ពាណិជ្ជកម្មចិន ជាមួយប្រទេសជាដៃគូ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបានជាង ៩៣០ ពាន់លានដុល្លារ


គិតត្រឹមត្រីមាសទី ៣ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើងលើសពី ៩៣០ពាន់លានដុល្លារអាមេរិកហើយ ដែលតួលេខនេះ កើនឡើងជិត ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម ការចេញផ្សាយរបស់ រដ្ឋបាលគយទូទៅនៃប្រទេសចិន។
ទំហំពាណិជ្ជកម្មចិន និងប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រេចបានជាង ៩៣០ ពាន់លានដុល្លារ នៅត្រីមាសទី៣ ឆ្នាំ២០១៩ (រូបភាព៖ https://www.scmp.com)
ដោយ

របាយការណ៍​របស់​គយចិន បានបង្ហាញ​ឲ្យដឹងថា ចាប់ពីខែ មករា ដល់ខែកញ្ញា ឆ្នាំនេះ ការធ្វើពាណិជ្ជកម្ម​របស់ចិន ជាមួយបណ្តា​ប្រទេសដទៃ ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និងផ្លូវ គឺធ្វើបាន​យ៉ាងល្អ ហើយទីផ្សារនេះ កំពុងតែពង្រីក​សក្តានុពល​បន្ថែមទៀត និងក្លាយជា​កម្លាំងជំរុញ​ថ្មីមួយ សម្រាប់ការ​អភិវឌ្ឍ​ពាណិជ្ជកម្មក្រៅ​ប្រទេសរបស់ចិន។

លើសពីនេះ ចិន សម្រេចបានទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៥០០​ពាន់លាន​ដុល្លារអាមេរិក​ជាមួយនឹង សហភាពអឺរ៉ុប និងប្រមាណ ៤៤០ពាន់លាន​ដុល្លារអាមេរិក ជាមួយនឹងបណ្តា​ប្រទេស​ក្នុងតំបន់អាស៊ាន។

យ៉ាងណាមិញ ក្រោយពេលដែល​ជម្លោះពាណិជ្ជកម្ម​ជាមួយ អាមេរិក អូសបន្លាយ​កាន់តែយូរ ទំហំពាណិជ្ជកម្ម​រវាង ចិន និងអាមេរិក សម្រេចប្រមាណ ៣៨០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ ដើមឆ្នាំនេះ ដែលមានការ​ធ្លាក់ចុះ ១០ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

លោក លី គូវ៉េន ប្រធាន​នាយកដ្ឋានស្ថិតិ និងវិភាគ បានឲ្យដឹងថា អាជ្ញាធរគយចិន កំពុងតែពន្លឿន​ការងារលើ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង បណ្តាប្រទេស​ជាដៃគូ ជាពិសេស បណ្តាប្រទេស​ក្នុងគំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ ដើម្បីបង្កើតនូវ ប្រព័ន្ធគយ​ឆ្លាតវៃ សម្រួលដល់នីតិវិធី​ត្រួតពិនិត្យ និងធានា នៅក្នុងទំនាក់ទំនង​ពាណិជ្ជកម្ម​ក្រៅប្រទេស។

រដ្ឋបាលគយទូទៅនៃ​ប្រទេសចិន បានបង្ហាញឲ្យដឹងទៀតថា បើគិតជារួម ការធ្វើពាណិជ្ជកម្ម​ក្រៅប្រទេសរបស់ ចិន ក្នុងរយៈពេល ៩ខែនេះ សម្រេចបានជាង ៣,២ទី្រលាន​ដុល្លារអាមេរិក ដែលមាន​កំណើន ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលក្នុងនោះ ចិន នាំចេញជាង ១,៧​ទី្រលានដុល្លារអាមេរិក និងនាំចូលមក​វិញជាង ១,៤​ទី្រលានដុល្លារ​អាមេរិក។

គួរបញ្ជាក់ដែរថា ការធ្វើពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ ចិន កាលពីឆ្នាំ ២០១៨ សម្រេចបាន ៤,៦​ទី្រលានដុល្លារ​អាមេរិក ដែលស្មើនឹង ១១ភាគរយ នៃទំហំពាណិជ្ជកម្ម​ទូទាំង​សកលលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាមនាំចេញអង្ករជិត ៧លានតោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩នេះ ដែលមានតម្លៃសរុបជាង ២.២០០ លានដុល្លារអាមេរិក ក៏ប៉ុន្តែ តម្លៃអ…

ប្រទេសចិន នាំមុខអាមេរិក ជាប្រទេសមានចំនួនអ្នកមានច្រើនជាងគេបំផុតក្នុងលោក

ព័ត៌មាន
ប្រទេសចិន បានឈរលំដាប់ជួរមុខសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេស មានចំនួនប្រជាជនច្រើនបំផុត ដែលជាអ្នកមានទ្រព្យច្រើន នៅក្នុងពិភពលោក។ នេះបើតាមរបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ