ចិនប្រកាសថា បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩

ចិនប្រកាសថា បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយ ទៅឲ្យជាង១០០ប្រទេស


ចិនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយដល់ពិភពលោក រដ្ឋាភិបាលចិនបានប្រកាសក្ដែងៗថា ខ្លួនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ចំនួនច្រើនជាង ៥០០លានដូសហើយ មកឲ្យពិភពលោក ដោយបានផ្ដល់ទៅឲ្យប្រទេសប្រមាណ ១០០ប្រទេសគ្រប់ទ្វីប និង តំបន់ ស្របពេលដែលចំនួននេះស្មើនឹងប្រមាណ ១ភាគ៦នៃចំនួនវ៉ាក់សាំង ដែលបានផលិតទាំងអស់ជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។
វ៉ាក់សាំងចិន ផ្ដល់ឲ្យ​ប្រទេស​តំបន់អាហ្វ្រិក (រូបភាព៖ dw.com)
ដោយ

លោក ហ្គ័​រ សួយ​ចិន អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​ក្រសួង​ការ​បរ​ទស​ចិន​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ស៊ិ​ន​ហួរ​ថា  ប្រទេស​ចិន​មិន​ត្រឹមតែ​ធ្វើការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង ក៏​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត ក្នុង​ការ​ផលិត​វ៉ាក់សាំង ដើម្បី​ពង្រីក​សមត្ថភាព និង កម្រិត​វ៉ាក់សាំង​ជាស​កល​ផង​ដែរ​។

អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​ក្រសួង​ការ​បរ​ទស​ចិន បាន​គូសបញ្ជាក់​ទៀត​ថា ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​ចិន សហគ្រាស​ផលិត​វ៉ាក់សាំង​ក្នុងស្រុក​របស់​ចិន បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផលិក​ម្ម​វ៉ាក់សាំង​រួម​គ្នា​ជាមួយនឹង​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស​អា​រ៉ាប់​រួម ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី អេ​ហ្ស៊ី​ប ប្រេ​ស៊ី​ល តួ​គី ប៉ា​គី​ស្ថាន និង​ម៉ិ​ក​ស៊ិ​ក​ជាដើម ដោយ​គិត​មក​ទល់​ពេល​នេះ ចិន​បាន​សហការ​ជាមួយ​ប្រទេស​ទាំងនេះ សម្រេច​បានការ​ផលិត​វ៉ាក់សាំង​ប្រមាណ ២០០​លាន​ដូ​ស​ហើយ​។

គួរ​ជម្រាប​ថា ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤០​ដែល​បាន​ចុះហត្ថលេខា​ជា​ដៃគូ​ក្នុង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ជាមួយ​ប្រទេស​ចិន មាន​ប្រទេស​ប្រមាណ ៨៤​ប្រទេស​ហើយ ដែល​បាន​ដាក់​ស្នើ​សុំ និង​ទិញ​យក​វ៉ាក់សាំង ដែល​ផលិត​ដោយ​ប្រទេស​ចិន គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ ហើយ​ចិន​ក៏​បាន​យល់ព្រម​លើ​សំណើរ​ទាំងនោះ​ហើយ​ដែរ​។ទន្ទឹម​នឹង​នេះ មន្ត្រីជាន់ខ្ពស់​ចិន​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​ដំបូង​ប្រមាណ ១០​លាន​ដូ​ស​ដល់​យន្តការ COVAX របស់​អង្ក​ការ​សុខភាព​ពិភពលោក នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

សូម​បញ្ជាក់​ថា ចិន​ជា​ប្រទេស​ឈរ​កំពូល​តារាង រាប់​ចាប់តាំងពី​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ច្រើន​ជាងគេ ផ្តល់​វ៉ាក់សាំង​ឲ្យ​បរទេស​ច្រើន​ជាងគេ និង​និយាយ​ជា​រួម​ផលិត​វ៉ាក់សាំង​បាន​ច្រើន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​រៀបរៀង​ចងក្រង និង ធ្វើ​បច្ចុប្បន្នភាព ដោយសារ​ព័ត៌មាន Bloomberg៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ចំនួន២ សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech តម្លៃ៣៥០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនតៃវ៉ាន់ Foxconn និង ក្រុមហ៊ុន TSMC នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនBioNTech រប…

ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ផលិតនៅជប៉ុន១លានដូសឲ្យកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល ជប៉ុន បាន ប្រកាស ផ្ដល់ ជំនួយ វ៉ាក់សាំង AstraZeneca ដែល ផលិតនៅក្នុង ប្រទេស ជប៉ុន ចំនួន ១ លាន ដូស ដល់ កម្ពុជា ។ នេះបើតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ