បណ្ដាញ 5G របស់ចិន

ប្រព័ន្ធបណ្ដាញ 5G របស់ចិន រួចរាល់សម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មហើយ


មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មាន នៃប្រទេសចិន បានអះអាងថា នៅទីបំផុត ប្រព័ន្ធបណ្ដាញ 5G ដែលប្រទេសចិនបានចំណាយពេលអភិវឌ្ឍឡើង និងក៏បានធ្វើឲ្យពិភពលោកកំពុងដាក់ការចាប់អារម្មណ៍ខ្លាំងនោះ មកទល់ពេលនេះ ត្រូវបានអភិវឌ្ឍរួចរាល់ហើយ សម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មានចិន CCTV។
ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។
ដោយ

សារព័ត៌មាន ដដែលនេះ បាន​ស្រង់សម្ដី លោក Wen Ku មន្រ្តីនាំពាក្យ របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យាព័ត៌មានចិន បាន​លាតត្រដាង ឲ្យដឹងថា ប្រទេសចិន រួមជាមួយនឹង​ប្រទេស​ជាច្រើន​នៅទូទាំងពិភពលោក បាន​ធ្វើការងារ​ជាច្រើន​ក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍ​ផលិតផល​បណ្ដាញ 5G នេះឡើង។ ហើយមកទល់ពេលនេះ ផលិតផលនេះ មាន​វឌ្ឍនភាពល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយ​ពេលនេះ បណ្ដាញ​បច្ចេកវិទ្យា​ថ្មីនេះ គឺរួចរាល់ហើយ​សម្រាប់​ការ​ប្រើប្រាស់​ជាលក្ខណៈ​ពាណិជ្ជកម្ម។

លោក Wen បានឲ្យដឹងទៀតថា រដ្ឋាភិបាលចិន នឹង​បន្ត​អភិវឌ្ឍគោលនយោបាយ និងបរិយាកាស​អាជីវកម្ម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​របស់​សហគ្រាស​ ដើម្បីឲ្យប្រាកដថា ការប្រើប្រាស់​បណ្ដាញ 5G នេះ នឹងទទួលបាន​ដោយជោគជ័យ។

ជាមួយគ្នានេះ មន្ត្រី​រដ្ឋាភិបាល​ចិន​រូបនេះ បាន​បញ្ជាក់យ៉ាងដូច្នេះថា រដ្ឋាភិបាលចិន នឹងគាំទ្រ​កិច្ចសហប្រតិបត្តិការ​របស់​ក្រុមហ៊ុន​Huawei ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត ហើយ ចិន​ក៏សង្ឃឹមថា ប្រទេស​ជាច្រើន​នៅទូទាំងពិភពលោក អាច​ផ្ដល់ឲ្យ​នូវ​បរិយាកាស​ស្មើភាពគ្នា​ និងប្រកប​ដោយហេតុផល ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​របស់ខ្លួន សហការជាមួយនឹង​ក្រុមហ៊ុនបរទេស​ដូចគ្នាដែរ៕

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei ត្រូវបាន គេដឹងថា គឺជាក្រុមហ៊ុនចិន​មួយ ដែលទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់សេវា​ 5G នេះ​ទៅកាន់​អ្នកប្រើប្រាស់​នៅក្នុងប្រទេសជាច្រើន នៅទូទាំងពិភពលោក។ ប៉ុន្ដែ ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស របស់ចិន មួយនេះ ក៏ទើបតែ​ត្រូវបាន​សហរដ្ឋអាមេរិក ចាត់ចូល​ក្នុង​បញ្ចី​ខ្មៅ និង​បាន​ហាម​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​មិនឲ្យ​ផ្គត់ផ្គង់កម្មវិធី Software និងគ្រឿងបង្គុំជា Hardware ទៅឲ្យ​ក្រុមហ៊ុន​Huawei នេះ តទៅទៀតឡើយ។

ទោះយ៉ាងណា លោក​រេន សេង​ហ្វៃ ស្ថាបនិក​ក្រុមហ៊ុន Huawei ក៏បាន​ចេញមុខ​ធ្វើសន្និសីទ កាលពីពេល​ថ្មីៗនេះ ដែរថា ទោះបីអាមេរិក​ធ្វើទុកបុកម្និញ​មកលើក្រុមហ៊ុន Huawei យ៉ាងណាក្ដី ប៉ុន្ដែ វាមិនមាន​ឥទ្ធិពល​អ្វី ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​បណ្ដាញ​ 5G របស់ក្រុមហ៊ុន​នេះ នោះឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ផ្ដល់ថវិកា ៧,៦ លានដុល្លារ ដល់កម្ពុជា ផលិតថាមពលអគ្គិសនី កម្លាំង១០០ មេហ្គាវ៉ាត់ តាមរយៈ​ថាមពល សូឡា

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ADB បានអនុម័តឥណទានសម្បទាន ចំនួន ៧,៦៤ លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីគាំទ្រដល់ការសាងសង់ ឧទ្យានថាមពលពន្លឺ…

នាយរដ្ឋមន្ត្រីអង់គ្លេសថ្លែង​លាលែងពីតំណែង​ទាំងអួល​ដើម ក !

ព័ត៌មាន
នាយករដ្ឋមន្ត្រីស្ត្រីទីពីរ​នៃ​ចក្រភព​អង់គ្លេស លោកស្រី ថេរេសា ម៉េ (Therera May) បានប្រកាស​លាលែងពីតំណែងជា​នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ឧសភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ