គម្រោងធានាឥណទាន

ជាមួយដើមទុន២០០លានដុល្លារគម្រោងធានាឥណទាននឹងជួយបង្កើនលទ្ធភាពនិងកាត់បន្ថយហានិភ័យដល់ធនាគារ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៩ មីនា បានដាក់ឲ្យប្រើប្រាស់នូវគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាជាមួយទុនដំបូងចំនួន ២០០លានដុល្លារ។ អ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា គម្រោងនេះ នឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពបន្ថែមទៀតដល់ធនាគារ និងអតិថិជនក្នុងការផ្តល់ និងទទួលបានកម្ចីឥណទានកាន់តែច្រើន នៅចំពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមផលប៉ះពាល់កាន់តែខ្លាំងនៃការឆ្លងរីករាលដាលកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

លោក គា បូរាណ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ និង​ជា​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​សាជីវកម្ម​ធានា​ឥណទាន​នឹង​ជួយ​បង្កើន​លទ្ធភាព​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ពង្រីក និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួក​គេ ពិសេស​នឹង​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។

ស្រ​ដៀង​គ្នា​នេះ​ដែ​ឬ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​អះអាង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​សាជីវកម្ម​ធានា​ឥណទាន​នេះ នឹង​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​អតិថិជន​ពាក់ព័ន្ធ​ទ្រព្យ​បញ្ចាំ អាច​ទទួល​បាន​កម្ចី​ឥណទាន ដើម្បី​យក​ទៅ​បើក​អាជីវកម្ម ឬ​ពង្រីក​មុខរបរ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ និង​បង្កើន​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធន​គារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​អតិថិជន​។

ជាមួយ​គ្នា​នេះ លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ នៃ​សមាគម​មី​ក្រ​ហិរញ្ញវត្ថុ​កម្ពុជា ចាត់​ទុក​ការ​ដាក់​ឲ្យ​ដំណើរ​សាជីវកម្ម​ធានា​ឥណទាន គឺជា​ប្រតិបត្តិការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ជួយ​ស្តារ​ជីវភាព​ល​រដ្ឋ​និង​សេដ្ឋកិច្ចជាតិ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ចំណែក ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​បញ្ជាក់​ដែរ​ថា គម្រោង​ដែល​ផ្តួចផ្តើម​ដោយ​រាជរដ្ឋាភិបាល​នេះ​ថា គឺជា​គោលនយោបាយ​មួយ​ក្នុង​ការ​ជួយ​រក្សា​និរន្តរភាព និង​ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ ជា​ពិសេស​ជួយ​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​ធំ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី ដើម្បី​ពង្រីក​អាជីវកម្ម​។

ទោះ​យ៉ាងណា ឧកញ៉ា តែ តាំង​ប៉ ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​គិតគូរ​ដល់​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​សម្រេច​ពី​ក្រៅប្រទេស ដើម្បី​ជួយ​លើក​ស្ទួយ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក​បន្ថែម​ទៀត​។

ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​គម្រោង​នេះ គឺ​វា​ចំ​ពេល​ដែល​អាជីវកម្ម​មួយ​ចំនួន​ត្រូវការ​ថវិកា ដើម្បី​រក្សា​និរន្តរភាព និង​ពង្រីក​អាជីវកម្ម​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ ជា​ពិសេស វា​នឹង​ជួយ​គាំទ្រ​ដល់​គោ​លន​យោ​បាល​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​។

គោលបំណង​នៃ​ការ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​នេះ គឺ​ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​ខ្នាត​មីក្រូ តូច មធ្យម និង​ធំ​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) សម្រាប់​ការ​កៀរគរ​ទុន​បង្វិល វិនិយោគ និង​ពង្រីក​អាជីវកម្ម​។ សាជីវកម្ម​ធានា​ឥណទាន នឹង​ដើរតួ​ជា​ទ្រព្យ​បញ្ចាំ​ពី​៧០% ទៅ​៨០% នៃ​ទំហំ​ឥណទាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​ដៃគូ​សហការ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​រួម​មាន​ធនាគារ​អេ​ស៊ី​លី​ដា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ​, ធនាគារ​អា​ស៊ា ប៉ា​ស៊ី​ហ្វិ​ក ឌី​វេឡុ​ប​មេន​, ធនាគារ​ប្រៃសនីយ៍​កម្ពុជា​, ធនាគារ​កា​ណា​ឌី​យ៉ា​, ធនាគារ​ហ្វី​លី​ព និង​ធនាគារ​ព្រី​ន​ស៍​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​កង់បី​អគ្គិសនីថ្មីនេះ​​អាច​ដណ្ដើម​ប្រជាប្រិយ​​ពី​កង់បី​​«ឥណ្ឌា»​ដែល​​ប្រើ​ហ្គាស បានដែរឬទេ ?

ព័ត៌មាន
ថ្មីៗនេះ កង់បី​ដើរ​ដោយ​ថាមពលអគ្គិសនី ឬ​អាចហៅថា កង់បី​ប្រើអាគុយថ្មី​មួយ​ប្រភេទ ត្រូវបាន​ណែនាំខ្លួន​ចូលទីផ្សារ​កម្ពុជា​ បន្ទាប់ពី​បាន​ដា…

ការជាប់កឿងរបស់នាវាយក្សនៅព្រែកជីកស៊ុយអេធ្វើឲ្យការដឹកជញ្ជូនទំនិញមួយចំនួនពីកម្ពុជាទៅអឺរ៉ុបយឺតយ៉ាវជិតកន្លះខែ

ព័ត៌មាន
បើទោះបីជា នាវាយក្សមួយគ្រឿង ដែលបានជាប់កឿងនៅព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីប ត្រូវបានរំដោះរួចហើយក៏ពិតមែន ប៉ុន្តែបើតាមប្រធានសមាគមភ័ស្តុភារក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ