Advertisement
កម្ពុជា​-ចិន-អឺរ៉ុប

ចិន​សន្យា​ជួយ​កម្ពុជា​បន្ថែម ខណៈ​សហភាព​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្ម


ខណៈ​ដែល​សហភាព​អឺរ៉ុប​គំរាម​ដក​ការអនុគ្រោះផ្នែក​ពាណិជ្ជ​កម្ម​ពី​កម្ពុជា ប្រទេស​​ចិន​​បាន​​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ចំនួន ៤​ពាន់​លាន​យ័ន ឬ ៥៨៨​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ សម្រាប់​រយៈពេល​ ០៣ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ដែល​នេះ​ឆ្លុះ​បង្ហាញ​ពី​ចំណង​ទាក់ទង​ដ៏​រឹង​មាំ​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​កម្ពុជា។
ចិន​សន្យា​ជួយ​កម្ពុជា​បន្ថែម ខណៈ​សហភាព​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្ម។
ដោយ
Advertisement

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេល​នេះ​កំពុង​ធ្វើ​ដំណើរទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង បានជួប​ទ្វេ​ភាគី​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង ហើយ​សម្តេច​បាន​ស្នើ​សុំ​ជំនួយ​និង​ការវិនិយោគ​បន្ថែម​ទៀត ជាពិសេស សម្រាប់​វិស័យ​ដ៏​សំខាន់​របស់​ប្រទេស​ជាតិ គឺ​វិស័យ​វាយនភណ្ឌ។

ជា​ការ​ឆ្លើយ​តប លោក ស៊ី ជីនភីង បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​៤​ពាន់​លាន​យ័ន ឬស្មើនឹង ៥៨៨​លាន​ដុល្លារអាមេរិក ដល់​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-​២០២១ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន ផ្សាយ​នៅ​ថ្ងៃអង្គារ ទី២២ មករា នេះ។

លោកប្រធានាធិបតី​ចិន ស៊ី ជីនភីង ក៏​បាន​សន្យា​ទិញ​អង្ករពីកម្ពុជា ​ចំនួន ៤០០.០០០ តោន ពី​កម្ពុជា ផងដែរ ដោយ​បាន​សន្យា​ថា នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​បាន ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ និង​លើក​ទឹកចិត្ត​​វិនិយោគិន​ចិន​បន្ថែម​ទៀត ចូល​មក​រកស៊ី​នៅស្រុកខ្មែរ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក ​ដដែល​នេះ។

សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​ សម្ដេច ហ៊ុន សែន បាន​ដក​ស្រង់​សម្ដី​លោក ស៊ី ជីនភីង និយាយ​ដូច្នេះ​ថា៖ «ឯកឧត្តម ប្រធានាធិបតី មាន​​ប្រសាសន៍​​ថា ទំនាក់​​ទំនង​​រវាង​ចិន​និង​កម្ពុជា គឺ​ពិត​ជា​មាន​លក្ខណៈ​​ពិសេស​ខ្លាំង​ណាស់ បើ​​ប្រៀបធៀប​​ទៅ​​នឹង​​ប្រទេស​​ផ្សេងៗ​​ទៀត ពោល​​គឺ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​​សំខាន់​​បំផុត»។ ​«ឯកឧត្តម​បន្ត​ថា លក្ខណៈ​ពិសេស គឺ​ទំនាក់​ទំនង​រវាង​សម្តេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់​ដឹកនាំ​ចិន និង​ចាត់ទុក​បាន​ឡើង​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗទៀត»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​សភា​​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ កាល​ពី​ខែ​កក្កដា ឆ្នាំ​ទៅមិញ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅឆ្នាំ​២០១៧។

សហភាព​អឺរ៉ុប បាន​រិះគន់​ការ​បោះឆ្នោត​នោះ ហើយ​បាន​គំរាម​កាល​ពី​ឆ្នាំ​មុន​ថា នឹង​ពិនិត្យ​​ឡើងវិញ​លើ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ហៅកាត់ EBA របស់​កម្ពុជា។ ប៉ុន្តែ ជា​ព័ត៌មាន​ចុង​ក្រោយ លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប បាន​និយាយ​ថា សហភាព​អឺរ៉ុប​នៅ​បន្ត​រក្សា​ដំណើរការ​សន្ទនា​បើក​ចំហ​ ជាមួយ​ភាគី​កម្ពុជា លើ​បញ្ហា EBA នេះ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនួញជើងចាស់នៅក្នុងវិស័យដឹកជញ្ជូនកម្ពុជា គាំទ្រចំណាត់ការ ដក​​កាំកុងត្រូល

ព័ត៌មាន
ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឲ្យដកកាំកុងត្រូល ចេញពីមាត់ច្រកព្រំដែនឲ្យអស់ និងតម្រូវឲ្យទុកតែគយ និងអន្តោប្រវេសន៍រួចមក អ្នកជំន...

ប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូកម្ពុជា នឹងរងផលប៉ះពាល់ ពីវៀតណាមបើកកាស៊ីណូនៅកោះភូកុក ឬកោះត្រល់

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យឧស្សាហកម្មកាស៊ីណូកម្ពុជាកំពុងតែជួបនឹងបញ្ហាប្រកួតប្រជែងយ៉ាងខ្លាំងបន្ទាប់ ពីប្រទេសវៀតណាមបានអនុម័តច្បាប់ឲ្យមានកាស៊ីណូ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ