វិស័យអចលនទ្រព្យកម្ពុជា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជា៖ វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្ដានុពល និងតម្លៃទាបសម្រាប់ការវិនិយោគ


បន្ទាប់ពីមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយ ត្រូវបានរំពឹងថានឹងស្ទុះងើបជាបណ្ដើរៗឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្ត្រដើម្បីរៀនរស់នៅជាមួយកូវីដ១៩ផងដែរ។ ស្របពេលដែល សេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើង វិស័យអចលនទ្រព្យកម្ពុជាក៏រំពឹងកើនឡើងផងដែរ។
វិស័យអចលនទ្រព្យនៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)

រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាង បើទោះបីជា កន្លងមកកម្ពុជាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្ដែ វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែសក្ដានុពលខ្ពស់ និងតម្លៃទាបសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងផ្សេងៗទៀត។ បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យ រំពឹងមានកំណើនទាបត្រឹម ២,៤% និងបន្ដងើបឡើងដល់ ៤,៨% នៅឆ្នាំ២០២២។

ថ្លែងនៅក្នុងឱកាសបើកសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន តាមប្រព័ន្ធវីដេអូ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​លើកឡើងថា ការលូតលាស់នៃវិស័យអចលនទ្រព្យ​របស់​កម្ពុជា គឺធ្វើឡើងស្របគ្នាទៅនឹង​ការងើបឡើងនៃសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​ដែរ។ ឯកឧត្តម បន្ថែមថា វិស័យ​អលចនទ្រព្យ​​កម្ពុជា​ត្រូវព្យាករថា នឹងមានកំណើនទាបត្រឹម២,៤% ប៉ុណ្ណោះនៅឆ្នាំ២០២១ និងបន្ដ​កើនឡើងដល់​៤,៨%នៅឆ្នាំ២០២២។ ការងើបឡើងនៃវិស័យអចលនទ្រព្យនេះ ដោយសារតែ​មានការកើនឡើង​ជាសន្សឹមៗ​នូវ​លំហូរទុនវិនិយោគ​ពីក្រៅប្រទេស​ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានតម្លៃទាប និងមធ្យម នឹងបន្ដកំណើនល្អប្រសើរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​គូសបញ្ជាក់ទៀតថា ទោះបីជាកម្ពុជា ប្រឈមនឹង​ជំងឺកូវីដ១៩ និងកំពុងសម្របខ្លួន​ទៅនឹង​ប្រក្រតីភាពថ្មីក្ដី ប៉ុន្ដែ វិស័យ​អចលនទ្រព្យ​ ​នៅតែមានសក្ដានុពលខ្ពស់ និងមានតម្លៃទាប​សម្រាប់​ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។ ក្នុងនោះ តំបន់សក្ដានុព​លសម្រាប់​ការវិនិយោគអចលនទ្រព្យ​រួម​មានដូចជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល​ ដែលបច្ចុប្បន្ន មាន​គម្រោងសាងសង់​ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុង​តែបន្ដការអនុវត្ត​សាង់សង់យ៉ាងសកម្ម។ បន្ទាប់ពីនេះ គឺ​ខេត្តព្រះសីហនុ, ខេត្ដសៀមរាប, ក្រុងបាវិត និងក្រុងប៉ោយប៉ែតជាដើម។

ជុំវិញទៅនឹង​ការវិនិយោគវិស័យ​​អចលនទ្រព្យ​នេះដែរ ឧកញ៉ាចេង ខេង អគ្គនាយក​ក្រុមហ៊ុន​បម្រើសេវាអចលនទ្រព្យ​ស៊ីភីអិល បាន​លើកឡើងថា នៅអំឡុងពេលវិបត្តិកូវីដ១៩នេះ វិស័យអលនទ្រព្យ​ហាក់មានសភាពទ្រឹង​ ក៏ប៉ុន្ដែតម្លៃអចលនទ្រព្យ​មិនមានការស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំនាញរូបនេះ អះអាងទៀតថា វិស័យអចលនទ្រព្យកម្ពុជា​នៅតែមានសក្ដានុពល​វិនិយោគខ្ពស់សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ព្រោះតម្លៃអចលនទ្រព្យ​នៅកម្ពុជាបច្ចុប្បន្ន​គឺមានតម្លៃទាបនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ ឧកញ៉ា ចេង ខេង រំពឹងថា វិស័យអចលនទ្រព្យ​អាចនឹងវិលត្រឡប់​មករកស្ថានភាពល្អប្រសើរឡើងវិញ ក្នុងពេលខាងមុខនេះ ដ្បិតថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ​រួចហើយ រួមទាំងវិស័យទេសចរណ៍ផងដដែរ។

តាមការព្យាករ​របស់រាជរដ្ឋាភិបាល​​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២១ នឹងសម្រេចបានកំណើនទាប​ត្រឹម២,៤% ដោយសារតែការអូសបន្លាយនៃជំងឺកូវីដ១៩ និងការំពឹងទុក​នៃការ​រងើបឡើងវិញយឺត​នៃតម្រូវការសកល ជាមួយនឹង​ការបន្ធុរបន្ថយ​នូវវិធានការរដ្ឋបាល​ជាដំណាក់ៗ និងការសម្របខ្លួន​ទៅនឹង​ប្រក្រតីភាពថ្មីនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច។ ដោយឡែក ក្នុងនៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា​ត្រូវបានរំពឹងថា នឹងកើនដល់​ ៤,៨% ដោយសារតែ​ការបន្ដងើបឡើងវិញ​នៃសកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក និងសកល៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tesla នឹងបោះទុនវិនិយោគ ១៨៨ លានដុល្លារ ដើម្បីពង្រីករោងចក្រនៅទីក្រុង សៀងហៃប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុន Tesla គ្រោងនឹងវិនិយោគ ១៨៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង សៀងហៃ ប្រទេសចិន ហើយនឹងបង្កើនបុគ្គល…

រដ្ឋទទួលបានចំណូលជាង១៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ក្នុងរយៈពេលជាង២ខែមកនេះ

ព័ត៌មាន
គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តគ្មានពន្ធចំនួនជាង ១ពាន់៦រយ គ្រឿង បានចូលទៅបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ