សេដ្ឋកិច្ចចិន

ប្រទេសចិន មាន GDPកើនឡើង ០,៧% ក្នុងរយៈពេល ៣ត្រីមាសដំបូង នៃឆ្នាំ២០២០


នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន សម្រេចបានត្រឹម ០,៧% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាជារឿងដ៏ល្អមួយ ដែលសកម្មភាពសេដ្ឋកិច្ចត្រលប់មករកសញ្ញាវិជ្ជមានវិញ បន្ទាប់ពីត្រូវបានប៉ះពាល់ដោយសារវិបត្តិមេរោគឆ្លងដ៏កាចសាហាវកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ
ដោយ

អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិជា​តិនៃ​ប្រទេស​ចិន បានគូស​បញ្ជាក់​ថា អំឡុង​ពេលប្រឈម​មុខនឹង​វិបត្តិ​មេរោគ​ឆ្លង និងស្ថានភាព​ដ៏ស្មុគ​ស្មាញ​នៃសេដ្ឋកិច្ច​ក្នុងស្រុក និងក្រៅ​ប្រទេស អាជ្ញាធរ​នៅតាម​តំបន់​នីមួយៗ បានធ្វើ​ការ​រៀបចំ​ និងគ្រប់គ្រង​លើការ​ទប់ស្កាត់​ការរីករាល​ដាល​នៃមេរោគ​កូវីដ-១៩ ព្រមទំាង​គ្រប់គ្រង​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និងសង្គម​ក្នុងពេល​តែមួយ ទើប​អាចរុញ​ច្រាន​ជីវភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ ឲ្យងើប​ឡើង​វិញបាន។

តម្រូវការ​ប្រើប្រាស់ និងការ​ផ្គត់ផ្គង់​នៅតាម​ទីផ្សារ មានភាពប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ ហើយអត្រា​មាន​ការងារធ្វើ និងជីវភាព​ប្រជាពលរដ្ឋ ក៏ត្រូវ​បាន​ធានា និង​សេដ្ឋកិច្ចជាតិ បន្ត​មាន​ស្ថិរភាព​ឡើងវិញ និងអាច​លូតលាស់​ទៅមុខ។

បើតាម​ការប៉ាន់​ស្មាន​ជាបឋម​ GDP​ របស់​ប្រទេស​ចិន ក្នុងពេល ​៣ត្រីមាសនេះ សរុបគឺ​ប្រមាណ​ ១០ទី្រលាន​ដុល្លារ​អាមេរិក កើនឡើង ០,៧% ធៀបនឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដោយ​ក្នុងនោះ ត្រីមាស​ទី ១ ធ្លាក់ចុះ ៦,៨% ខណៈត្រីមាសទី ២ មាន​កំណើន ៣,២% និងត្រីមាស​ទី ៣ មាន​កំណើន ៤,៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថា នឹងនៅតែបន្ដបន្ធូបន្ថយបន្ទុកបំណុលពលរដ្ឋរងគ្រោះទឹកជំនន់ដូចឆ្នាំកន្លងទៅ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជានៅតែរក្សាគោលនយោបាយរបស់ខ្លួនដែលមានស្រាប់កាលពីឆ្នាំកន្លងមក …

មេធំ Samsung នឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាគម្រោងវិនិយោគរោងចក្រ

ព័ត៌មាន
អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលោក Lee Jae-Yong បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសវៀតណាម និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ