ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)

CDC អនុម័តគម្រោងវិនិយោគជាង ១២១ លានដុល្លារនៅដើមខែធ្នូនេះ


នៅដើមខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តផ្តល់ភ្លើងខៀវទៅឲ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មរោងចក្រផលិតក្នុងស្រុកចំនួន ៥ គម្រោង ដែលមានតម្លៃទឹកប្រាក់សរុបជាង ១២១ លានដុល្លារ និងបង្កើតការងារបាន ១៣៣៤ កន្លែង។
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ ហ្វេសប៊ុក

គម្រោង​វិនិយោគ​ទាំង ៥ នោះ​រួម​មាន គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន Inter-Mattrid Beverage (Cambodia) ដែល​មាន​ទុន​វិនិយោគ ៧៨ លាន​ដុល្លារ គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម​ក្រុមហ៊ុន Ruizexing Chemical Technology មាន​ទុន​វិនិយោគ​ជាង ២០ លាន​ដុល្លារ និង គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក របស់​ក្រុមហ៊ុន Sing Fu Sun(Cambodia) Plastic មាន​ទុន​វិនិយោគ​ជិត ១២ លាន​ដុល្លារ​។

ចំណែក​គម្រោង ២ ទៀត មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Blissfull Capital ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ២ ក្នុង​ខណ្ឌមានជ័យ ក្រុងភ្នំពេញ មាន​ទុន​វិនិយោគ​ជាង ៩ លាន​ដុល្លារ និង គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម របស់​ក្រុមហ៊ុន Chunteng Industrial (Cambodia) នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ជាង ២​លាន​ដុល្លារ​។

ជុំវិញ​ពី​ការ​ប្រកាស​ចុះបញ្ជី​នៃ​គម្រោង​វិនិយោគ​ទាំងអស់​ខាងលើ​នេះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អះអាង​ថា បើ​ទោះបីជា​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា យ៉ាងណា​ក្តី ក៏​កម្ពុជា​នៅ​តែ​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ៗ មក​បណ្តាក់ទុន នៅ​កម្ពុជា ជា​បន្តបន្ទាប់ ពោល​គឺជា​រៀង​រាល់​ស​ប្តា​ហ៍ តែងតែមាន​សំណើរ​សុំ​វិនិយោគ​របស់​អ្នក​វិនិយោគ​មក​កាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ធ្វើការ​អនុម័ត​។

ឯកឧត្តម សុខ ចិន្តា​សោភា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​នូវ​តែ​ទទួល​បាន​អ្នក​វិនិយោគ​មក​ស្នើ​សុំ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ដដែល​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​មានការ​រី​គ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​បន្ត​កើត​មាន​ក៏​ដោយ ប៉ុន្តែ​និន្នាការ​នៃ​ការ​ស្នើ​សុំ​វិនិយោគ​នឹង​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែរ​ដូច​កាលពី​ឆ្នាំ​២០១៩ និង ឆ្នាំ​២០១៨​ផង​ដែរ​។

ឯកឧត្តម សុខ ចិន្តា​សោភា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

សូម​ជម្រាប​ថា ក្រៅពី​គម្រោង​វិនិយោគ​ទាំង ៥ ខាងលើ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​សម្រេច​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន​ចំនួន ១២ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ៥០ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​ជាង ៧ ពាន់ កន្លែង​ផង​ដែរ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លង​មកនេះ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់​ជាថ្មី​ពីការប្តេជ្ញាចិត្ត​​​ចំពោះ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស…

១០ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាធ្លាក់ចុះជាង ៧៦ភាគរយ

ព័ត៌មាន
ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅក្នុងប្រទេសកម្ពុជារយៈពេល ១០ខែដំបូងដើមឆ្នាំ ២០២០នេះ នៅតែបន្តការធ្លាក់ចុះយ៉ាងខ្លាំង។ របាយការណ៍របស់ក្រសួងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ