យាន្តអាវកាសចិន

យាន្តអាវកាសចិនធ្លាក់ចុះមកផែនដី ប៉ុន្ដែអង្គការណាសាថា ប៉េកាំងលាក់បាំងព័ត៌មាន


យាន្តអាវកាសរបស់ចិនបានធ្លាក់ត្រឡប់មកផែនដីវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លើមហាសមុទ្រឥណ្ឌា ប៉ុន្តែអង្គការ NASA បាននិយាយថាទីក្រុងប៉េកាំងមិនបានចែករំលែកព័ត៌មាន ជាក់លាក់ថាតើ បំណែកកំទេចកំទីនៃយាន្តនេះនឹងអាចធ្លាក់មកតំបន់ណាខ្លះនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបភាពយាន្តអាវកាសចិន ដែលបានបាញ់បង្ហោះកាលពីថ្ងៃទី២៧ កក្កដា កន្លងទៅ
ដោយ

បញ្ជាការដ្ឋាន​អវកាស​អា​មេ​រិ​ក បាន​និយាយ​លើ​គណនី Twitter ថា យាន្ត​ដែល​មានឈ្មោះ Long March 5B បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នៅ​ម៉ោង​ប្រហែល ១២​និង​៤៥​នាទី​យប់ ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​បញ្ជាការដ្ឋាន​អវកាស​អា​មេ​រិ​ក ចោទ​ជា​សំណួរ​ទៅ​កាន់​ចិន​ថា បំណែក​កំទេចកំទី​ឯទៀត​នៃ​យាន្ត នឹង​ធ្លាក់​ទៅ​ទីតាំង​ណា​ផ្សេង​ទៀត​។

លោក Bill Nelson មន្ត្រី​អង្គការ NASA បណ្តា​ប្រទេស​ដែល​មាន​យាន្ត​អវកាស​ធ្វើ​ដំណើរ​នៅ​ជុំវិញ​ផែនដី​ទាំងអស់ គួរតែ​អនុវត្ត​ឱ្យ​ល្អ​បំផុត ក្នុង​ការ​ចែករំលែក​ព័ត៌មាន​ដូច​ក្នុង​ករណី​ខាងលើ​ជា​មុន ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ព្យាករណ៍​ដែល​អាច​ទុកចិត្ត​បាន នៃ​ហានិភ័យ​និង​ផល​ប៉ះពាល់​នៃ​កំទេចកំទី​ធ្លាក់​ចុះ​មក​។ ការ​ធ្វើ​ដូច្នេះ​គឺ​មាន​សារៈសំខាន់​ចំពោះ​ការ​ប្រើប្រាស់​លំហរ​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ដើម្បី ធានា​សុវត្ថិភាព​មនុស្ស​នៅ​លើ​ផែនដី​។

រូបភាព​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ត្រូវ​គេ​ថត​បាន​បង្ហាញ​អំពី កំទេចកំទី​ដែល​ទំនងជា​របស់​យាន្ត​អាវ​កាស ធ្លាក់​ចុះ​ពីលើ​មេឃ​។

ក្រុមហ៊ុន Aerospace Corp ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់​ចំណេញ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក បាន​និយាយ​ថា នេះ​ជា​រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ដែល​អនុញ្ញាត​យាន្ត​រ៉ុក្កែត ទម្ងន់​ជាង​២០​តោន ធ្លាក់​ត្រឡប់​មក​ផែនដី​វិញ​ដោយ​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​ទេ​ចំពោះ​រឿង​នេះ ខណៈ​ក្រុង​ប៉េ​កាំ​ង​បាន​និយាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​នឹង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​កំទេចកំទី របស់​យាន្ត​នេះ ប៉ុន្តែ​បាន​និយាយ​ថា វា​មាន​ហានិភ័យ​តិចតួច​ណាស់​ដល់​មនុស្ស​នៅ​លើ​ផែនដី​។

គួរ​រំឭក​ថា យាន Long March 5B បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដើម្បី​បញ្ជូន​សម្ភារៈ មន្ទីរពិសោធន៍​ទៅ​ស្ថានីយ​អវកាស​ថ្មី​របស់​ចិន​ដែល​កំពុង​សាងសង់​ក្នុង​គន្លង​តារាវិថី​។ វា​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​៣ នៃ​រ៉ុក្កែត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន ចាប់តាំងពី​ការ​បាញ់​បង្ហោះ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០៕




អត្ថបទបន្ទាប់


ចិនសម្ញែងសាច់ដុំនៃកងទ័ពជើងទឹកនៅច្រកសមុទ្រតៃវ៉ាន់ មុនដំណើរទស្សនកិច្ចប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់

ព័ត៌មាន
យោធាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានសម្ញែងកម្លាំង​យោធារបស់ខ្លួន ដោយបានធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំមួយនៅក្នុងដែនសមុទ្រនៃខេត្តមួយរបស់ខ្លួនក្បែ…

ធនាគារពិភពលោកបដិសេធក្នុងការផ្តល់ជំនួយមូលនិធិថ្មីដល់ប្រទេសស្រីលង្កា

ព័ត៌មាន
ក្ដីសង្ឃឹមជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍របស់ស្រីលង្កា ហាក់រសាត់ឆ្ងាយទៅៗហើយនាពេលនេះ។ ជាក់ស្ដែង ធនាគារពិភពលោកទើបតែបាន បញ្ជាក់ច្បាស់ៗប្រាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ