កំណើនសេដ្ឋកិច្ចចិន

សេដ្ឋកិច្ចមហាយក្សចិនហក់ឡើងលឿនខ្លាំងដល់ទៅជិត ២០% នៅត្រីមាសទី១ឆ្នាំ២០២១


កំណើនសេដ្ឋកិច្ចប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំងនៅត្រីមាសដំបូងនៃឆ្នាំនេះ ដែលវាបង្ហាញឲ្យឃើញពីងើបឡើងវិញយ៉ាងលឿនបន្ទាប់ពីបានថមថយកាលពីឆ្នាំមុន ព្រោះតែវិបត្តិមេរោគកូវីដ-១៩។ កំណើនសេដ្ឋកិច្ចចិន នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ បានហក់ឡើងដល់ទៅជាង១៨% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។ ប៉ុន្ដែ វាហាក់នៅមានទាបជាងអ្វី ដែលអ្នកសេដ្ឋកិច្ចមួយចំនួនបានព្យាករទុក។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានបារាំង AFP។
ចំណោមបណ្តាប្រទេស G20 ចិនជាប្រទេសដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អជាងគេ
ដោយ

អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិជាតិ​របស់ចិន លោក Liu Aihua បាន​និយាយថ្មីៗនេះថា «សេដ្ឋកិច្ចជាតិ​បានចាប់ផ្ដើមឡើង​យ៉ាងល្អ!»។ ការកើនឡើង​នៃកំណើន​សេដ្ឋកិច្ចចិននេះ ត្រូវបាន​អ្នកនាំពាក្យ​រូបនេះ បានគូសបញ្ជាក់ថា មានមួយផ្នែក​ដោយសារតែតួលេខ​កំណើន​ឆ្នាំមុន​មាន​មូលដ្ឋាន​ទាប ហើយ​កាលពី​ខែ​កុម្ភៈ​កន្លងនេះ រដ្ឋាភិបាល​ចិន​បាន​​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅធ្វើការ ដោយមិនបាន​​ឈប់សម្រាកចូលឆ្នាំចិនទេ ព្រោះបារម្ភ​ពីការឆ្លងកូវីដ-១៩ ដូច្នេះហើយ​ទើបធ្វើឲ្យ​កំណើន​នៅត្រីមាសទី១នេះ មានការស្ទុះកើនខ្លាំងយ៉ាងដូច្នេះ។

នៅក្នុងខែ​មីនា ទិន្នផល​ឧស្សាហកម្ម​របស់ចិន បានកើនឡើង​ជាង​១៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែលធ្វើឲ្យ​ទិន្នផល​ឧស្សហកម្ម​នៅរយៈពេល ​៣ដំបូង​នៃឆ្នាំនេះ សម្រេចបាន​ជាង​២៤%។ ការលក់រាយវិញ នៅ​ត្រីមាសទី១កន្លងនេះ បានកើនឡើងជិត​៣៤%។

នៅក្នុងខែ​មីនា អត្រា​អ្នកគ្មាន​ការងារធ្វើ​នៅក្នុងទីក្រុង​បាន​ធ្លាក់ចុះ​មកដល់ ៥,៣% នៅគ្រាដែល​ការប្រើប្រាស់​នៅក្នុង​ប្រទេសចិន​ក៏មាន​ការស្ទុះងើបឡើងវិញដែរ។

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ចិន ក៏បា​នព្រមាន​អំពី​ស្ថានភាព​ពិភពលោក ដែលកំពុង​ស្ថិតក្នុងស្ថានភាព​មិនច្បាស់លាស់​នៅឡើយ។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗនៅវៀតណាមកើនប្រាក់ចំណេញច្រើននៅត្រីមាសទី១ឆ្នាំនេះ តើមានកត្តាអ្វីនៅពីក្រោយ?

ព័ត៌មាន
ធនាគារធំៗភាគច្រើននៅវៀតណាមបានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ខណៈដែលកំណើនឥណទានមានការស្ទុះងើបឡើងវិញ ហើយ…

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន​២៩១នាក់​ទៀត​ស្របពេល​អ្នក​ជា​សះស្បើយ​មាន​២៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩១នាក់បន្ថែមទៀត ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ