ទីផ្សារការងារ​នៅប្រទេសចិន

៦ខែ នៃវិបត្តិកូវីដ-១៩ ចិនបង្កើតការងារបាន៥,៦ លានកន្លែង


នៅ៦ខែដំបូងនៃឆ្នាំ២០២០នេះ ពេលពេលវេលាដែលបានកើតមានបញ្ហាច្រើនព្រោះតែវិបតិ្តកូវីដ-១៩ ក៏ដោយចុះ ប៉ុន្ដែប្រទេសចិន នៅតែអាចបង្កើតការងារក្នុងទីក្រុងបានជាង ៥,៦លានកន្លែង នៅក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ដែលស្មើនឹង ៦២% នៃគោលដៅកំណត់របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយបណ្ដាញសារព័ត៌មានចិន។
៦ខែ នៃវិបត្តិកូវីដ-១៩ ចិនបង្កើតការងារបាន៥,៦ លានកន្លែង (រូបភាព៖ DW)
ដោយ

ក្រសួងធនធាន​មនុស្ស និងសន្តិសុខ​សង្គមចិន បានបង្ហាញ​ឲ្យដឹងថា ក្នុងរយៈពេល ៦ខែនៃ​វិបត្តិនេះ រដ្ឋាភិបាល​ចិន បានដាក់​អាទិភាព​ទៅលើ ស្ថិរភាព​ការងារ ដោយផ្តោត​ទៅលើ ក្រុមសំខាន់ៗ រួមមាន និស្សិត​ទើបបញ្ចប់​ការសិក្សា និងពលករ​ចំណាក​ស្រុក ដែលត្រលប់​មកវិញ ដោយ​រដ្ឋាភិបាល​ចិន បាន​ដាក់ចេញនូវ គោលនយោបាយ​ជាច្រើន ដើម្បីកាត់បន្ថយ​បន្ទុក​ទៅលើ សហគ្រាស​អាជីវកម្ម។

នៅក្នុង​ឆមាសទី ១នេះ ក្រសួង​ធនធាន​មនុស្ស និងសន្តិសុខ​សង្គម​ចិន បានជួយដល់ កម្មករ​និយោជិតជាង ៥៥ម៉ឺននាក់ មកពីក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ១ម៉ឺនក្រុមហ៊ុន និងបាន​ជួយដល់ កម្មករ​នៅតាម​ទីជនបទ​ជាង ៦លាននាក់ ឲ្យត្រលប់​មកបន្ត​ការងារ​របស់​ពួកគេ នៅទីក្រុងវិញ ដោយរក្សា​សណ្តាប់​ធ្នាប់ និងអនាម័យ​ឲ្យបាន​ត្រឹមត្រូវបំផុត។

លើសពីនេះ រដ្ឋាភិបាលចិន ក៏បានរៀបចំ​ពិព័រណ៍ការងារ តាមប្រព័ន្ធអនឡាញ នៅតាមតំបន់​សំខាន់ៗជាច្រើន ហើយគិតត្រឹម​ដំណាច់​ខែមិថុនានេះ គឺមាន​និយោជក ជាង ២លាននាក់ បានប្រកាស​ជ្រើសរើស​ការងារ​ជាច្រើន សម្រាប់​មនុស្សជាង ២៧លាន​កន្លែង​នៅទូទាំងប្រទេស។

សូមជម្រាបថា ក្នុងឆ្នាំ ២០២០នេះ រដ្ឋាភិបាលចិន គ្រោងនឹង​បន្ថែម​ការងារ​ក្នុងទីក្រុង​ឲ្យបាន ៩លាន​កន្លែង ហើយនឹង​ព្យាយាមរក្សា​អត្រា​គ្មាន​ការងារធ្វើ​ឲ្យនៅ​ត្រឹម ៦% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ប្រាក់កម្ចី​បានកាន់តែច្រើន!

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា គំនិតផ្ដួចផ្ដើមបង្កើតឲ្យមានសាជីវកម្មធានាឥណទាននៅកម្ពុជា ឬហៅថា Credit Guarantee ជាជំហានវិជ្ជមានម…

ឯកឧត្តម ស៊ូ សុជាតិ៖ អគារថ្មីរបស់គណៈកម្មការមូលបត្រកម្ពុជា នឹងបង្កើនទំនុកចិត្តទីផ្សារមូលបត្រកម្ពុជាបន្ថែមទៀត

ព័ត៌មាន
អគាររបស់គណៈកម្មការមូលបត្រកម្ពុជាថ្មី ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងខ្ពស់ស្រឡះ មើលទៅប្រៀបដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ