ករណីឆ្លងកូវីដ១៩ថ្មី

កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ មកពីប្រទេសអារ៉ាប៊ីតសាអូឌីត


នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀតហើយ កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលមិញនេះ ដែលនាំឲ្យកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៥៦នាក់។
កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ មកពីប្រទេសអារ៉ាប៊ីតសាអូឌីត(រូបភាព CDC)
ដោយ

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ទៀត​ថា ករណី​ឆ្លង​ទាំង​១៥​នាក់​នោះ សុទ្ធតែ​ជា​បុរស​ជនជាតិ​ខ្មែរ ដែល​មក​ពីរាជធានី​ភ្នំពេញ​ចំនួន​០២​នាក់ ,​ខេត្តកណ្តាល​ចំនួន​០៣​នាក់​, ត្បូង​ឃ្មុំចំនួន​០៧​នាក់​, តាកែវ​ចំនួន​០២​នាក់ ,​ក្រចេះ​០១​នាក់ ដោយ​អ្នក​ទាំង​១៥​នាក់​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ីត​សា​អូឌីត ហើយ​បាន​បន្ត​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​។

គួរ​កត់​សម្គាល់ថា នៅ​ក្នុង​ជើងហោះហើរ ដែល​បុរស​ទាំង​១៥​នាក់​នេះ បាន​ធ្វើ​ដំណើរ​មក ក៏​មាន​អ្នក​រួម​ដំណើរ​ចំនួន​៧៩​នាក់​ផ្សេង​ទៀត​ផង​ដែរ តែ​តេស្ត​រក​ឃើញ​អវិជ្ជមាន​ជំងឺ​នេះ​។ ដោយឡែក​សម្រាប់​អ្នក​ឆ្លង​ថ្មី​ទាំង​១៥​នាក់​នោះ ត្រូវ​បាន​ក្រសួង​រៀបចំ​ឲ្យ​នៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​សុខភាព​ចាក់​អង្រែ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​អ្នក​រួម​ដំណើរ​ចំនួន​៧៩​នាក់​ទៀត ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​មណ្ឌល​ជម្ពូ​វ័​ន្ត ក្នុង​រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ១៥៦​នាក់​ហើយ នៅ​ក្នុង​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​១៣៣​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ២៣​នាក់ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិអន្ទាក់​គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​​សត្វព្រៃ​នៅ​កម្ពុជា ឡាវ និង​វៀតណាម

ព័ត៌មាន
របាយការណ៍ថ្មីមួយរបស់អង្គការ WWF បានក្រើនរំលឹកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន…

ថៃបើកច្រកព្រំដែនឲ្យអាជីវករខ្មែរនៅប៉ោយប៉ែតអាចចូលបាន៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីទៅដឹកទំនិញ!

ព័ត៌មាន
ប្រភពពីអាជ្ញាធរថៃបានឲ្យដឹងថា ប៉ុស្ដិ៍ត្រួតពិនិត្យនានានៅតាមច្រកព្រំដែនថៃកំពុងត្រូវបានបើកឡើងវិញឲ្យអាជីវករខ្មែរអាចចូលបានត្រឹមរយៈពេល៥ម៉ោងក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ