សេដ្ឋកិច្ចចិន-វីរុស Covid 19

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ១ នៅទ្រឹងត្រឹម ០% ក្រោយផ្ទុះឡើងនៃវីរុស Covid 19


ក្រោយពេលមានបញ្ហាផ្ទុះឡើងនូវ វីរុស Covid 19 ក្រុមសេដ្ឋកិច្ចវិទូអាមេរិក បានធ្វើការប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងនៅថេរ ត្រឹម ០% ប៉ុណ្ណោះ សម្រាប់ត្រីមាសដំបូង ឆ្នាំ ២០២០នេះ ហើយបញ្ហាធំមិនមែនមកពីមេរោគតែមួយមុខនោះទេ គឺមកពីភាពភ័យខ្លាច ដែលធ្វើឲ្យប្រជាជនចិនមិនហ៊ានចេញពីផ្ទះ និងធ្វើឲ្យតម្រូវការប្រើប្រាស់ទំនិញនានា បន្តធ្លាក់ចុះឥតឈប់ឈរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ ជាច្រើន នៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ១ នៅទ្រឹងត្រឹម ០% ក្រោយផ្ទុះឡើងនៃវីរុស Covid 19 (រូបភាព៖ CNBC)
ដោយ

ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ Evercore ISI បាន​គូសបញ្ជាក់​ថា ដោយសារ​តែ​ការ​ភ័យ​ខ្លាច បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ណា ហើយ​វា​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទំនិញ​ប្រចាំ​ថ្ងៃ ទើប​មានការ​សន្និដ្ឋាន​ថា កំណើនសេដ្ឋកិច្ច​ចិន ក្នុង​ត្រីមាស​ទី​១​នេះ នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ០% ខណៈ កាលពី​ត្រីមាស​ទី ១ ឆ្នាំ ២០១៩​កន្លង​ទៅ​ចិន​សម្រេច​បាន​កំណើន GDP រហូត​ដល់ ៦,៤% ឯណោះ​។

យ៉ាងណា​ក៏​ដោយ គ្រប់​ប្រទេស​ទាំងអស់ ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា មិនមែន​សុទ្ធតែ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ខ្លាំង​នោះ​ទេ ព្រោះ​បញ្ហា​ធំ គឺ​មិនមែន​ជា មេរោគ​នោះ​ទេ គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ ដែល​សំខាន់​ព្រោះថា ប្រជាជន​ចិន​មិន​ចេញ​ក្រៅ មិន​ទិញ​ទំនិញ ហើយ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ដោយ​ខ្លួនឯង​។

ក្រុម​សេដ្ឋវិទូ​អា​មេ​រិ​ក ត្រូវ​បាន​ស្ទង់​មតិ​ដោយ The Wall Street Journal បាន​បង្ហាញ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក នឹង​រង​ផល​ប៉ះពាល់​តិចតួច​បំផុត​ពី ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ដោយ​អាច​នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច ០,៥% ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​នេះ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ការ​ចេញផ្សាយ​របស់​បណ្តាញសារព័ត៌មាន​អន្តរជាតិ ដែល​ថា មេរោគ Covid 19 បាន​វាយលុក​សេដ្ឋកិច្ច​ចិន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេដ្ឋកិច្ច​សកល​ថែម​ទៀត​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ចេញ​មក​អះអាង​ថា មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ចិន នៅ​តែ​រឹង​មាំ សម្រាប់​កំណើន​លូតលាស់​រយៈពេល​វែង ហើយ​វា​មិន​រង​ផល​ប៉ះពាល់​ពី ការ​ផ្ទុះ​ឡើង​នៃ​មេរោគ Covid 19 នោះ​ទេ​។

លោក កេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បញ្ជាក់​ទៀត​ថា ទំហំ​នៃ​ឥទ្ធិពល​មេរោគ Covid 19 មក​លើ​សេដ្ឋកិច្ច​ចិន គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង និង​វិធានការ​ទប់ស្កាត់​របស់ រដ្ឋាភិបាល​ចិន ហើយ​ប្រទេស​ចិន​ជឿជាក់​ថា នឹង​អាច​គ្រប់គ្រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច ឲ្យ​នៅ​កម្រិត​អប្បបរមា​។

លើស​ពី​នេះ​ទៅ​ទៀត កាលពី​ឆ្នាំ​២០១៩ GDP របស់​ប្រទេស​ចិន បាន​ចូលរួម​ចំណែក​រហូត​ដល់​ទៅ ១៦% នៃ GDP សរុប​របស់​សកលលោក និង​រួមចំណែក ៣០% នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​សកល ដូច្នេះ​ហើយ ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ ដែល​មាន​មក​លើ​សេដ្ឋកិច្ច​ចិន នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​ដូច​គ្នា​ដែរ​។ ដូច្នេះ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេ Covid 19 គឺ​សម្រាប់​ប្រទេស​ចិន និង​សកលលោក​។

គួរ​បញ្ជាក់​ថា ក្រុម​ទីប្រឹក្សា​រដ្ឋាភិបាល​ចិន ក៏​បាន​ប៉ាន់​ប្រមាណ​ដែរ​ថា វិបត្តិ​មេរោគ Covid 19 អាច​នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន ចន្លោះ​ពី ០,២% ដល់ ១% ក្នុង​ឆ្នាំ ២០២០​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចខ្លួន ០,៥% ដោយសារតែវីរុសកូរ៉ូណា

ព័ត៌មាន
ប្រទេសសិង្ហបុរី បានទម្លាក់ព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ ២០២០នេះថា អាចនឹងសម្រេចបានមកនៅចន្លោះពី ០,៥% ដល់ ១,៥% បន្ទាប់ពី…

ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

ព័ត៌មាន
ធនាគារពាណិជ្ជដ៏ធំល្បីល្បាញមួយនៅកម្ពុជាដែលសាធារណៈជនទូទៅទទួលស្គាល់ គឺ​ធនាគារអេស៊ីលីដា បានសហការគ្នាជាមួយ ធនាគារពាណិជ្ជដ៏ធំជាងគេមួយនៃប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ