ក្រុមហ៊ុនប្រឹក្សាការងារនៅកម្ពុជា

ក្រុមហ៊ុនCDL HR ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារល្អបំផុតនៅកម្ពុជា ពីស្ថាប័នកម្រិតអន្តរជាតិមួយ


ថ្មីៗនេះ Global Banking and Finance Award 2020 ដែលជាស្ថាប័នលំដាប់ពិភព លោកមួយខាងផ្នែកវាយតម្លៃលើការងារហិរញ្ញវត្ថុនិងធនាគារនោះ បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR) ក្នុងនាមជាក្រុមហ៊ុនប្រឹក្សាយោលបល់ការងារដ៏ល្អជាងគេបំផុតនៅកម្ពុជា។
ក្រុមហ៊ុនCDL HR ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារល្អបំផុតនៅកម្ពុជា ពីស្ថាប័នកម្រិតអន្តរជាតិមួយ

លោក តា​កា​ណូ​រិ ណា​រឺ​មិ អគ្គនាយក​របស់​ក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR) បាន​ឲ្យ​ដឹង​ថា នេះ​មិនមែន​រឿង​ងាយ​ៗ ដែល​ក្រុមហ៊ុន​ណា​ក៏​អាច​ទទួល​បាន​ពានរង្វាន់​ដ៏​មាន​តម្លៃ​មួយ​នេះនោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ជាង ៨ ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន​បាន​ជួយ​អ្នក​ស្វែងរក​ការងារ​ជាង ២ ម៉ឺន​នាក់​ក្នុង​ការ​ស្វែងរក​ការងារ​ត្រឹមត្រូវ ផ្តល់​ការ​ប្រឹក្សា​ដល់​សហគ្រាស​ជាង ៨០០ ក្នុង​ការ​ស្វែងរក​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព ដើម្បី​បំពេញ​ការ​ដោយ​មានការ​ទទួលខុសត្រូវ​ខ្ពស់​។

ចំពោះ​មូលហេតុ ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន CDL HR ទទួល​បាន​ពានរង្វាន់​នេះ ត្រូវ​បាន​លោក តា​កា​ណូ​រិ ណា​រឺ​មិ ឲ្យ​ដឹង​ថា មុន​នឹង​ស្ថាប័ន Global Banking and Finance Award 2020 ជ្រើសរើស​ផ្តល់​ពានរង្វាន់​ឲ្យ​ទៅ​ក្រុមហ៊ុន​ណាមួយ គឺ​ត្រូវ​ឆ្លងកាត់​ការ​តាមដាន ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ណាស់ ជា​ពិសេស​លក្ខខណ្ឌ​ការងារ និង​គោលនយោបាយ​សំខាន់​របស់​ក្រុមហ៊ុន​នីមួយ​ៗ ថា​តើ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រទេស​នោះ​ឬ​អត់ ព្រោះថា ស្ថាប័ន​នេះ ជា​ស្ថាប័ន​អន្តរជាតិ ដែល​បាន​ផ្តល់​ពានរង្វាន់​ជា​ច្រើន​ប្រភេទ ដល់​ក្រុមហ៊ុន​នានា​នៅ​ជុំវិញ​ពិភពលោក​។

បើ​តាម​អ្នកគ្រប់គ្រង​ក្រុមហ៊ុន CDL HR  នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ អ្នក​ស្វែងរក​ការងារ​មានការ​កើនឡើង​ច្រើន ខណៈ​ដែល​ក្រុមហ៊ុន​ដែល​ជ្រើសរើស​បុគ្គលិក​មានការ​ធ្លាក់​ចុះ​ប​ន្តិ​បន្តួច ដោយ​មិនសូវ​មាន​ក្រុមហ៊ុន​ថ្មី​ៗ​មក​ទំនាក់ទំនង ដោយ​ជា​ទូទៅ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បន្ត​សុទ្ធតែ​ជា​ដៃគូរ​យូរ​ឆ្នាំ​មក​ហើយ​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា ក្រៅពី​ក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR)​ហើយ​ដែល​បាន​ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ល្អ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន Global Banking and Finance Award 2020 នៅ​មាន​ធ​គារ​ធំ​ៗ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ល្បី​របស់​កម្ពុ​ជាមួយ​ចំនួន​ទៀត ដែល​បាន​ទទួល​បានប្រភេទ​ពានរង្វាន់​ផ្សេងៗគ្នា​ពី​ស្ថាប័ន​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា បន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រពិតប្រាកដ ដើម្បីបានប្រាក់ឧបត្ថម្ភពីរដ្ឋ

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣០ មិថុនានេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់សម្តេចថា នឹងចាត់ការវិធានការក្ដៅ ហើយនឹងមិ…

ការបញ្ជា​ទិញ​សម្លៀក​បំពាក់​និង​ស្បែកជើង​ពី​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ស្រពេច​ស្រពិល!

ព័ត៌មាន
មេដឹកនាំ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC បាន​អះអាង​ជា​ថ្មី​ទៀត​ថា វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង​នៅ​កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ