ពាណិជ្ជកម្ម​ចិន និងប្រទេសដៃគូ

ពាណិជ្ជកម្មចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅតែមានភាពវិជ្ជមាន ទោះបីមានការរំខានពីកូវីដ-១៩


ប្រទេសចិននៅតែរក្សាបានភាពវិជ្ជមាន ក្នុងមុខជំនួញពាណិជ្ជកម្មជាមួយ បណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បើទោះបីជា បញ្ហាកូវីដ-១៩ ចូលមករំខានយ៉ាងណាក្ដី។ តួយ៉ាង ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរបស់ចិន ជាមួយនឹងប្រទេសដៃគូក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ សម្រេចបានជិត ៣៩០ពាន់លានដុល្លារអាមេរិក ពោលគឺមានកំណើនជិត ១%។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកចិន នៅថ្ងៃនេះ។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ
ដោយ

អនុរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មចិន បានអះអាងថា ប្រទេសចិន និងបណ្តាប្រទេសជាដៃគូ បានរក្សាទំនាក់ទំនង​យ៉ាងស្អិតល្មួត តាមរយៈ​​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ ​និងផ្លូវ អស់រយៈពេល ៦ឆ្នាំមក​ហើយ ដោយទំហំ​ពាណិជ្ជកម្ម សម្រេច​បានជាង ៧,៨ទ្រីលាន​ដុល្លារ​អាមេរិក គិតចាប់ពីឆ្នាំ ២០១៣ មកទល់​ឆ្នាំ ២០១៩ ហើយការបោះទុន​វិនិយោគថ្មីៗ ​ក៏មានទំហំទឹក​ប្រាក់សរុបជាង ៨០០ពាន់​លានដុល្លារ​អាមេរិក​ផងដែរ។

មន្រ្តីជាន់ខ្ពស់​រូបនេះ បន្តថា វិបត្តិកូវីដ-១៩ ពិតជា បញ្ហាមួយច្របូកច្របល់ ដែលត្រូវប្រឈម​មុខដោះស្រាយ​ភ្លាមៗ ហើយប្រទេសចិន និងបណ្តាប្រទេស​ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ បានចូលរួម​ទាំងអស់គ្នា កាត់បន្ថយ​ផលប៉ះពាល់​ពីជម្ងឺដ៏​កាចសាហាវនេះ នឹងព្យាយាម​រក្សាទំនាក់ទំនង​ពាណិជ្ជកម្ម រហូតដល់​សម្រេច​បានជិត ៣៩០ពាន់​លានដុល្លារ​អាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ពោលគឺមាន​កំណើនជិត ១% ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្រសួង​ពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ដែរថា ចិន នឹងពង្រឹង​ការឆ្លើយតប​ទៅនឹង វិបត្តិកូវីដ-១៩ ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ឲ្យកាន់តែ​ស៊ីជម្រៅ និងធ្វើឲ្យ​ប្រសើរ​ឡើងនូវ កិច្ចសហប្រតិបត្តិការ​វិនិយោគ ជាពិសេសគឺ ជំរុញ​ការអភិវឌ្ឍ គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ដែលមាន​គុណភាពខ្ពស់។

សូមជម្រាបថា គិតមកទល់ពេលនេះ  ប្រទេសចិន បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ចំនួន ២០០​ឯកសារ ជាមួយប្រទេស និងអង្គការ​អន្តរជាតិ ចំនួន ១៦៨ ដើម្បី​បន្តពង្រឹង គំនិតផ្តួច​ផ្តើមខ្សែ​ក្រវាត់​និងផ្លូវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ផ្សារទំនើបនៅថៃ អំពាវនាវឲ្យរដ្ឋប៉ះប៉ូវសងការខាតបង់ នៅអំឡុងពេលត្រូវបានបិទទ្វារបណ្ដោះអាសន្ន

ព័ត៌មាន
ក្រុមប្រតិបត្តិករផ្សារទំនើបនៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យ រាជរដ្ឋាភិបាលប៉ះប៉ូវសងការខាតបង់ជូនពួកគេ ដោយពួកគេបានលើកឡើងថា ចំណូលពីការលក់ប…

អាមេរិក និងក្រុមហ៊ុនចិន Huawei តឹងសរសៃកដាក់គ្នាជាថ្មី ជុំវិញការរឹតបន្តឹងលើការនាំចេញទំនិញ

ព័ត៌មាន
ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ រវាងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងក្រុមហ៊ុនចិន Huawei ឥឡូវនេះ ភាពតានតឹងបានចាប់ផ្ដើមសាជាថ្មីទៀតហើយ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ