Advertisement
Advertisement
សេដ្ឋកិច្ច​ចិន

តើចិននឹងអាចរក្សាកំណើនបានកំណើនកម្រិតណាក្នុងឆ្នាំ ២០២០ អំឡុងពេលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច?


នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនអាចនឹងសម្រេចរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានកម្រិតណា? ស្របពេលដែល បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានទាញទម្លាក់ សេដ្ឋកិច្ចជុំវិញសកលលោក ឲ្យធ្លាក់ចុះដល់កម្រិតអវិជ្ជមាននោះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានមើលឃើញថា សេដ្ឋកិច្ចប្រទេសចិន នៅតែមានល្អប្រសើរច្រើន ដោយក្នុងឆ្នាំ ២០២០នេះ អាចនឹងមានកំណើន ១% មុននឹងស្ទុះឡើងដល់ ៨,២% នៅក្នុងឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ
ដោយ
Advertisement

បើតាមរបាយការណ៍ពី អង្គការមូល​និធិរូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់ថា IMF នោះ​បានព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាចនឹង​ធ្លាក់ចុះ​ ៣% នៅក្នុង​ឆ្នាំ​ ២០២០នេះ លើកលែង​តែប្រទេស​ចិន​មានទំនុកចិត្ត ក្នុងការរក្សា​កំណើន ១% សម្រាប់ឆ្នាំនេះ។

យ៉ាងណាក៏ដោយ ការព្យាករ​នេះ គឺបង្ហាញថា សេដ្ឋកិច្ចចិន​​ល្អប្រសើរ​ជាង​សេដ្ឋកិច្ច​របស់ បណ្តា​ប្រទេស​​ជឿនលឿន ដូចជា​​សេដ្ឋកិច្ច​អាមេរិក​​អាចនឹង​ធ្លាក់ចុះ ៨% ហើយសេដ្ឋកិច្ច​តំបន់​ប៉ែកអឺរ៉ុប​នឹងធ្លាក់ចុះ ១០% ក្នុងឆ្នាំ ២០២០នេះដែរ។

កំណើនលូតលាស់​​របស់​​សេដ្ឋកិច្ចចិន ក៏ជាកត្តា​​ជំរុញ​​សេដ្ឋកិច្ច​​នៅតាម បណ្តាទីផ្សារ​​ដែល​កំពុង​រីកចម្រើន និងបណ្តា​​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​​​ដែលមាន​​ទំនាក់​ទំនង​​សេដ្ឋកិច្ច​​ជាមួយនឹង​ប្រទេសចិន។

លើសពីនេះ ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន អាចនឹង​ធូរ​ស្រាល​ជាង​​ការព្យាករ បើសិនជា​ សកម្មភាព​​សេដ្ឋកិច្ច ដែលបើក​ដំណើរការ​ឡើងវិញ អាចត្រលប់​មករកភាព​ប្រក្រតី​បានឆាប់​រហ័ស ជាឧទាហរណ៍​ជាក់ស្តែង វិស័យសេវាកម្ម​នៅក្នុង​ប្រទេសចិន បានងើប​ឡើងមក​វិញ​យ៉ាងល្អ​ប្រសើរ កាលពី​ខែឧសភា កន្លងទៅ​លើសពី​​ការរំពឹងទុក។

វិស័យឧស្សាហកម្ម​របស់ចិន បានបង្ហាញ​ពីសញ្ញាវិជ្ជ​មាន​ក្នុងខែ​ឧសភា ទោះបីជាការ​លក់រាយ​ និងការ​វិនិយោគ នៅទន់ខ្សោយ​បន្តិច​ក៏ដោយ។

ទោះយ៉ាងណា​ក៏ដោយ IMF បានគូសបញ្ជាក់​រួចហើយថា ការព្យាករណ៍នេះ នៅមាន​ភាពស្រពិច​ស្រពិល​ច្រើនណាស់ អាចនឹងធ្លាក់ចុះ ឬកើនឡើង អាស្រ័យ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៃការរីករាល​ដាលរលកទី ២ នៃមេរោគ​កូវីដ-១៩ បើសិនជា សេដ្ឋកិច្ចសកល​មានកំណើន​ លុះត្រា​តែមាន​វ៉ាក់សាំង និងគោលនយោបាយ​ថ្មី​បន្ថែមទៀត ដើម្បីជួយ​គាំទ្រដល់ សកម្មភាព​សេដ្ឋកិច្ច​ ឲ្យបន្ត​បើកដំណើរការ​ឡើងវិញ​បានឆាប់រហ័ស។

គួរជម្រាបដែរថា IMF បានទម្លាក់​ព្យាករណ៍​​សេដ្ឋកិច្ចសកលថា នឹងធ្លាក់ចុះ​ប្រមាណ ៤,៩% នៅក្នុងឆ្នាំ ២០២០នេះ ហើយសម្រាប់​ឆ្នាំ ២០២១ សេដ្ឋកិច្ចសកល រំពឹងថា នឹងកំណើន​មកវិញ​ប្រមាណ ៥,៤%៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានថា រកឃើញករណីឆ្លងថ្មីចំនួន០៩នាក់ និងជាសះស្បើយចំនួន០១ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្ន...

IMF ព្យាករទម្លាក់សេដ្ឋកិច្ចពិភពលោកជាថ្មី រហូតដល់ -៤,៩% ក្នុងឆ្នាំនេះ

ព័ត៌មាន
តាមការព្យាករថ្មីចុងក្រោយបង្អស់ សម្រាប់ខែមិថុនានេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានទម្លាក់ការព្យាករពីសកម្មភាពសេដ្ឋកិច្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ