ចិន​ដាក់ទណ្ឌកម្ម​មន្ត្រីអាមេរិក៧រូប

ធ្លាប់តែឃើញអាមេរិកដាក់ទណ្ឌកម្មគេ ឥឡូវនេះ ចិន​ដាក់ទណ្ឌកម្មអាមេរិកវិញ !


រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស​នៅថ្ងៃទី២៣ កក្កដា ថា ខ្លួនបានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក​ ៧រូប ក្នុងនោះរួមទាំង​អតីត​រដ្ឋមន្ត្រីពាណិជ្ជកម្ម​មួយរូបដែរ ជាការឆ្លើយតបនឹងទណ្ឌកម្មរបស់សហរដ្ឋ​អាមេរិក ដែលបាន​ដាក់​លើ​មន្ត្រីចិនជុំវិញ​ការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុង ។
ទំនាក់ទំនង​ចិន​និង​អាមេរិក​ចាប់ផ្ដើម​ល្អក់កករ​នឹងគ្នា តាំងពីសម័យ​លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព ៖ Colourbox
ដោយ

ការដាក់ទណ្ឌកម្ម​តបវិញរបស់ចិន ធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាល​ក្រុងប៉េងកាំង​បាន​អនុម័ត​ច្បាប់​មួយប្រឆាំងនឹងការទណ្ឌកម្ម​របស់​បរទេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីអិនប៊ីស៊ី ។ 

ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកក្នុងអាណត្តិ​លោក ចូ បៃដិន បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់ចិន​មួយចំនួន ដែល​អាមេរិកចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការបង្ក្រាប​លើលទ្ធិប្រជាធិបតេយ្យ​នៅទីក្រុងហុងកុង ហើយ​ក្រោយមកទៀត លោកប្រធានាធិបតី ចូ បៃដិន បាន​ព្រមាន​ក្រុមហ៊ុនអាមេរិកទាំងឡាយ អំពីផលវិបាក​នៃការរកស៊ីនៅទីក្រុងហុងកុង និង​តំបន់ស៊ិនជាំង ប្រទេសចិន ដែលនាំ​ឲ្យចិន​ខឹងសម្បារ និង​ប្រតិកម្មតបជាមួយនឹងទណ្ឌកម្ម​ជាការសងសឹកវិញ ។ 

ទំនាក់ទំនង​រវាង​ចិន​និងអាមេរិក​បាន​ចាប់ផ្ដើម​ល្អក់​កករ​នឹងគ្នានៅក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ ដែល​បាន​បញ្ឆេះ​នូវសង្គ្រាម​ពាណិជ្ជកម្ម រវាង​មហាយក្ស​សេដ្ឋកិច្ច​ទាំងពីរនេះ ។ 

នៅពេលលោក ចូ បៃដិន បានឈ្នះឆ្នោត​ក្លាយជាប្រធានាធិបតីអាមេរិក លោក បៃដិន បាននិយាយថា លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​ចំពោះចិន ខុសពីលោក ដូណាល់ ត្រាំ ដោយ​និយាយថា លោក​នឹងធ្វើការជិតស្និទ្ធ​ជាមួយសម្ព័ន្ធ​មិត្ត​របស់​អាមេរិក ដើម្បី​រុញច្រាន​ឥទ្ធិពលចិន ៕

(ប្រភព ៖ CNBC)




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ​និង​ប្រទេស​អូស្រ្ដាលី​ចាប់​ផ្តើម​ផ្តល់​មូលនិធិ​ថ្មី​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​កសិម្ហូប​អាហារ​និង​ស្តង់ដារ​គុណភាព

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលីនៅថ្ងៃនេះបានដាក់ចេញនូវភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់ ជំនួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប…

កោះបាលី, ឥណ្ឌូនេស៊ី កំពុងខ្វះអុកស៊ីសែន ខណៈ​អ្នក​ឆ្លងកូវីដ១៩កើនឡើង​គំហុក

ព័ត៌មាន
កោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​អាសន្នអំពីការ​អស់​អុកស៊ីសែន​សម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈដែលការឆ្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ