សេដ្ឋកិច្ចចិន​ចាប់ផ្ដើមងើបឡើងវិញខ្លាំងនៅឆ្នាំ២០២១

ប្រាក់ចំណេញ​ក្នុង​វិស័យឧស្សាហកម្ម​ចិន​សម្រេចបានជាង​១៧០ពាន់លានដុល្លារ កើន១៨០%


ប្រាក់ចំណេញនៅក្នុងវិស័យឧស្សាហកម្មរបស់ចិន បានកើនឡើងដល់ទៅជាង ១៧០ពាន់លានដុល្លារអាមេរិក នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ កើនដល់ទៅប្រមាណ ១៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ការកើនឡើងដ៏គំហុកនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការស្ទុះងើបឡើងវិញនៃប្រទេសចិន ក្រោយពីមានវិបត្តិកូវីដ-១៩បានវាយប្រហារខ្លាំងកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីការិយាល័យស្ថិតិជាតិរបស់ចិន ដែលបានផ្សាយបន្ដដោយសារព័ត៌មាន Reuters។
ប្រាក់ចំណេញក្នុងវិស័យឧស្សាហកម្មចិនសម្រេចបានជាង១៧០ពាន់លានដុល្លារ កើន១៨០% (រូបភាព៖ Xinhua)
ដោយ

អ្នកជំនាញ​ខាងស្ថិតិ​នៃវិទ្យាស្ថានស្ថិតិជាតិរបស់ចិន បាន​ឲ្យដឹងថា ដោយសារតែ​មាន​កត្តារួមបញ្ចូលគ្នា ដូចជា​ស្ថិរភាពតម្រូវការ​ក្នុងស្រុក និង​តម្រូវការបរទេស, មូលដ្ឋានសេដ្ឋកិច្ច​ទាបកាលពីឆ្នាំមុន និងការមានគំនិតផ្ដួចផ្ដើម​ឲ្យប្រជាជន​បន្ដធ្វើការ​នៅអំឡុងពេល​ចូលឆ្នាំចិន ព្រោះតែបារម្ភពីការឆ្លងរាលដាល​នៃកូវីដ-១៩នោះ វាបានធ្វើឲ្យ​កំណើន​ផលិតកម្ម​ក្នុងវិស័យឧស្សាហកម្ម​ និង​និងការលក់កើនឡើង ហើយ​ប្រាក់ចំណូល​ និងប្រាក់ចំណេញ​ក៏ត្រូវបាន​ស្ដារ​បានឡើងវិញ​យ៉ាងច្រើនដែរ។

មានកម្មករ​រាប់លាននាក់ ជាទូទៅ​តែងតែធ្វើដំណើរ​ទៅស្រុកកំណើត​នៅអំឡុង​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ប៉ុន្ដែ​ដោយសារតែ​បារម្ភ​ពីការ​ឆ្លង​កូវីដ-១៩ ពួកគេមិនបាន​ទៅផ្ទះទេ តែនៅបន្ដធ្វើការ ដែលកត្តានេះហើយ​បានជួយឲ្យ​រោងចក្រ​នៅប្រទេសចិន​មាន​សន្ទុះផលិតកម្ម​កើនឡើង​ខ្លាំង​នៅ២ខែ​ដើមឆ្នាំ២០២១នេះ។

ទិន្នផល​ឧស្សាហកម្ម​ចិន​បាន​កើនខ្លាំង​នៅ២ខែដំបូង​ឆ្នាំ២០២១ ខណៈដែល​ការនាំចេញ​ ដែលជា​កត្តាជំរុញ​សំខាន់មួយ​សម្រាប់​សេដ្ឋកិច្ចចិននោះក៏មានការកើនឡើង​គួរឲ្យកត់សម្គាល់ដែរ។

ប្រទេសចិន មានការគ្រប់គ្រង​ការឆ្លង​កូវីដ-១៩ បានល្អ និងមុនគេ បើធៀបនឹង​បណ្ដាប្រទេស​ជាដៃគូផ្សេងៗទៀត ដែលធ្វើឲ្យចិន​រក្សាបាន​កំណើន​សេដ្ឋកិច្ច២,៣% នៅឆ្នាំ២០២០។

យ៉ាងណាមិញនៅឆ្នាំនេះ រដ្ឋាភិបាល​ចិន​បាន​ដាក់គោលដៅ​ថានឹងសម្រេចកំណើន​សេដ្ឋកិច្ច​ឲ្យបានដល់ ៦% ប៉ុន្ដែបើតាម​ស្ថាប័នអន្តរជាតិ​ជាច្រើនទៀត​ដូចជា IMF និង ធនាគារពិភពលោកជាដើម​ព្យាករថា​សេដ្ឋកិច្ចចិន​នឹងកើនដល់ជាង​៨%នៅឆ្នាំនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលើកលែងពន្ធលើការនាំចូលវត្ថុធាតុដើមផលិតចំណីសត្វ នឹងជួយមួយផ្នែកដល់អ្នកចិញ្ចឹមសត្វនៅកម្ពុជា

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានសាទរចំពោះការសម្រេចនាពេលថ្មីៗនេះ របស់រាជរដ្ឋាភិបាលក្នុងការលើកលែងពន្ធ-អាករ សម្រាប់ការនាំចូលវត្ថុធាតុដើមផល…

កម្ពុជារកឃើញអ្នកឆ្លងថ្មី ៨៦នាក់ទៀត! ខណៈអ្នកស្លាប់កើនដល់១០នាក់ហើយ!

ព័ត៌មាន
ចំនួនអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៨៦នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញគិតត្រឹមព្រឹកថ្ងៃទី ២៨ ខែមីនានេះ ខណៈដែលអ្នកជាសះស្បើយថ្មីមាន៣៤នាក់។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ