សំណុំរឿង​​ ទីក្រុងរណប​កាំកូស៊ីធី

ក្ដីក្ដាំជុំវិញការវិនិយោគ «ទីក្រុងរណប កាំកូ ស៊ីធី» នៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាជនកូរ៉េជិត ៤ម៉ឺននាក់ទាមទារសំណង


ទីក្រុងរណប កាំកូ ស៊ីធី ដែលបានផ្អាកការអភិវឌ្ឍមកជិត១០ ឆ្នាំមកហើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងទាក់ទងនឹងហិរញ្ញវត្ថុ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ និងធនាគារផ្ដល់កម្ចីនោះ បច្ចុប្បន្ន សំណុំរឿងក្ដីក្ដាំរវាងក្រុមហ៊ុនកូរ៉េទាំងនេះ នៅមិនទាន់បានបញ្ចប់នៅឡើយ ខណៈដែលបញ្ហានេះ ត្រូវបានដឹងថា បានប៉ះពាល់ដល់ប្រជាជនកូរ៉េ ជិត ៤ម៉ឺននាក់ ហើយពួកគេនៅមិនអស់ចិត្ត និងបានប្ដឹងទាមទារសំណងពីក្រុមហ៊ុនអភិវឌ្ឍ។
ទីក្រុង​រណប កាំកូ ស៊ីធី។
ដោយ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩នេះ ជាថ្ងៃដែលត្រូវបើក​សវនាការជំនុំជម្រះ​ក្តី​លើសំណុំរឿងក្រុងរណប​កាំកូស៊ីធី ដែលធ្វើឡើង​នៅសាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញ។ ការអភិវឌ្ឍទីក្រុង​រណបនេះ​ត្រូវបានផ្អាក​តាំងពីឆ្នាំ២០១១​មក ដោយសារតែ​ក្រុម​ហ៊ុនវិនិយោគ Landmark Worldwide និងក្រុមហ៊ុនWorld city របស់កូរ៉េ​មានបញ្ហា មិនបានសង​ប្រាក់ដល់​ធនាគារ​ប៊ូសាន សូម្បីតែមួយ​សេន នាំឲ្យ​ធនាគារ​ប៊ូសាន​បានក្ស័យធន។ ហើយពលរដ្ឋចំនួន ៣៨.០០០នាក់ ដែលបានដាក់ប្រាក់​បញ្ញើរនៅ​ក្នុង​ធនាគារនេះ មិនទាន់​ទទួល​បានសំណង​នៅឡើយទេ តាំងពីឆ្នាំ២០១១មក ដោយសារលោក លី សាំងហូ ម្ចាស់​ក្រុមហ៊ុន World City បានយក​ប្រាក់​​បញ្ញើរបស់ពលរដ្ឋ​ទាំង​៣៨.០០០នាក់ ចំនួន ២៥០ ពាន់លានវុន (ជាង ២០០ លានដុល្លារអាមេរិក) ហើយបើ​បូកទាំង​ការប្រាក់ (គិតត្រឹមខែឧសភា ២០១៩) ទំហំកម្ចីនេះ បានកើន​ឡើងដល់​ប្រមាណ ៦៥០ ពាន់លានវ៉ុន (ប្រមាណ ៥៥០ លានដុល្លារអាមេរិក) ​ទៅប្រើប្រាស់​ក្នុងការអភិវឌ្ឍ​គម្រោង​របស់ខ្លួន។

ក្រោយពីរឿងក្ដីនេះ ចាប់ផ្ដើម​កាលពីឆ្នាំ ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានកាត់ក្ដី ឲ្យភាគី​ស្ថាប័នរដ្ឋកូរ៉េ KDIC ចាញ់ម្ដងរួច​ទៅហើយ។ ប៉ុន្ដែ តុលាការកំពូល​បាន​បញ្ជូនរឿងក្ដីនេះ មកវិញ ឲ្យជំនុំជំរះ សាជាថ្មី ចំនួន ពីរលើក ហើយរឿងក្ដីនេះ កំពុងត្រូវបាន​ដោះស្រាយ​នៅសាលាឧទ្ធរណ៍។

ក្រោយពីចាកចេញ​ពីបន្ទប់សវនការលោក ចន ជេស៊ូ នៅរសៀល​ថ្ងៃទី ១៤ ខែមិថុនានេះ សមាជិករដ្ឋសភា​កូរ៉េ​បានផ្តល់​បទសម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ថា លោកស្នើដល់ តុលារការ និងរាជរដ្ឋា​ភិបាលកម្ពុជា​ឲ្យ​ជួយរកយុត្តិធម៌​ដល់ពលរដ្ឋ​កូរ៉េ ទាំង ៣៨.០០០នាក់ នៅក្នុងករណី​វិនិយោគ​ក្រុង​រណបកាំកូស៊ីធី  ដែល​ត្រូវបានលោក លី សាំង យកប្រាក់​បញ្ញើ​របស់ពលរដ្ឋ​ទាំងនេះ​មក តាមរយៈ​ធនាគារ​ប៊ូសាន យកមកធ្វើការ អភិវឌ្ឍ​ទីក្រុងរណប​កាំកូស៊ី នៅកម្ពុជានោះ។

ប្លង់​គម្រោងទីក្រុងរណប កាំកូ ស៊ីធី

លោក ចន ជេស៊ូ បញ្ជាក់​ថា “នេះមិនមែនជារឿង​ដែលកើត​រវាងក្រុមហ៊ុន​ឯកជន និងក្រុមហ៊ុន​ឯកជនទេ គឺវាមានពាក់ព័ន្ធ​រដ្ឋាភិបាលខ្លះ​ដែរ ដោយហេតុថា បញ្ហានេះ​វានឹងធ្វើឲ្យ​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រយោជន៍​សាធារណៈ ដូច្នេះ នៅថ្ងៃនេះ​ឯកអគ្គរដ្ឋកូរ៉េ និងខ្ញុំតំណាងរាស្រ្ត​មកពីកូរ៉េ ដើម្បីចូល​រួមស្តាប់​ការជំនុំ​ជម្រះក្តីនេះ​​នៅតុលារការកម្ពុជា “ ។

ចំពោះការផ្អាក​សវនាការ​នៅក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះវិញ លោកសមាជិកសភា បានលើក​ឡើង​ថា “ ធម្មតាតុលាការ​គេត្រូវតែ​អនុវត្ត​ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ដូច្នេះប្រហែល​ជាបញ្ហាផ្ទៃ​ក្នុង​តុលាការ តែក្នុង​នាមខ្ញុំជា​តំណាងរាស្រ្ត​ការពារ​ផលប្រយោជន៍​ដល់ពលរដ្ឋកូរ៉េ គឺសង្ឃឹមថា តុលាការ​កម្ពុជា​នឹងស្វែងរក​ភាព​យុត្តិធម៌បាន។យើងខ្ញុំជាសភា​នឹងព្យាយាម​សហការ​ជាមួយស្ថាប័នរដ្ឋកូរ៉េ​ KDIC ដើម្បីជួយជំរុញឲ្យ​គម្រោងកាំកូស៊ី​ដំណើរ​ការដល់​ទីបញ្ចប់​ ហើយមានការតប​ស្នង​ត្រឹមត្រូវ និងសមរម្យ​ដល់ជន​រងគ្រោះ ៣៨.០០០នាក់ រីឯអ្នកតំណាង​កាំកូស៊ីធី ឈ្មោះ លី សាំងហូ គឺកំពុង​ត្រូវបាន​អយ្យការកូរ៉េ នៅអាំងទែប៉ូល​តាមចាប់ខ្លួន ដើម្បីបញ្ជូន​ទៅប្រទេស​កូរ៉េវិញ” ។

ដោយសារតែខាង​សាលាឧទ្ធរណ៍សុំ​លើកពេល​ភ្លាមៗ ដូច្នេះខាងក្រុម​តំណាងរាស្រ្ត​មិនបាន​ត្រៀមខ្លួន​ក្នុង​ការជួប​រដ្ឋាភិបាល​កម្ពុជាទេ ក្រុមការងារ​របស់ប្រតិភូ​ក៏បានបាន​ធ្វើលិខិត​ស្នើសុំជាផ្លូវការ​តាមរយៈក្រសួងការបរ​ទេស រួចរាល់​ហើយដែរ ដើម្បីជួបពិភាក្សា​លើបញ្ហានេះ។

គម្រោងកាំកូស៊ីធី ត្រូវបានផ្តួចផ្តើម​ឡើងដោយ​ក្រុមហ៊ុនកូរ៉េ Landmark Worldwide ដែល​មានលោក​លី សាំងហូ ជាអគ្គនាយកប្រតិបត្តិ ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារាជធានី​ភ្នំពេញ ដើម្បីសាងសង់​អគារស្នាក់នៅ​ទំនើបលើ​ផ្ទៃដី ១២០ហិកតា​ នៅភាគពាយព្យ​នៃរាជធានីភ្នំពេញ។ តែក្រោយ​គម្រោងក្រុងរណប​ត្រូវបានផ្អាក​ដំណើរការ​តាំងពី​ដំណាក់កាលទី១ (ឆ្នាំ២០១១) ខណៈដែលគម្រោង​នេះ​ មានរហូតដល់​ទៅ ៦ដំណាក់កាល។ ក្រុមហ៊ុនកូរ៉េ Landmark Worldwide ដែលមាន​លោក​លី សាំងហូ ជាអគ្គនាយក​ប្រតិបត្តិនេះ បានពឹង​ផ្អែកយ៉ាងខ្លាំង​ទៅលើសាខាធនាគារ​មួយចំនួន នៃធនាគារ ប៊ូសាន Busan saving bank group នៅ​ប្រទេសកូរ៉េ។​ 

តាមការបញ្ជាក់ ពីតំណាងរាស្ត្រ​កូរ៉េ បានឲ្យដឹងថា លោក លី សាំងហូ គឺមិនបានយក​ដើមទុនខ្លួន​ឯង មកធ្វើការវិនិយោគ​លើក្រុមហ៊ុន​កាំកូស៊ីធីទេ គឺបានយក​កម្ចីឥណទាន​ពីធនាគារ​ប៊ូសាន ដែលប្រភព​លុយ​បានមកពី​ពលរដ្ឋ​កូរ៉េ ៣៨.០០០ នាក់​មកធ្វើការ​វិនិយោគ​កន្លងមក​ ដូច្នេះគម្រោងនេះ ទើបតែចាប់ផ្តើម​បានដំណាក់កាល​ទី១ទេ ហើយក៏ត្រូវបាន​ផ្អាកតាំងពី​ឆ្នាំ​២០១១ មកដល់ពេលនេះ។

ចាប់តាំងពីធនាគារ​ប៊ូសាន បានក្ស័យធន​តាំងពីឆ្នាំ២០១១ រហូតមកដល់​នឹងពេលនេះ មានរយៈពេលយូរ​ដែរហើយ ដែលពលរដ្ឋ​កូរ៉េ​រងគ្រោះមិនទាន់​បានទទួល​សំណង​អ្វីទាំងអស់ ដោយកំពុងតែ​ប្រឈម​មុខនឹង​ស្ថានភាពលំបាក ហើយរដ្ឋាភិបាល​សាធារណៈរដ្ឋកូរ៉េ និងសមាជិកសភា​កូរ៉េ កំពុងតែព្យាយាម​តាមដានពី​បញ្ហានេះ ដោយបាន​សហការ​ជាមួយខាង​អយ្យការកូរ៉េ​នៅអាំងទែប៉ូល ដើម្បីតាមចាប់​ បុគ្គលឈ្មោះ លី សាំងហូ ផងដែរ។

ចំពោះសវនាការ​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ក្រុមតំណាង​មកពីកូរ៉េ មិនទាន់ច្បាស់​ថា នឹងអាចចូលរួម​បានឬអត់  តែលោក​សមាជិកសភា​រូបនេះ អះអាងថា រដ្ឋាភិបាល​កូរ៉េ នឹងតាមដាន​ពីបញ្ហា​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគ៖ វៀតណាម គឺជាអ្នកឈ្នះធំ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក-ចិន

ព័ត៌មាន
ក្រុមអ្នកជំនាញជាច្រើន សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា ប្រទេសវៀតណាម ត្រូវបានប្រៀបប្រដូចទៅនឹង អ្នកឈ្នះទៅហើយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មសកល ដោយ…

ក្រុមហ៊ុន ឃែស យូ អាប់ ផ្លាស់ប្តូរទីថ្មីក្នុងខេត្តកំពង់ចាម ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន

ព័ត៌មាន
ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅកម្ពុជា ក្រោយពីបើកសាខានៅខេត្តកំពង់ចាមកាលពីឆ្នាំ២០១៦មក ថ្មីៗនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ