ឧស្សាហកម្ម​ផលិត​រថយន្ត​នៅចិន

ចិនបញ្ចប់​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ធំ​ជាង​គេ​បង្អស់ តម្លៃ​វិនិយោគ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក


មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​របស់​ពិភពលោក មាន​ផែនការ​ពង្រីក​ការផលិត​រថយន្ត​ឲ្យ​កាន់​តែ​ច្រើនថែមទៀត ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។
ម៉ាក​រថយន្ត​ផលិតដោយ​ប្រទេសចិន។
ដោយ

ជាក់ស្តែង ក្រុមហ៊ុន​ចិន SAIC Motor បាន​បញ្ចប់ការសាងសង់​ដំណាក់​កាល​ទី១ របស់​ខ្លួន លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ធំ​ជាង​គេ​បង្អស់ ដែល​ដំណាក់កាល​ដំបូង​នេះ ចាយ​ទុន​ប្រមាណ ២​ពាន់ ៨​រយ​លាន​ដុល្លារ​អាមេរិក ហើយ​មាន​មូលដ្ឋាន​នៅក្នុង​តំបន់​ឆ្នេរ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន។

គម្រោង​ដំណាក់​ទី១​នេះ ចាប់​ផ្តើម​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​ កន្លង​ទៅ ហើយ​បន្ទាប់​ពី​បញ្ចប់ ក្រុមហ៊ុន SAIC Motor មាន​សមត្ថភាព​ផលិត​រថយន្ត ៣សែន​គ្រឿង ក្នុង​មួយ​ឆ្នាំ រីឯ​តម្លៃ​ទិន្នផល​ប្រចាំ​ឆ្នាំ ដែល​សម្រេច​បាន​វិញ​នោះ នឹង​លើស ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក វ៉ូ លីមីន ប្រធាន​ដឹកនាំ​គម្រោង​គាំទ្រ​របស់​ក្រុមហ៊ុន SIAC Motor បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចាប់​ផ្តើម​ដំឡើង​សម្ភារៈ និង​ធ្វើ​តេស្ត​សាកល្បង ហើយ​កន្លែង​ដំឡើង​រថយន្ត​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ដំណាច់​ខែ​កញ្ញា​នេះ។

លោក​បន្ត​ថា នៅពេល​រោងចក្រ​នៅ​តំបន់​ឆ្នេរ​ភាគ​អាគ្នេយ៍​នេះ​បញ្ចប់​គម្រោង​សាងសង់​ទាំង​ស្រុង​នោះ វា​នឹង​ជួយ​ជំរុញ​ដល់​ខ្សែ​ចង្វាក់​វិស័យ​ឧស្សាហកម្ម​រថយន្ត​ទាំងស្រុង ជាពិសេស ជួយ​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​ឧស្សាហកម្ម​ក្នុង​តំបន់ ដោយ​រួមមាន ការ​កែ​លម្អ​រថយន្ត ដំឡើង​ម៉ាស៊ីន និង​ផលិត​គ្រឿង​បង្គុំ។

សូម​បញ្ជាក់​ដែរថា សម្រាប់​ដំណាក់​កាល​ទី២ នៃ​គម្រោង​នេះ រំពឹង​នឹង​ទទួល​បាន​ទិន្នផល​ប្រចាំឆ្នាំ ដូចទៅ​នឹង​ដំណាក់កាល​ទី១​ដែរ សរុបមក គឺ​អាច​បង្កើត​ទិន្នផល​បាន ១៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ហើយ​គម្រោង​នេះ នឹង​ក្លាយ​ជា​គម្រោង​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​ឆ្នេរ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ថែម​ទៀត​ផង៕




អត្ថបទបន្ទាប់


ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​កំណើន​​វិស័យ​កសិកម្ម​ថម​ថយ​ចុះ

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ថា គ្រោះ​រាំង​ស្ងួត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ ប…

ទេសចរ​បរទេស​មក​លេង​​ថៃ បន្ត​កើន​ឡើង​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៩

ព័ត៌មាន
ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូលមក​កម្សាន្ត​នៅ​ប្រទេស​ថៃ បន្ត​កើន​ឡើង​វិញ គឺ​ឡើង​ដល់​​ជាង ២៦​លាន​នាក់ ក្នុង​រយៈពេល ៨​ខែនៃ​ដើម​ឆ្នាំ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ