នៅពីក្រោយ ពាណិជ្ជកម្មរវាងចិននឹងប្រទេសតំបន់អាស៊ាន

តើអ្វីខ្លះនៅពីក្រោយ ពាណិជ្ជកម្មរវាងចិននឹងប្រទេសតំបន់អាស៊ានកើនឡើងដល់៨៥ដង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ?


ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិនបានបង្ហាញថា ពាណិជ្ជកម្មរវាងចិន និងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន បានកើនឡើងយ៉ាងគំហុកដល់ទៅជាង ៨៥ដង ចាប់តាំងពីភាគីទាំងពីរផ្តើមបង្កើតទំនាក់ទំនងរវាងគ្នាកាលពី ៣០ ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានចិនស៊ិនហួរ។
ពាណិជ្ជកម្មចិនអាស៊ានកើន៨៥ដង
ដោយ

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ក្នុង​រយៈពេល​១២​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ដែល​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មី​ៗ តំបន់​អាស៊ាន​ក៏​បាន​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​បំផុត​របស់​ចិន​វិញ​ផង​ដែរ​។

ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២១​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​អាស៊ាន​បាន​បន្ត​ពង្រីក​ខ្លួន​យ៉ាង​រឹង​មាំ ដោយ​បាន​កត់ត្រា​ពី​កំណើន​ជាង ៣៨%​។

ចំពោះ​ការ​វិនិយោគ អាស៊ាន​បាន​ក្លាយជា​ទិស​ដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ចិន ព្រមទាំង​ជាទី​តាំង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្រោយ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កំពុង​មានការ​រីក​ចម្រើន​ជា​ច្រើន ដូច​ជា​ផលិតកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​បៃតង​ជាដើម​។

ជាក់ស្តែង ការ​វិនិយោគ​ទៅ​វិញ​ទៅ​មករ​វាង​ចិន​និង​អាស៊ាន​សម្រេច​បាន​ទំហំ​ទឹកប្រាក់​ជាង ៣១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០២១ ខណៈ​ចំណូល​អាជីវកម្ម​របស់​សហគ្រាស​ចិន​នៅ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ាន​មាន​ចំនួន​គិត​ជា​ទឹកប្រាក់​ជិត ៣៥០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​បាន​ប្តេជ្ញា លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ សកម្ម​ជាង​មុន ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន តាម​រយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ព្រមទាំង​រួម​គ្នា​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅ​កាត់​ថា RCEP អោយ​បាន​ឆាប់រហ័ស​។

គួរ​ជម្រាប​ថា ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​វិនិយោគ​ចិន​-​អាស៊ាន​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៣ ខែកញ្ញា​នៅ​ទីក្រុង ណា​ន​នី​ង​(Nanning) ភាគ​ខាងត្បូង​ប្រទេស​ចិន​។  ពិព័រណ៍​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង ផ្លាស់​ប្តូរ​គំនិត យោបល់​និង​សកម្មភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌី​ជី​ថ​ល និង​សុខាភិបាល​ជាដើម​។ ពិព័រណ៍​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចិន និង​អាស៊ាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានកំណើនរឹងមាំ ឬក៏អន់ខ្សោយយ៉ាងណាខ្លះក្នុងត្រីមាសទី២ឆ្នាំនេះ?

ព័ត៌មាន
សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងវិញយ៉ាងរឹងមាំក្នុងត្រីមាសទី២ឆ្នាំ២០២១ ជាមួយអត្រាកំណើនដល់ទៅ ៦,៥% ដោយបានអូសទាញកម្រិតនៃផលិតផលក្នុងស្រុកស…

មេដឹកនាំយោធាភូមាសន្យាថា នឹងរៀបចំឲ្យមានការបោះឆ្នោត និងសហការជាមួយអាស៊ាន

ព័ត៌មាន
ក្រោយការកាន់អំណាចរយៈពេល៦ខែមកនេះ មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំងបានសន្យាជាថ្មីម្តងទៀតអំពីការៀបចំឲ្យមានការបោះឆ្នោតពហុបក្ស ហើយបាននិយា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ