ចិន-អូស្ត្រាលី-​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម

ជាការសងសឹក​យ៉ាងចាស់ដៃ ចិន​នឹង​ផ្អាក​ការនាំចូល​មុខ​ទំនិញ​សំខាន់ៗ​ពី​អូស្ត្រាលី​


នៅ​ក្នុង​ចំណាត់ការមួយ​ដែល​គេ​មើលឃើញថាជា​ការសងសឹក​ដ៏ធំ​បំផុត​មួយរបស់​ខ្លួន ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​ពាណិជ្ជករ​បញ្ឈប់​ការទិញ​ទំនិញ​របស់​អូស្ត្រាលី​យ៉ាងហោចណាស់​ចំនួន ៧ ប្រភេទ ដោយ​បង្កើន​ភាពតានតឹង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយនេះ ។ នេះ​បើ​តាម​ការចុះផ្សាយរបស់ Bloomberg នៅថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០២០ ។
ស្រា​ផលិតនៅអូស្ត្រាលី​កំពុង​ជា​គោលដៅ​នៃការ​សងសឹក​ផ្នែក​ពាណិជ្ជកម្មរបស់ចិន។
ដោយ

ពាណិជ្ជករ​នៅក្នុង​ប្រទេស​ចិន​នឹង​មិន​អាច​នាំចូល​ផលិតផល រួមមាន ធ្យូង​ថ្ម ស្រូវ​​ Barley, លោហៈ​និង​រ៉ែ​ទង់ដែង ស្ករស ឈើ ស្រា និង​បង្កង បានទេ ។ នេះបើយោងតាមអ្នកដែលបានដឹងពីបញ្ហា​នេះ ។ ប្រភព​ម្នាក់​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការនាំ​ចូលនេះ ដោយ​ចាប់ផ្តើម​នៅថ្ងៃសុក្រនេះ ។ 

ប្រភព​ដដែល បាន​​និយាយ​​ថា សេចក្តី​ជូនដំណឹង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ពាណិជ្ជករ​ធំៗ នៅក្នុង​ការប្រជុំគ្នា​មួយ កាលពី​​សប្តាហ៍​ថ្មីៗនេះ ។ ប៉ុន្តែថា រ៉ែ​ដែក​ដែល​ជា​ការនាំចេញ​ធំ​បំផុត​របស់​អូស្រ្តាលី​ទៅកាន់​ប្រទេសចិន នឹង​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការហាម​នោះទេ ។

បទបញ្ជានេះបង្ហាញ​ពី​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ទំនាក់ទំនង​ចិន-អូស្ត្រាលី ​​ដែល​បាន​​តានតឹងចាប់​តាំង​ពី​អូស្ត្រាលី​បាន​រារាំង​ក្រុមហ៊ុន Huawei Technologies Co របស់​ចិន មិន​ឲ្យ​​បង្កើត​បណ្តាញ 5G របស់ខ្លួន នៅឆ្នាំ​២០១៨ ដោយសារ​ហេតុផល​​សន្តិសុខ​ជាតិ ។ ទំនាក់ទំនង​ចិន-អូស្ត្រាលី​​បាន​ធ្លាក់​ចុះ ចាប់តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន កាលពីខែមេសា ដើម​ឆ្នាំ​នេះ បានអំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​រកប្រភព​ដើម​នៃ​វីរុស​កូវីដ-១៩ ។

អ្នកវិភាគ​បាន​និយាយ​ថា ចិន​ហាក់​ដូចជា​​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អូស្ត្រាលី និង​ធ្វើ​ឲ្យ​វា​ក្លាយ​ជាគំរូ​សម្រាប់​ប្រទេស​ដទៃ​ទៀត និងថា​ ចិន​ចង់បង្ហាញ​ថា អ្នកណា​ដែល​ខ្វែង​គំនិត​នយោបាយ​ជាមួយ​ចិន នឹង​ត្រូវ​បង់​ខាត​តម្លៃ​ ។

កន្លងមក ចិន​បាន​ហាមឃាត់​ការ​នាំចូល​ទំនិញ​សំខាន់ៗ​មួយចំនួន ពីអូស្ត្រាលី រួចមកហើយ ។ ទំនាក់​ទំនង​រវាង​ចិន​និងអូស្ត្រាលី ចាប់ផ្ដើម​មានរឿងរកាំរកូស​រហូត ចាប់តាំងពី​ពេល​​រដ្ឋាភិបាល​អូស្ត្រាលី​បាន​អំពាវនាវឲ្យ​ពិភព​លោក​ស៊ើបអង្កេត​រក​ប្រភព​ដើម​នៃមេរោគ​រាតត្បាត កូវីដ-១៩ ដែល​បាននិង​កំពុង​វាយលុក​ពិភព​លោក​ទាំងមូល រហូតដល់​សព្វថ្ងៃ ៕




អត្ថបទបន្ទាប់


សហគ្រាសវៀតណាមជាង ៨០% នៅតែបន្ដដង្ហើមប្រតិបត្តិការ ទោះបីមានវិបត្តិកូវីដ-១៩ តាមវាយប្រហារជាង ៩ខែ

ព័ត៌មាន
គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ក្រុមហ៊ុន សហគ្រាសជាង ៨០% នៅក្នុងប្រទេសវៀតណាម នៅតែអាចរក្សាជំហររឹងមាំ និងអាចបើកដំណើរការ ក្រោយឆ្ល…

រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកកម្ពុជា កាលពីម្សិលមិញ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩

ព័ត៌មាន
លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដេលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ