កំណើនសេដ្ឋកិច្ច​ហុងកុង​ ឆ្នាំ២០១៩ ជួបបញ្ហា

មេដឹកនាំហុងកុង៖ កំណើនសេដ្ឋកិច្ច ហុងកុង ឆ្នាំ២០១៩ បង្ហាញពីផលអវិជ្ជមាន!


ក្រុង ហុង កុង បានបន្តអូសបន្លាយនូវ​បញ្ហាកុបកម្មមកជាច្រើនខែមកហើយ ដែលបានធ្វើឲ្យទីក្រុងដែលធ្លាប់តែគេឲ្យរហស្សនាមថា «ឋានសួគ៌សុវត្ថិភាព» នោះ បានក្លាយទៅជាមានសភាពវឹកវរ និងបានធ្វើឲ្យសេដ្ឋកិច្ច​កំពុងជួបនឹងបញ្ហាអវិជ្ជមានផងដែរ។ ជាក់ស្ដែង បើតាមការបញ្ជាក់របស់​មេដឹកនាំហុងកុង នៅឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចហុងកុង នឹងជួបផលអវិជ្ជមានគួរឲ្យកត់សម្គាល់។
លោកស្រី Carrie Lam នាយកប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ ហុង កុង ប្រទេសចិន (រូបភាព៖ South China Morning Post)
ដោយ

នាយកប្រតិបត្តិ​តំបន់រដ្ឋបាលពិសេស​ហុងកុង ប្រទេសចិន លោកស្រី Carrie Lam បាន​និយាយ​កាលពីពេល​ថ្មីៗនេះថា កំណើន​សេដ្ឋកិច្ច​ហុងកុង អាច​នឹង​ជួបបញ្ហាអវិជ្ជមាន​​នៅឆ្នាំ២០១៩នេះ ហើយ​លោកស្រី Carrie Lam ក៏បាន​អំពាវ​ឲ្យ​សង្គម​គាំទ្រ​ដល់​រដ្ឋាភិបាល ដើម្បី​បញ្ចប់អំពើ​​ហិង្សា​​ដែល​បាន​និងកំពុង​កើតឡើង។

សារព័ត៌មាន​ចិន CCTV ដែលបាន​ស្រង់​សម្ដី​លោកស្រី Carrie Lam និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន មុនកិច្ចប្រជុំ​ ក្រុមប្រឹក្សាប្រតិបត្តិ កាលពីថ្ងៃអង្គារ លោកស្រី​Lam បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​ចេញផ្សាយ​ទិន្នន័យ​នៃលទ្ធផល​ក្នុងការ​ត្រីមាសទី៣ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែល​វាអាចនិយាយបាន​ថា មានភាពមិនល្អប្រសើរឡើយ។ 

លោកស្រី Carrie Lam បាន​និយាយថា «អាស្រ័យ​ដោយមាន​ការ​វាយតម្លៃ​ថ្មីៗនេះ វិស័យទាំងអស់​ទំនង​មាន​កំណើន​អវិជ្ជមាន នៅក្នុង​ពេញមួយឆ្នាំ២០១៩នេះ»។

លោកស្រី Lam បាន​បន្ថែមទៀតថា រដ្ឋាភិបាល​ហុងកុង នាពេល​ថ្មីៗនេះ​បាន​ដាក់ចេញ​កញ្ចប់ថវិកា​ជាង ២០ ពាន់លាន​ដុល្លារហុងកុង ឬស្មើនឹងប្រមាណជាង ២.៥០០ លាន​ដុល្លារអាមេរិក ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ហុងកុង។

មេដឹកនាំ​ហុងកុង រូបនេះ ក៏បានអំពាវនាវ​ឲ្យមាន​ការបញ្ចប់​អំពើហិង្សា និង​ការធានា​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ឆាប់តាមដែលអាចធ្វើទៅបាន ហើយ​សង្គមគួរតែ​គាំទ្រ​ចំណាត់ការ​របស់រដ្ឋាភិបាល។ 

លោកស្រី Carrie Lam បាន​អំពាវ​នាវ​យ៉ាងដូច្នេះថា «ដើម្បីបញ្ចប់​អំពើហិង្សា វាទាមទារ​ឲ្យមាន​ការគាំទ្រ​ពីសង្គមទាំងមូល ខ្ញុំ​នៅទីនេះ អំពាវនាវ​វិស័យទាំងអស់​នៃសង្គម គាំទ្រដល់​រដ្ឋាភិបាល​ ហើយ​គាំទ្រ​ដល់​ការខិតខំរបស់ប៉ូលីស ដើម្បីបញ្ចប់​អំពើហិង្សា។ ហើយខ្ញុំ​សង្ឃឹមថា វិស័យទាំងអស់នៃសង្គម និង​មិនផ្ដល់​ឧក្រិដ្ឋជន និងអ្នកធ្វើ​កុបកម្ម ដោយមានលេសណាមួយ ដើម្បី​ធ្វើឲ្យខូខាត​ដល់​ទីក្រុង​ហុងកុង និងបន្តធ្វើសកម្មភាពជ្រុលហួសហេតុ​នោះឡើយ»។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ប្រកាសដំឡើងពន្ធលើ ផលិតផលដែកនាំចូលពីប្រទេសចំនួន៥

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសថា នឹងចាប់ផ្តើមដំឡើងពន្ធលើការនាំចូលដែក ពីប្រទេសចំនួន ៥ សម្រាប់រយៈពេល ៥ឆ្នាំ ដោយសារតែ រកឃ…

ក្រុមហ៊ុនជប៉ុនធំមួយ ប្រកាសថា នឹងទិញ ភាគហ៊ុន ៧០% ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងតម្លៃជាង ៨០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន ហិរញ្ញវត្ថុជប៉ុនSBI Holding Inc. បានប្រកាសថា ខ្លួននឹងទិញចំណែកភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដើម្បីហក់ចូលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ