សំណើសុំវិនិយោគ​នៅកម្ពុជា

មេ CDC អះអាងថា កម្ពុជានៅបន្តទទួលបានគម្រោងវិនិយោគ ទោះបីកូវីដ-១៩ តាមរំខាន!


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អះអាងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យមានការរំខានដល់សេដ្ឋកិច្ចសកល ក៏ដូចជាកម្ពុជា យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុនជាបន្តបន្ទាប់ ពោលគឺជារៀងរាល់សប្តាហ៍ តែងតែមានសំណើសុំវិនិយោគរបស់អ្នកវិនិយោគមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីធ្វើការអនុម័តជាហូរហែ។
ឯកឧត្ដម សុខ ចិន្ដា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ ម៉ាក្រូ ថ្ងៃទី១៧ ធ្នូ ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ

ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​បានលើកឡើង​នាពេល​ថ្មីៗនេះថា កម្ពុជា​​បច្ចុប្បន្ន​នូវតែ​ទទួល​បានអ្នក​វិនិយោគ​មកស្នើសុំ​ធ្វើគម្រោង​វិនិយោគ ជាបន្ត​បន្ទាប់​ដដែល សម្រាប់រយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ បើទោះបីជា​មានការរាតត្បាត​នៃជំងឺ​កូវីដ-១៩ នៅបន្ដ​ក៏ដោយ ក៏និន្នាការ​នៃការស្នើសុំ​វិនិយោគនឹងនៅតែ​បន្តមាន​ជាហូរហែរ​ដូចកាលពី​ឆ្នាំ២០១៩ និងឆ្នាំ២០១៨ កន្លង​ទៅដែរ។

ឯកឧត្តម សុខ ចិន្តា​សោភា បន្តទៀតថា តាមរយៈការដាក់ពាក្យ​​ស្នើសុំនាំចូលនូវ​វត្ថុធាតុដើម​សម្រាប់​បម្រើការងារ​វិនិយោគ​នៅតែដំណើរការ​មិនមាន​ការ​ថមថយនោះឡើយ ប៉ុន្តែឯកឧត្តម​ក៏​ទទួលស្គាល់ថា វិស័យទេសចរណ៍​កំពុងរងផលប៉ះពាល់​ខ្លាំងជាងគេ​ពីជំងឺកូវីដ ១៩ និង ក្រៅពីនោះ វិស័យ​ផលិតកម្ម​ផ្សេងៗ​ដូចជា​ការកែច្នៃ​កសិផល​ជាដើម​គឺមិនទាន់​ទទួល​រងផល​ប៉ះពាល់​ខ្លាំងក្លា​ប៉ុន្មាន​នោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ក្ដោបក្ដាប់ចំណែកធំជាងគេបង្អស់ លើការវិនិយោគក្នុងសួនឧស្សាហកម្មនៅវៀតណាម

ព័ត៌មាន
នៅក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ ២០២០នេះ ក្រុមហ៊ុនវិនិយោគចិន បានកាន់កាប់ចំណែកដល់ទៅ ៨៨% នៃការចាក់បញ្ចូលទុនវិនិយោគជាង ១ពាន់ ៥រយលានដុល្លា…

ADB ជួយ ២០លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការបែងចែក កញ្ចប់ថវិកាជំនួយជាង ២០លានដុល្លារអាមេរិកទៅដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ