អត្ថបទ​ក្រុមហ៊ុន

សាកទាយមើល៍ តើ ឌីជេ ណាណា និង វី យ៉ារ៉ូ ជ្រើសតាំងអ្នកណា​ជា​«ពលរដ្ឋគំរូ»​?


កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៖ បុគ្គលដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍គឺលោក វី យ៉ារ៉ូ កំពុងចូលរួមស្វែងបេក្ខជនដែលមានសក្តានុពលដើម្បីក្លាយជាជ័យលាភីពានរង្វានលរដ្ឋគំរូ Smart ។
សាកទាយមើល៍ តើ ឌីជេ ណាណា និង វី យ៉ារ៉ូ ជ្រើសតាំងអ្នកណា​ជា​«ពលរដ្ឋគំរូ»​?
ដោយ

បុគ្គលដែលមានឈ្មោះបោះសំឡេងទាំងពីររូបនេះបានជ្រើសតាំងរួចហើយអ្នកដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់កាលពីខែមុន។ ជ័យលាភីពានរង្វាន់នេះនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលបានជ្រើសតាំងបុគ្គលនានាដែលបានធ្វើទង្វើល្អចំពោះជនរួមជាតិកម្ពុជារបស់ពួកគាត់។

ដោយគិតថា ការបង្កើតពានរង្វាន់នេះគឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំងលោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង ២ពាន់គីឡូម៉ែត្រនៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។

ឌីជេ ណាណា បានមានប្រសាសន៍ថា៖ “ខ្ញុំបានជ្រើសតាំង សាយ បន្ទាប់ពីគិតចុះឡើងៗច្រើនដង ហើយខ្ញុំគិតថា មិនចំឡែកទេ ភាគច្រើនដឹងហើយ ហេតុអ្វីបានជាខ្ញុំជ្រើសតាំង សាយ។ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តរបស់គាត់ទេ ព្រោះការដែលគាត់មានចិត្តល្អ នៅសុខៗចង់ទៅរត់ ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឱ្យកុមារ ខ្ញុំគិតថា អាហ្នឹងជារឿងមួយហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។

សាយ (រូបកណ្ដាល) នៅក្នុង​យុទ្ធនាការរត់​ដើម្បី​កៀរគរ​ជំនួយ ជូនដល់មន្ទីរពេទ្យ​កុមារ​អង្គរ ។

សាយ បានប្រមូលមូលនិធិជាង ៤៨០.០០០ ដុល្លារបន្ទាប់ពីគាត់បានរត់ជាង ២.៤០០ គីឡូម៉ែត្រជុំវិញ ២១ខេត្ត ក្នុងរយៈពេល ៩៧ថ្ងៃ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាកទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារទៅឱ្យយុទ្ធនាការរបស់ សាយ ដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា ។

បុគ្គលដែលមានឈ្មោះបោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូក្នុងចិត្តរបស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូ បានជ្រើសតាំងយុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់ក្រុមអ្នកធាក់សីុក្លូដែលកំពុងជួបការលំបាក។

លោក យ៉ារ៉ូ បានមានប្រសាសន៍ថា៖ «កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើងដោយយុវជនម្នាក់ដែលមានឈ្មោះថា តាំង ហួងហាវ ដែលគាត់បានរៃអង្គាសប្រាក់ជាង ៥ ពាន់ដុល្លារឯណោះ ដើម្បីជួយដល់អុំៗអ្នករត់ស៊ីក្លូ និងសមាគមស៊ីក្លូទាំងមូល”។

លោកបានបន្ថែមថា៖ “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអុំៗអ្នករត់ស៊ីក្លូរយៈពេលវែង គាត់បានស្នើសុំការដាក់ស៊ីក្លូក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងកំពុងតែពិចារណាលើសំណើរបស់គាត់ហើយ។ ពិតជាអស្ចារ្យខ្លាំងមែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើសទាំងគាត់សម្រាប់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត”។

អ្នករៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស និងប្រកាសបេក្ខជនបេក្ខនារី ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៅខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ។ ឈ្មោះសមាសភាពរបស់គណៈកម្មការនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។

កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះមានបំណងបង្ហាញឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នារបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។

កាលបរិច្ឆេទឈប់ទទួលការជ្រើសតាំងរបស់ពានរង្វាន់នេះ ត្រូវបានពន្យាពេលដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២១ ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ 

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕




អត្ថបទបន្ទាប់


តម្លៃស្វាយស្រស់កើនខ្ពស់នៅឆ្នាំ២០២០ ខណៈបរិមាណនាំចេញ មានដល់ជិត១០ម៉ឺនតោន

ព័ត៌មាន
តម្លៃផ្លែស្វាយស្រស់ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅឆ្នាំ២០២០ ខណៈដែលនៅដើមរដូវ ស្វាយក្នុងកញ្ចប់មានតម្លៃជាង ៤ពាន់រៀលនៅក្នុងមួយគីឡូក្រាម ខ…

កំពូលមហាសេដ្ឋីអចលនទ្រព្យទាំង ១០ នៅកម្ពុជា២០២១ (ភាគ១)

ព័ត៌មាន
វិស័យសំណង់ និងអចលនទ្រព្យ ស្ថិតក្នុងវិស័យមួយ នៃវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះ មានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ