ទីផ្សារសាច់ជ្រូកចិន

ចិនដាក់ចេញវិធានការ ធានាស្ថិរភាពថ្លៃសាច់ជ្រូកអំឡុងបុណ្យចូលឆ្នាំចិន


រដ្ឋាភិបាលចិន នឹងដាក់វិធានការដើម្បីធានាស្ថិរភាពតម្លៃសាច់ជ្រូក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ដោយបានធ្វើឲ្យតម្លៃសាច់ជ្រូកដែលលក់តាមផ្សារទំនើប នៅក្នុងប្រទេសចិនបានរក្សាតម្លៃមកនៅត្រឹម ៩ដុល្លារ២០ សេន ក្នុងមួយគីឡូក្រាម ពោលគឺធ្លាក់ចុះ៦,៨% ភាគរយ ធៀបនឹងតម្លៃខ្ពស់ដែលធ្លាប់មានកាលពីមុន។ នេះបើតាមការអះអាងរបស់មន្ត្រីគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន។
ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត (រូបភាព៖http://www.asianews.it/)
ដោយ

ចំនួន​នៃការ​សម្លាប់សត្វជ្រូក​នៅទូទាំងប្រទេសចិន បង្ហាញពីនិន្នាការកើនឡើង​ ហើយគិតមកនៅត្រឹម​ថ្ងៃអង្គារ​សប្ដាហ៍នេះ តម្លៃលក់រាយ​សាច់ជ្រូក​នៅក្នុង​ផ្សារទំនើប​ក្នុងទីក្រុង​ធំៗ និងមធ្យម ចំនួន ៣៦ ទីក្រុង​នៃប្រទេសចិន គឺមាននៅតម្លៃ ៩ដុល្លារ ២០សេន ក្នុងមួយគីឡូក្រាម សម្រាប់សាច់ជ្រូកគ្មានខ្លាញ់។ តួលេខនេះ បានធ្លាក់ចុះ ៦,៨% ធៀបនឹង​តម្លៃខ្ពស់ដែល​មានកាលពីមុន។

លោកប៉េង សាហ្សុង អនុប្រធាននាយកដ្ឋានកំណត់តម្លៃនៃ គណៈកម្មាធិការ​អភិវឌ្ឍន៍ និងកំណែ​ទម្រង់ជាតិ បាន​មានប្រសាសន៍ថា រដ្ឋាភិបាលនឹងចាត់វិធានការ​ដើម្បីឆ្លើយ​តបតម្រូវការ​សាច់​ជ្រូកខ្ពស់ក្នុងឱកាស​ថ្ងៃឈប់សម្រាក​នៃពិធី​បុណ្យចូលឆ្នាំចិន​ឆ្នាំនេះ។

លោក ប៉េង បាន​គូសបញ្ជាក់ថា ដើម្បីធានា​ការផ្គត់ផ្គង់ទីផ្សារ និងស្ថិរភាព​ថ្លៃ នៅអំឡុង​ឱកាស​បុណ្យចូលឆ្នាំ​ចិននេះ រដ្ឋាភិបាល បាន​បន្ត​បញ្ចេញសាច់ជ្រូកដែលបានបង្កក​ទុក ដើម្បី​ដាក់លក់​ទៅលើ​ទីផ្សារ ហើយវា​ត្រូវបាន​គេរំពឹងថា តម្លៃសាច់ជ្រូក នឹង​មាន​ស្ថិរភាព​នៅអំឡុង​បុណ្យចូលឆ្នាំចិន ឆ្នាំនេះ។

សូមបញ្ជាក់ថា ដើម្បីការពារជីវភាព​ប្រជាជន​ ប្រទេសចិន បាន​ដាក់ចេញ​នូវ​យន្ដការ​មួយក្នុងឆ្នាំ២០១៩ ភ្ជាប់​ស្ដង់ដារ​ជំនួយ​សង្គម ជាមួយនឹង​ការកើនឡើង​តម្លៃ​ទំនិញ​ ហើយការឧបត្ថម្ភធនលើតម្លៃ ប្រមាណ​ជាង​១ពាន់លាន​ដុល្លារ ត្រូវបាន​ដាក់ចេញ​សម្រាប់​ប្រជាជន​ក្រីក្រ​នៅទូទាំងប្រទេស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីដេអូគ្លីប​ចាក់​ក្នុង​សវនាការ លោក កឹម សុខា ថា គោល​បំណង​របស់​លោក​គឺ​អហិង្សា

ព័ត៌មាន
លោក កឹម សុខា ដែល​តុលាការ​កំពុងតែ​កាត់​ទោស​ពី​បទ​ក្បត់ជាតិ បាន​និយាយ​នៅ​ក្នុង​វីដេអូ​គ្លីប កាលពី​ឆ្នាំ​២០១៣ ថា លោក​មិន​បាន​ព្យាយាម…

ថៅកែ​ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល

ព័ត៌មាន
អ្នកប្រកបរបរខ្វៃជ្រូកលក់កំពុងមមាញឹកខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ ក្នុងការត្រៀមខ្វៃជ្រូកសម្រាប់លក់ចេញលើទីផ្សារ ដើម្បីធ្វើការសែនព្រេនក្នុងពិធីបុណ្យច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ