សម្ភារកីឡាក្លែងក្លាយ

អាជ្ញាធរចិន បើកយុទ្ធនាការចុះចាប់សម្ភារកីឡាក្លែងក្លាយ ខណៈការប្រកួត World Cup ជិតឈានចូលមកដល់


ស្របពេលដែលរដូវ World Cup 2018 កាន់តែកៀកនឹងចូលមកដល់ ការផលិតសម្ភារកីឡាក្លែងក្លាយនៅប្រទេសចិន សម្រាប់លក់ចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ត្រូវបានអង្គភាពគយរបស់ចិន កំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការបង្ក្រាប។ ហើយនៅថ្មីៗនេះ មានសម្ភារៈកីឡាជាច្រើនប្រភេទត្រូវបានអាជ្ញាធរចិន រឹបអូសបានពីឈ្មួញទុច្ចរិតទាំងនោះ។
ហាងលក់សម្ភារកីឡានៅប្រទេសចិន​ (http://www.scmp.com)
ដោយ

អង្គភាព​​គយចិន បានចាប់​​សម្ភារ​​មួយចំនួន ដែលបាន​បំពាន​កម្មសិទ្ធ​បញ្ញា របស់​ការប្រកួត​បាល់​ទាត់​ពិភព​លោក World Cup 2018 ដែល​ប្រព្រឹត្ត​ទៅនៅ​ប្រទេស​រុស្ស៊ី នាឆ្នាំនេះ។ ការចាប់នេះ គឺជាផ្នែក​មួយនៃយុទ្ធនា​ការ​ពិសេស ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពាន​ទាំងឡាយ​ណា ដែលពាក់​ព័ន្ធនឹង​ការប្រកួត​ World Cup។ នេះបើតាម​ការចុះផ្សាយ​ពីបណ្ដាញ​សារព័ត៌មាន​ចិន CCTV Plus កាលពី​ពេលថ្មីៗ​នេះ។

សារព័ត៌​មាន​ដដែលនេះ បានឲ្យ​ដឹងទៀតថា ផលិតផល​កីឡាចំរុះ ដែលពាក់​ព័ន្ធនឹងការ​ប្រកួត​បាល់ទាត់​ World Cup ត្រូវបាន​គេផលិតឡើង ខណៈដែល​ការប្រកួត​បាល់ទាត់​លំដាប់​ពិភពលោក​នេះ កាន់តែ​កៀក​ជិត​ឈានចូល​មកដល់។ ឆ្លៀតក្នុង​ឱកាសនេះ ជនបំពាន​ច្បាប់មួយ​ចំនួន ក៏ចង់​រកប្រាក់​ចំណេញ​ ដោយទង្វើ​ខុសច្បាប់ ដោយការ​ផលិត​ផលិតផល​កីឡាក្លែងក្លាយ​លក់ក្នុង​រដូវ World Cup នេះ។ យ៉ាងណាក៏ដោយ អង្គភាពគយ អ៊ីវូ នៅប៉ែក​ខាងកើត​ប្រទេសចិន បានរឹបអូស​បាល់​មួយ​ចំនួន ដែលមាន​ឡូហ្គោ ​របស់​អ្នកឧបត្ថម្ភការ​ប្រកួតនេះ ដែលគ្មាន​ការ​អនុញ្ញាត។ 

បើតាម​មន្ត្រីគយ អ៊ីវូ បាល់ទាំងនេះ បានបំពាន​កម្មសិទ្ធបញ្ញា​របស់ FIFA និងWorld Cup 2018 នៅរុស្ស៊ី ​ដោយសារតែ​ឡូហ្គោ​ ជាឡូហ្គូ​ក្លែង​បន្ថំ។ អង្គភាព​គយចិន បានត្រួត​ពិនិត្យ​ទូទាំង​ប្រទេស និងបាន​រឹបអូសកេស​ចំនួន ១០ ដែល​មានបាល់ ៣០គ្រាប់ ក្នុងកេស​នីមួយៗ។ សរុបទៅ គឺមាន​ ៣០០បាល់។

ក្រៅពីបាល់ អង្គភាពគយ នីងប៉ របស់ចិន ក៏បាន​រឹបអូស​បាន តុក្កតា​បាល់អគ្គីសនី​ផងដែរ ដែលសុទ្ធ​តែជាផលិតផល​ក្លែងក្លាយ។ លើសពីនេះ ក៏មានការរឹបអូស​សម្លៀក​បំពាក់កីឡា ដែលខុស​ច្បាប់ជាច្រើន​ផងដែរ​។ ហើយវា​មិនត្រឹមតែ​បំពានកម្មសិទ្ធ​បញ្ញា​របស់ FIFA ប៉ុណ្ណោះទេ តែក៏បំពាន​សិទ្ធស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​ល្បីៗ​មួយចំនួន​ផងដែរ។

មន្ត្រី​ការិយាល័យ​កម្មសិទ្ធបញ្ញា នៃមន្ទីរ​នយោបាយ នៃអគ្គ​រដ្ឋបាលគយ នៃប្រទេសចិន បានលើក​ឡើងថា ករណី​នាំចេញទំនិញ​ទៅក្រៅប្រទេស​តាមកុង​តឺនឺ កំពុង​មានកាន់តែ​តិចជាង​មុន ហើយអាជ្ញាធរ​បានរក​ឃើញថា គេនាំចេញ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ មានភាគ​ច្រើនគឺធ្វើ​ឡើង ដោយច្រក​ក្នុងកេសតូចៗ​ជំនួសវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូទាត់ប្រាក់អនឡាញ កំពុងកក្រើកក្នុងទីផ្សារកម្ពុជា

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ប្រាក់អនឡាញ (Online Payment) បាន​រីក​លូតលាស់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ គេសង្កេតឃើញថា យុវជន បា…

ឧកញ៉ា គួច ម៉េងលី ប្រាប់ពលករនៅកូរ៉េ កុំឲ្យយកលុយទៅផ្ញើក្នុងហោប៉ៅគេ

ព័ត៌មាន
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅ​ក្នុងវិស័យ​អប់រំ​នៅ​កម្ពុជា បានជិះយន្តហោះទៅកាន់ទឹកដីកូរ៉េខាងត្បូង ដែលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ