អង្ករ​កម្ពុជា៖ ការនាំចេញទៅអឺរ៉ុបធ្លាក់ចុះ បន្ទាប់ពីការយកពន្ធ! នាំចេញទៅចិន​កើន!

ចិន, អូស្រ្តាលី ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា​បន្ទាប់​ពី​ការ​យក​ពន្ធ​នៅ​អឺរ៉ុប


ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយ:ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ហើយ​ប្រទេស​អូស្រ្តាលី​ ​ជា​បណ្តើរៗ ក៏​បាន​ក្លាយ​ជា​ទីផ្សារ​ថ្មី​សម្រាប់​អង្ករ​កម្ពុជា​ផងដែរ បន្ទាប់ពី​អឺរ៉ុប​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា នា​ដើម​ឆ្នាំនេះ។
ចិន, អូស្រ្តាលី ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា​បន្ទាប់​ពី​ការ​យក​ពន្ធ​នៅ​អឺរ៉ុប។ រូបភាពឯកសារ
ដោយ

ចាប់តាំង​ពី​ខែ​មករា​មក អឺរ៉ុប​បាន​កំណត់​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា សម្រាប់​រយ:ពេល​៣ឆ្នាំ។ ឆ្នាំទី១ គឺ​ឆ្នាំ២០១៩​នេះ ពន្ធ​គយ​ត្រូវ​បាន​កំណត់​ក្នុង​តម្លៃ ១៧៥ អឺរ៉ូ ឬ​ស្មើ​នឹង​ប្រមាណ ២០០​ដុល្លារ​អាមេរិក​ក្នុង​អង្ករ​មួយ​តោន។ នៅ​ឆ្នាំ​ទី២ ពន្ធ​ត្រូវ​បាន​កំណត់ មក​នៅ​ត្រឹម ១៥០ អឺរ៉ូ ឬ​ស្មើ​នឹង​ជាង ១៧០​ដុល្លារ​អាមរិក និង​ឆ្នាំ​ទី៣ ការ​ដក​ហូត​ពន្ធ​នឹង​ថយ​ចុះ​មក​នៅ ១២៥ អឺរ៉ូ ឬ​ស្មើ​នឹង​ជាង ១៤០ ដុល្លារ​អាមេរិក នៅ​ក្នុង​អង្ករ​មួយ​តោន។

ការ​យក​ពន្ធ​នេះ​មាន​គោលបំណង​ដើម្បី​ការពារ​អ្នក​ផលិត​អង្ករ​របស់​អឺរ៉ុប បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​ប្រទេស​មួយ​ចំនួន រូមមាន ប្រទេស​អ៊ីតាលី ដោយសារ​តែ​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា។

យោងតាម​តួលេខ​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង ៦៦​ភាគរយ ក្នុង​រយៈពេល ៦ខែ នៃ​ឆ្នាំ​នេះ ដោយមាន​ចំនួន ១១៨ ៤០១ តោន ខណៈ​ដែល​ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​បាន​កើន​ឡើង ៣,៧​ភាគរយ ឬ​ស្មើ​នឹង ២៨១.៥៣៨​តោន។

ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​នេះ​ដែរ ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ ៣២​ភាគរយ គឺ​មាន​ចំនួន​តែ​គឺ ៩៣.៥០៣​តោន តែ​ប៉ុណ្ណោះ។

លោក កាន់ គន្ធី អនុប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Amru Rice (Cambodia) Co Ltd, បាន​និយាយ​ថា ប្រទេស​អូស្រ្តាលី​ក៏​បាន​ក្លាយ​ជា​ទីផ្សារ​​ថ្មី​មួយ​ផង​ដែរ សម្រាប់​អង្ករ​កម្ពុជា។ លោក​បាន​អះអាង​ថា ក្រុមហ៊ុន​លោក​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​តែ​មួយ​គត់​សម្រាប់​ក្រុមហ៊ុន​នាំចូល​អង្ករ​អូស្រ្តាលី កាល​ពី​ឆ្នាំ​មុន។

លោក កាន់ គន្ធី បាន​និយាយ​ដូច្នេះ​ថា ៖ «តាម​ពិត​ទៅ Amru បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នាំចូល​អង្ករ​ធំ​បំផុត​មួយ​របស់​អូស្ត្រាលី​ អស់រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ (SunRice)។ យើង​ទើប​តែ​អាច​ចុះ​​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ចុង​ឆ្នាំ​មុន។»

លោក កាន់ គន្ធី បាន​រំពឹង​ថា នឹង​អាច​នាំចេញ​ប្រហែល​ជា ៦​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ។ 

យោង​តាម​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ ការ​នាំ​ចេញ​ទៅ​អូស្ត្រាលី​បាន​កើន​ឡើង​ដល់ ៨០៣៥​តោន​នៅ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​នេះ។

លោក កាន់ គន្ធី បាន​និយាយ​ផង​ដែរ​​ថា ការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា មាន​ន័យ​ថា អង្ករ​របស់​កម្ពុជា​មិន​មាន​ការ​ប្រកួត​ប្រជែង​ទៀត​ទេ នៅ​ផ្សារ​អឺរ៉ុប។

លោក កាន់ គន្ធី បាន​និយាយ​ដូច្នេះ​ថា ៖ «ការ​បាត់បង់​ទីផ្សារ​មិន​ដែល​ល្អ​ទេ ប៉ុន្តែ រឿង​ល្អ​គឺ​ថា យើង​រក​ទីផ្សារ​ផ្សេង​បាន»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារខ្នាតយក្សទាំង ១០ ក្នុងលោកឆ្នាំ២០១៩, ចិននៅតែឈរកំពូលតារាង

ព័ត៌មាន
ស្ថាប័ន The Banker បានបញ្ចេញរបាយការណ៍របស់ខ្លួនមួយ អំពីបញ្ជីឈ្មោះធនាគារធំបំផុតក្នុងលោក ទាំង១០។ ក្នុងនោះ ធនាគាររបស់ចិន នៅតែឈរលំដាប់លេ…

ចំណូលពន្ធដារប្រមូលបានជាង ១.៥០០ លានដុល្លារអាមេរិក នៅឆមាសទី ១ ឆ្នាំ២០១៩

ព័ត៌មាន
តួលេខដែលបានបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ