ការនាំចេញទំនិញរបស់កម្ពុជានៅត្រីមាសទី១ក្នុងឆ្នាំ២០២៣

ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានជាង ៥,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% នៅត្រីមាសទី១ក្នុងឆ្នាំ២០២៣


ការនាំចេញទំនិញសរុបរបស់កម្ពុជានៅត្រីមាសទីដំបូងនៅឆ្នាំនេះ បានបង្ហាញពីសញ្ញាណធ្លាក់ចុះគួរឲ្យកត់សម្គាល់ ចំពេលដែលតម្រូវការទីផ្សារសកលក៏កំពុងមានការធ្លាក់ចុះផងដេរ។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥ពាន់៣រយលានដុល្លារ បានធ្លាក់ចុះជាង ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានជាង ៥,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% នៅត្រីមាសទី១ក្នុងឆ្នាំ២០២៣
ដោយ

ក្រុមអ្នកជំនាញបានបង្ហាញការយល់ឃើញថា ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មិនមែនជាបញ្ហាថ្មីនោះទេ ក្រោយពិភពលោកបានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ជាពិសេស វិបតិ្តជំងឺកូវីដ១៩ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសាកលផ្សេងៗទៀត។ ឧកញ៉ា លឹម ហេង អនុប្រធានសភាកម្ពុជា បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមដែលធ្វើឲ្យការនាំចេញរបស់កម្ពុជា បន្តធ្លាក់ចុះនៅត្រីមាសទី១ឆ្នាំ២០២៣នេះ ព្រោះតែឥទ្ធិពលនៃវិបត្តិពិភពលោកនៅតែបន្តអូសបន្លាយ ដែលធ្វើឲ្យការបញ្ជាទិញរបស់កម្ពុជាពីទីផ្សារគោលដៅត្រូវថយចុះ ជាពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកតែម្ដង ដែលជាទីផ្សារគោលដៅដ៏ធំរបស់កម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា ការធ្លាក់ចុះនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មិនមែនជាបញ្ហាថ្មីសម្រាប់កម្ពុជា នោះទេ ហើយបញ្ហានេះ ក៏បានកើតឡើងដោយសារតែវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែន ផងដែរ ដែលបានធ្វើឲ្យការផ្គត់ផ្គង់នូវប្រព័ន្ធសេដ្ឋកិច្ចសាកល ត្រូវបែកខ្ញែកចេញពីគ្នា និងធ្វើឲ្យពិភពលោកកើតមាននូវអតិផរណា។

បើតាមបណ្ឌិត ហុង វណ្ណៈ កត្តានេះ បានធ្វើឲ្យប្រាក់ចំណូលនិងការចំណាយរបស់ប្រជាពលរដ្ឋមិនមានសមតុល្យ ហើយវាបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់បណ្ដាក្នុងតំបន់ ក៏ដូចជា ពិភពលោក រួមទាំងកម្ពុជា ផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា គឺពឹងផ្អែកទៅលើកត្តា២យ៉ាង គឺការវិនិយោគដោយធុរៈជននៅក្នុងស្រុក និងវិនិយោគិនផ្ទាល់ពីបរទេស ក៏ប៉ុន្តែ នៅពេលពិភពលោកមានការបែងចែករវាងតំបន់ពាណិជ្ជកម្មអាមេរិក និងចិន វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធផលិតកម្មរបស់កម្ពុជាដូចគ្នាដែរ។

សូមបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំនេះ សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ ១ពាន់៨រយលានដុល្លារ ពោលគឺ បានក្ដោបចំណែកទីផ្សារជាង ៣៣% នៃការនាំចេញសរុបរបស់កម្ពុជា។ បន្ទាប់មកគឺប្រទេសវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយបានក្ដោបចំណែកទីផ្សារជិត ១៧% ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ។ ខណៈចិនគឺជាទីផ្សារធំទី៣ ដែលបានក្ដោបចំណែកទីផ្សារជាង ៦% និងបាននាំចេញក្នុងទំហំទឹកប្រាក់ជាង ២៣៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ហេតុអ្វីកសិករគួរប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកសម្រាប់ការធ្វើស្រែចម្ការ?

ព័ត៌មាន
ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែចម្ការរបស់បងប្អូនប្រជាកសិករ ជំនួសឱ្យការប្រើ…

ថ្នាក់ដឹកនាំ CDC ជំរុញឲ្យរោងចក្រផ្គុំរថយន្ត និងរោងចក្រផ្សេងៗនៅកម្ពុជាប្រើវត្ថុធាតុដើមក្នុងស្រុក

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់ថ្មីៗនេះថា ស្ថានភាពវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ នៅតែបង្ហាញស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ