សេដ្ឋកិច្ចចិន

ចិន បន្ថែមវិធានការរក្សាស្ថិរភាពពាណិជ្ជកម្ម និងការវិនិយោគបរទេស ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច


ប្រទេសចិនបានដាច់ចេញនូវវិធានការបន្ថែមទៀត ដើម្បីការពារអង្គភាពពាណិជ្ជកម្មបរទេស និងរក្សាស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់ ទប់ទនឹងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩។ នេះបើតាមគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សារដ្ឋចិន។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ
ដោយ

ប្រទេស​ចិន​នឹង​បង្កើន​ការ​គាំទ្រ​ឥណទាន​ទៅ​កាន់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស ពិសេស​សហគ្រាស​ខ្នាត​តូច Micro និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម SME ព្រមទាំង​ពង្រីក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ទៅ​ដល់​ក្រុមហ៊ុន​មូលនិធិ​បរទេស​ធំ​ៗ ដែល​មាន​សិទ្ធិ​ទទួល​បាន​មូលនិធិ និង​ផ្ដល់​ប្រាក់​កម្ចី​បន្ត​ក្នុង​ទំហំ​អនុគ្រោះ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​។

កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស​ពង្រីក​អតិថិជន​ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទីតាំង​ពាណិជ្ជកម្ម និង​សេវាកម្ម​រួម​មានការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​ឆ្លង​ដែន ការ​ដឹក​ជញ្ជូន​ឆ្លង​ដែន និង​ឃ្លាំង​ស្ដុក​នៅ​ក្រៅប្រទេស​ជាដើម​។

ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម ប្រទេស​ចិន នឹង​បន្ថែម​ជើងហោះហើរ​បន្ថែម​ទៀត ជាមួយ​បណ្ដា​ប្រទេស​ជា​ប្រភព​វិនិយោគិន​ធំ​ៗ របស់​ខ្លួន​។

លើស​ពី​នេះ ប្រទេស​ចិន ក៏​បាន​ជំរុញ​ឲ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែល​សង្កត់ធ្ងន់​លើ​តម្រូវការ ដើម្បី​លើ​ទឹកចិត្ត​វិនិយោគិន​បរទេស​ឲ្យ​មក​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅជប៉ុនធ្លាក់ចុះ ០,២% នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៧៩១ លានដុល្លារអាមេរិក បើធៀ…

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ

ព័ត៌មាន
អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​សហគមន៍​ចំនួន ៦៥ នៅថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ