ស្ពាន​ព្រំដែន​ ចិន រុស្ស៊ី

ស្ពានផ្លូវរថភ្លើងឆ្លងទន្លេព្រំដែន ចិនរុស្ស៊ី ដំបូង នឹងត្រូវបើកដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ


ស្ពានផ្លូវរថភ្លើងឆ្លងទន្លេព្រំដែន ចិន រុស្ស៊ី ដំបូងគេ មិនធ្លាប់មាន ត្រូវបានតភ្ជាប់គ្នាហើយ នាពេលថ្មីៗនេះ ដោយស្ពាននេះ មានប្រវែងសរុប ជាង ២គីឡូម៉ែត្រ។ ការតភ្ជាប់ស្ពានផ្លូវរថភ្លើង ឆ្លងព្រំដែននេះ ត្រូវបានគេមើល គឺជាផ្នែកសំខាន់មួយ នៃគម្រោងកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់មួយ និងផ្លូវមួយ ដោយវានឹងបម្រើដល់ការដឹកជញ្ជូនទំនិញអន្តរជាតិបានយ៉ាងប្រសើរ។
ស្ពានផ្លូវរថភ្លើងឆ្លងទន្លេព្រំដែន ចិនរុស្ស៊ី ដំបូង នឹងត្រូវបើកដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ (http://chinaplus.cri.cn)
ដោយ

បណ្ដាញ​សារព័ត៌មាន​ចិន CCTV បាន​ឲ្យដឹងថា​ស្ពាន​ផ្លូវ​រថភ្លើង ប្រវែង​សរុប​ជាង ២គីឡូម៉ែត្រនេះ គឺមាន​ប្រវែង ជិត ១,៨ គីឡូម៉ែត្រ គឺស្ថិត​នៅ​លើទឹក​ដីចិន និងប្រវែង​ជាង​៣០០ ម៉ែត្រ​ទៀត គឺនៅលើទឹកដី​រុស្ស៊ី។ ក្រោយពី បើកឲ្យដំណើការ​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៩នេះ គេរំពឹងថា ស្ពាន​ផ្លូវរថភ្លើងចិន រុស្ស៊ីនេះ នឹង​បម្រើដល់​ការដឹក​ជញ្ជូន​ទំនិញ​អ​ន្តរជាតិ ក្នុងមួយឆ្នាំៗ បាន​រហូតដល់ ២១ លានតោន។ 

គួរបញ្ជាក់ដែរថា ស្ពានឆ្លង​ព្រំដែនចិន​រុស្ស៊ីនេះ គឺ​បានសាងសង់ឡើង​ដាច់ដោយឡែកពីគ្នា ពោលគឺ ភាគីចិន បានចាប់ផ្ដើម​សាងសង់កំណត់ស្ពាន​ដែលនៅលើ​ទឹកដីខ្លួន តាំងពីខែមិថុនា ឆ្នាំ២០១៤ និងបាន​បញ្ចប់​នៅខែតុលា​ឆ្នាំ២០១៨។ រីឯ​រុស្ស៊ីវិញ បាន​ចាប់ផ្ដើម​សាងសង់​កំណាត់​ស្ពាន ដែលនៅ​លើទឹកដី​របស់​ខ្លួននោះ កាលពីឆ្នាំ២០១៦។ ហើយទើបតែ​ពេលថ្មីៗនេះទេ បាន​កំណាត់ស្ពាន​ទាំងពីរ​នេះ ត្រូវបាន​តភ្ជាប់គ្នា និង​ត្រៀមបើក​ដំណើរការ​នៅខែ​កក្កដា​ឆ្នាំ២០១៩៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារ ប្រមូលបានជាង ៨០០ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១៩

ព័ត៌មាន
អគ្គ​នាយកដ្ឋាន​ពន្ធដារ អាចនិយាយបាន​ថា ជាដៃឆ្វេង​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ចំណូល​ចូល​ឃ្លាំង​ជាតិ​ បន្ទាប់​ពី អគ្គនាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ