ក្រុមហ៊ុន Evergrande

ក្រុមហ៊ុនយក្សចិន Evergrande និងអង្គភាពរបស់ខ្លួនផ្អាកការជួញដូរនៅទីក្រុងហុងកុង


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀតបានផ្អាកការជួញដូរក្នុងទីក្រុងហុងកុងនៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយមិនមានការបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ នេះបើតាមឯកសារដែលបានដាក់បញ្ជូនទៅកាន់ផ្សារភាគហ៊ុននៅហុងកុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ផ្អាកការជួញដូរក្នុងទីក្រុងហុងកុង។
ដោយ

ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុន​យក្ស​របស់ចិន មានឱបបំណុលជាប់​ខ្លួនជាង​៣០០ពាន់លានដុល្លារអាមេរិកនោះ នៅតែ​ប្រឈម​នឹង​បញ្ហា​ដោះស្រាយ​មិនទាន់​រួចនៅឡើយទេ។ ជាក់ស្ដែង តាមការ​ចុះផ្សាយ​ដោយសារព័ត៌មាន Bloombergបានឲ្យដឹងថា ភាគហ៊ុន​ក្រុមហ៊ុន Evergrand រួមទាំង​ភាគហ៊ុន​របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Evergrande Property Services Group និង China Evergrande New Energy Vehicle Group ត្រូវបាន​ផ្អាកការជួញដូរ​នៅក្នុងទីផ្សារភាគហ៊ុន​ហុងកុង​ ដោយ​មិនមាន​ការ​បញ្ជាក់ពីហេតុផល​នោះឡើយ។

សូមជម្រាបថា ការផ្អាកនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Evergrande ដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិនប្រទេសចិនមួយនេះ បានបញ្ជាក់​កាលពីខែមករាថា ខ្លួនមានគោលបំណងបង្ហាញសំណើររៀបចំរចនា​សម្ព័ន្ធ​បឋម​ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ ខណៈក្រុមហ៊ុននេះបានស្ថិតនៅចំកណ្តាលនៃវិបត្តិលំហូរសាច់ប្រាក់​ក្នុងចំណោមអ្នកអភិវឌ្ឍន៍​អចលនទ្រព្យរបស់ចិន​បន្ទាប់ពីការបង្រ្កាប​របស់ទីក្រុងប៉េកាំង។

ជាមួយគ្នានេះ វិនិយោគិន​​ក៏កំពុងសម្លឹងមើលសញ្ញា​នៃការលក់ទ្រព្យសកម្មបន្ថែមទៀតផងដែរ ខណៈដែលក្រុមហ៊ុននេះ​​ប្រឈមនឹង​សម្ពាធ​ពី​ម្ចាស់បណ្ណបំណុល​ និងម្ចាស់បំណុល​នៅក្រៅប្រទេស ហើយវា​ទំនង​អ្វី​ដែលគេហៅថា ជាការ​ធ្វើ​រចនាសម្ព័ន្ធ​ឡើងវិញ​ដ៏ធំបំផុតមួយ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេសចិន។

សូមរំឭកថា ក្រុមហ៊ុន Evergrande Group ជំពាក់បំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ហើយស្ថិតនៅក្រោមសម្ពាធក្នុងការបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ និងកម្មករចំណាកស្រុក ព្រមទាំងការសាងសង់ផ្ទះ​មិនហើយរួចរាល់​តាម​ផែនការផងដែរ។

គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Group បានកើនឡើង ៣,៨% នៅក្នុងទីក្រុងហុងកុងនៅឆ្នាំនេះ បន្ទាប់ពីដាំក្បាលចុះអស់ ៨៩% ក្នុងឆ្នាំ ២០២១៕

អត្ដបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញស្វាយកើនដល់៦០ម៉ឺនតោននៅឆ្នាំ២០២១ កើនជិតពាក់កណ្ដាល

ព័ត៌មាន
វៀតណាមបាននាំចេញផ្លែស្វាយជាង ៦០ម៉ឺនតោន ដែលមានតម្លៃ ៣១០ លានដុល្លារអាមេរិក ទៅកាន់ប្រទេស និងដែនដីចំនួន ៥៣ កាលពីឆ្នាំ២០២១។ បរិមាណស្វាយនា…

តើកត្តាអ្វីខ្លះជំរុញឲ្យថៃ រំពឹងការនាំចេញអង្ករអាចកើនឡើងដល់ ៨ លានតោន ក្នុងឆ្នាំនេះ?

ព័ត៌មាន
សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨ លានតោននៅឆ្នាំនេះ ដែលជំរុញដោយការធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ