ពាណិជ្ជកម្ម​អាមេរិក​ និងចិន

ចិនថា ការផ្អាកនាំចូលសាច់ពីអាមេរិក ព្រោះតែមានករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរោងចក្រ


ប្រទេសចិន បានបញ្ជាក់ថា ហេតុផលដែលចិន ផ្អាកនាំចូលសាច់ពីក្រុមហ៊ុនអាមេរិក Tysonជាបណ្ដោះអាសន្ននោះ គឺព្រោះតែរកឃើញថាមានករណីឆ្លងមេរោគកូវីដ-១៩ បានកើតឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនអាមេរិកនោះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Reuters។
ចិនថា ការផ្អាកនាំចូលសាច់ពីអាមេរិក ព្រោះតែមានករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរោងចក្រ (រូបភាព៖http://www.china.org.cn)
ដោយ

ការសម្រេច​​ផ្អាកការ​នាំចូល​​សាច់​ពីក្រុមហ៊ុន​អាមេរិក​ភ្លាមៗនោះ ត្រូវបាន​រដ្ឋបាល​គយ​ទូទៅ​ចិន បានបញ្ជាក់ថា គឺដោយសារតែ​​មានការ ការផ្ទុះឡើង​​នូវករណី​​ឆ្លងមេរោគ​​កូវីដ-១៩ថ្មី នៅក្នុងចំណោម​កម្មករនៃ​រោងចក្រ​អាហារ Tyson ហើយទំនិញ​ទាំងអស់ ដែល​ដឹកចូល​មកកំពង់​ផែចិន នឹងត្រូវ​ឃាត់ទុក​ជាមុនសិន។

សារព័ត៌មាន Reuters បានបញ្ជាក់ទៀតថា កាលពីដើមខែ​មិថុនា ក្រុមហ៊ុន Tyson មានបុគ្គលិក​ជិត ៥០០នាក់ មានផ្ទុកមេរោគ​ឆ្លងមេរោគ​កូវីដ-១៩ ដែលស្មើ​នឹង ១៣% នៃចំនួន​បុគ្គលិក​សរុប។

ហេតុការណ៍​ចុងក្រោយនេះ បានបង្ហាញឲ្យឃើញពី ហានិភ័យ​នៃការកាត់​ផ្តាច់ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២ ដែលអាចកើត​មានឡើង​អំឡុងពេល វិបត្តិកូវីដ-១៩នេះ​ ហើយវា​ក៏បាន​បង្ហាញ​ឲ្យឃើញពី​ផលលំបាក និងបញ្ហាប្រឈម ក្នុងការអនុវត្ត​កិច្ចព្រមព្រៀង​ដំណាក់​កាលដំបូង ដែលភាគីចិន​យល់ព្រម​ទិញទំនិញ និងសេវាកម្ម​របស់​អាមេរិក ដែលមាន​តម្លៃជាង ២០០ពាន់លាន​ដុល្លារ​អាមេរិកនោះដែរ។

យ៉ាងណាក៏ដោយចុះ ចិន បានខិតខំប្រឹង​ប្រែង​ទិញផលិតផល​កសិកម្ម​អាមេរិក ដែលបាន​បន្ថែម​ដៃគូពាណិជ្ជកម្ម​ជាច្រើន រួមមាន​រោងចក្រ​ផលិត​សាច់ជ្រូក​ជិត ៤៥០កន្លែង រោងចក្រ​ផលិតសាច់គោ​ជាង ៤៣០កន្លែង និងរោងចក្រ​នាំចូល​សាច់​បក្សីចំនួន ៥៨ស្ថាប័នទៀត។

គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ ចិន ក៏បានហាមឃាត់​ការនាំចូល​សាច់ជ្រូកពី ក្រុមហ៊ុន​អាល្លឺម៉ង់​ផងដែរ ដោយសារតែ​មានបុគ្គលិក​ក្រុមហ៊ុន​បានឆ្លងមេរោគ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Westline បដិសេធសំណើសុំទិញភាគហ៊ុនពីក្រុមហ៊ុនបរទេស តែបង្ហាញមហិច្ឆតានឹងចូលផ្សារហ៊ុននាពេលខាងមុខ

ព័ត៌មាន
នៅថ្ងៃនេះ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ល…

សម្តេច ហ៊ុន សែន៖ អ្នក​ដែល​ចង់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ត្រូវ​រង់ចាំ​ជាតិ​ក្រោយ

ព័ត៌មាន
នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០​នេះ ថា បុគ្គល​ផ្សេង​ដែល​ចង់ក្លាយ​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ