ក្រុមហ៊ុនសេវាកម្ម

ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​ធំមួយ​​ ឈានជើងចូល​ក្នុង​ទីផ្សារ​កម្ពុជា ខណៈ​ការ​វិនិយោគ​ពីក្រៅប្រទេសកំពុង​មាន​សន្ទុះ


ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​វិនិយោគ​​បានដើរ​តួនាទី​យ៉ាងក្នុងការទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា ដោយសារអ្វី? គឺដោយសារ​តែប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​ទទួលបាន​ការវិនិយោគ​ផ្ទាល់​ពីបរទេស​ ពិសេស គឺប្រទេសចិន ​យ៉ាងគគ្រឹក​​គគ្រេង។ តំណាង ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ បានបញ្ជាក់ថា តាមរយៈ​ការផ្ដល់​សេវា​ប្រឹក្សា​វិនិយោគនេះ អាចនឹងណែនាំ​អ្នកវិនិយោគ​ក្នុងស្រុក និងក្រៅស្រុក មកចាប់​ផ្តើម​អាជីវកម្ម​នៅកម្ពុជា​បានជោគជ័យ នៅក្នុងវិស័យ​សក្តានុពលសំខាន់ៗ​ជាច្រើន ជាពិសេសគឺ វិស័យ​អចលនទ្រព្យ ហិរញ្ញវត្ថុ និងទេសចរណ៍​ជាដើម។
នេះជាការសម្ពោធជាផ្លូវការក្រុមហ៊ុន ចេង ហ៊្វុង អ៊ិនវេសម៉ិន
ដោយ

ក្រុមហ៊ុន ចេង ហ្វ៊ុង អ៊ិនវេសម៉ិន មានគោលដៅជំរុញការវិនិយោគគ្រប់ទម្រង់  និង គ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា និងជាដៃគូវិនិយោគដ៏យូរអង្វែង ដើម្បីធ្វើឲ្យអាជីវកម្ម និង ការវិនិយោគអ្នកទទួលបាននូវភាពជោគជ័យ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងជំរុញការវិនិយោគ និងធ្វើដៃគូ ដោយឈរលើភាពស្មោះត្រង់ និងសុចរិតភាព ដើម្បីកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។  

កញ្ញា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុន ចេង ហ៊្វុង អ៊ិនវេសម៉ិន បានថ្លែងថា មូលហេតុដែលក្រុមហ៊ុនរបស់ខ្លួន សម្រេចចិត្តក្នុងវិនិយោគនៅកម្ពុជា ពីព្រោះ កម្ពុជាបានកំពុងក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ីអាគ្នេយ៍និងពិភពលោក ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន ដោយសារស្ថិរភាពនបាយ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ស្ថិរភាពនយោបាយ និង គោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលយើងសង្កេតឃើញថា កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម៧%ក្នុងមួយឆ្នាំ។


កញ្ញា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុន ចេង ហ៊្វុង អ៊ិនវេសម៉ិន

កញ្ញាបានថ្លែងយ៉ាងដូច្នេះថា៖ «មានមូលហេតុជាច្រើនដែលវិនិយោគិនទាំងអស់ កំពុងផ្តោតមកប្រទេសកម្ពុជា ជាពិសេស គឺ ស្ថិរភាពនយោបាយ ឧកាសវិនិយោគ និងវប្បធម៌ដ៏សម្បូរបែប។ ការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះវិនិយោគិនបរទេស ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ មានដូចជា វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចជាដើម។ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន គឺ កំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យ និងក្លាយជាកន្លែងទាក់ទាញសម្រាប់វិនិយោគិនទាំងឡាយ។ រាល់មូលហេតុខាងលើទាំងនេះ គឺជាការលើកទឹកចិត្តបំផុតសម្រាប់វិនិយោគិនក្នុងការសម្រេចចិត្តវិនិយោគនៅក្នុងប្រទេសកម្ពុជា»។

ទាក់ទងនឹងការសម្ពោធជាផ្លូវការនូវក្រុមហ៊ុន ចេង ហ្វ៊ុង អ៊ិនវេសម៉ិន លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកជំទាវបានអបអរសាទរ និង កោតសរសើរក្រុមហ៊ុន ចេង ហ្វ៊ុង អ៊ិនវេសម៉ិន ឯ.ក និង សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈការផ្តល់ប្រឹក្សា រកដៃគូ និងណែនាំអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យចាប់ផ្តើមធ្វើអាជីវកម្មដោយជោគជ័យលើវិស័យសក្ដានុពលជាច្រើននៅកម្ពុជា ពិសេស វិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងទេសចរណ៍។ 

លោកជំទាវឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលមានគោលនយោបាយ ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ច និង ស្វាគមន៍ដ៏កក់ក្ដៅដល់អ្នកវិនិយោគបរទេសដោយគ្មានប្រកាន់ជាតិសាសន៍ និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេស ខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារកម្លាំងពលកម្មមានតម្លៃទាប និងច្បាប់វិនិយោគដែលអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងក្លាយជាគោលដៅថ្មីមួយគួរឲ្យចាប់អារម្មណ៍បំផុតពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស»។   

លោកជំទាវមានប្រសាសន៍បន្តថា ក្រុមហ៊ុនដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា មិនមែនត្រឹមតែបានទាក់ទាញទុនវិនិយោគពីបរទេស និង ទាក់ទាញអ្នកទេសចរ​ឲ្យមកកម្សាន្ដនៅកម្ពុជានោះទេ តែថែមទាំងជួយបង្កើនទំនាក់ទំនាក់សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រទេសជាច្រើន ជាពិសេស ប្រទេសចិន ឲ្យកាន់តែរឹងមាំថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុន ចេង ហ្វ៊ុង អ៊ិនវេសម៉ិន ជាក្រុមហ៊ុនក្នុងស្រុក ដែលមានសេវាកម្មដ៏ល្អបំផុត ដូចជា សេវាអចលនទ្រព្យ សេវាហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងសេវាប្រឹក្សាវិនិយោគ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារអ៊ីអននៅខ្មែរ គ្រោងបើក​សាខាទី៣ ខណៈអ៊ីអន​នៅវៀតណាម​គ្រោងបើក​សាខា​ទី៧

ព័ត៌មាន
ទើបតែបើកដំណើរការសាខាទី២របស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅថ្មីៗនេះ ក៏លេចឭដំណឹងមកថា ក្រុមហ៊ុនផ្សារទំនើបអ៊ីអននៅកម្ពុជា បានទិញដីតំបន…

រូបភាព២០សន្លឹក រៀបរាប់ទិដ្ឋភាពផ្សារអ៊ីអន២ដ៏ទំនើបបំផុតនៅកម្ពុជា

ព័ត៌មាន
ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក បានបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ ផ្សារដ៏ទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ