ទីផ្សារស្វាយចន្ទី

ស្វាយចន្ទីខ្មែរអាចនឹងមានក្តីសង្ឃឹមខ្ពស់ដែរទេ បើសិនគោលនយោបាយស្វាយចន្ទីជាតិត្រូវបានអនុម័ត?


មន្ត្រីជំនាញរៀបចំឯកសារគោលនយោបាយស្វាយចន្ទីជាតិបានប្រាប់ឲ្យដឹងថា ឯកសារគោលនយោបាយស្វាយចន្ទីជាតិកម្ពុជានឹងដាក់ឆ្លងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីសម្រេចបន្ទាប់ពីឯកសារនេះត្រូវបានឯកភាពសម្រេចដោយមន្ត្រីជំនាញនៅក្នុងសប្តាហ៍នេះ។
ស្វាយចន្ទីខ្មែរអាចនឹងមានក្តីសង្ឃឹមខ្ពស់ដែរទេ បើសិនគោលនយោបាយស្វាយចន្ទីជាតិត្រូវបានអនុម័ត?
ដោយ

ឯកឧត្តម វ៉ា រុត​សាន ប្រធាន​ក្រុម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង ជា​មន្ត្រី​ជំនាញ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​ជាតិ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នឹង​មាន​កិច្ចប្រជុំ​ពិភាក្សា​មួយ​រវាង​អ្នកជំនាញ និង​អង្គការ ៤​ផ្សេង​ទៀត​ដែល​ជា​គួរ​ជួយ​រៀបចំ​គោលនយោបាយ​នឹង​ប្រជុំ​សម្រេច​ដើម្បី​ដាក់​ជួន​ឯកសារ​គោលនយោបាយ​នេះ​ទៅ​រដ្ឋមន្ត្រីក្រសួង​ណិ​ជ្ជ​កម្ម​»​។

ឯកឧត្តម​វ៉ា រុត​សាន សង្ឃឹមថា គោលនយោបាយ​នេះ​នឹង​ជួយ​លើកកម្ពស់​ទៅ​ដល់​ឧស្សាហកម្ម​ផលិត​គ្រាប់ស្វាយចន្ទី ថែម​មួយ​កម្រិត​ទៀត​ទាំង​ការ​ផលិត និង​កែ​ច្នៃ​នាំ​ចេញ​។ឯកឧត្តម​បន្ថែម​ថា «​ឯកសារ​គោលនយោបាយ​នេះ​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដ៏​មាន​សារៈសំខាន់​ដែល​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា ស្រាប​តាម​គោលបំណង​ធំ​បំផុត​នៃ​គោលនយោបាយ​នេះ​គឺ​អភិវឌ្ឍន៍​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា​»​។

ឯកឧត្តម វ៉ា រុត​សាន បាន​ឲ្យ​ដឹង​ទៀត​ថា «​បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ចន្ទី​មាន​ប្រមាណ ២​សែន​ហិ​កតា ហើយ ទីផ្សារ​ស្វាយ​ច​ន្ធី​ធំ​របស់​កម្ពុជា​គឺ​វៀតណាម ដោយ​គ្រាប់​ច​ន្ធី​១​គីឡូក្រាម​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ៥​ពាន់ ទៅ​៦​ពាន់​រៀល ដែល​តម្លៃ​នេះ​ទាប​ជាង​ឆ្នាំទៅ​មិ​ញ​ដែល​មាន​រហូត​១​គីឡូក្រាម​ថ្លៃ ៧​ពាន់​រៀល ទៅ​៨​ពាន់​រៀល​»​។

គូរ​ជម្រាប​ថា កសិផល​ស្វាយចន្ទី​នេះ​ជា​ប្រភេទ​ទំនិញ​កសិឧស្សាហក្ម​មួយ​របស់​កម្ពុជា​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​ជាក់ស្តែង​ផ្អែក​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ កម្ពុជា​សម្រេចការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប​ប្រមាណ​ជាង ២០០​ពាន់​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​តម្លៃ​ប្រេង​សាំងធ្លាក់​ចុះ​​ជា​​បន្ត​បន្ទាប់ ដោយសារ​វិបត្តិ​វីរុស​កូវីដ១៩

ព័ត៌មាន
គិតតាំង​ពី​ដើម​ឆ្នាំ​២០២០​មក តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ គឺ​ពីប្រហែល ៣៧៥០​​រៀល នៅដើម​ខែ​មករា មក​នៅ​ត្រ…

អង្គការសហប្រជាជាតិ៖ វីរុសកូវីដ១៩ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលរង្វង់ ២ទ្រីលានដុល្លារអាមេរិក

ព័ត៌មាន
ក្រុមសេដ្ឋកិច្ចវិទូរបស់ អង្គការសហប្រជាជាតិ បានធ្វើការប៉ាន់ប្រមាណថា វីរុសកូវីដ១៩ អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចន្លោះពី ១ទ្រីលានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ