វាយស្រស់របស់​កម្ពុជានៅព្រឹក​ថ្ងៃទី២១ ឧសភា នេះ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំក្រុង Qinzhou របស់ចិន និងអគ្គកុងស៊ុល​របស់កម្ពុជា​ប្រចាំនៅទីក្រុងណាននីង។ 

បន្ថែមលើនេះ មានការចូលពី​មន្ទីរការិយាល័យការបរទេស Beibu Gulf នៃតំបន់ស្វយ័ត​ក្វាងស៊ី, ថ្នាក់ដឹកនាំនាយកដ្ឋាន​រដ្ឋបាលគយ​នៃទីក្រុងណាននីង, ថ្នាក់ដឹកនាំគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់​ក្រុងការិយាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ​នៃការិយាល័យ​ជំរុញពាណិជ្ជកម្ម និងមន្ត្រី​នៃក្រុមហ៊ុន​នានាប្រមាណ១០០រូប។

អនុព័ន្ធពាណិជ្ជកម្មកម្ពុជា​ប្រចាំ​នៅទីក្រុង​ណាននីង​រូបនេះរំពឹងថា ការរៀបចំពិធីទទួលផ្លែស្វាយស្រស់របស់កម្ពុជានៅពេលនេះ នឹងជួយជំរុញទីផ្សារស្វាយស្រស់កម្ពុជានៅប្រទេសចិនឲ្យកាន់តែប្រសើរថែមទៀត។ ផ្លែស្វាយស្រស់របស់កម្ពុជា ដែលបានដឹកទៅដល់ប្រទេសចិនជាលើកដំបូងចំនួន៨ទូកុងតឺន័រ ដែលមានទម្ងន់ប្រមាណ១៧០តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកប្រកួត​ប្រជែង​ទីផ្សារ

ព័ត៌មាន
លោក ប៊ូ ម៉ាន ជាកសិពាណិជ្ជករមួយរូបនៅខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្តើមការដាំដុះដំណាំ៣ប្រភេទ គឺ ឪឡឹកលឿង ត្រសក់ផ្អែម និងពោតពណ៌ស្វាយ កាលពី១០…

ចិនប្រកាសក្ដែងៗថា ខ្លួន​កំពុងផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់ប្រទេសនៅអាហ្វ្រិកជិត៤០

ព័ត៌មាន
ប្រទេសចិន បានប្រកាសក្ដែងៗនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះថា ខ្លួនកំពុងផ្ដល់វ៉ាក់សាំងដល់ប្រទេសជិត៤០ហើយនៅតំបន់អាហ្វ្រិក និងបានអះអាងថាការជួយនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ