វ៉ាក់សាំងកូវីដ១៩-ចិន

ចិនកំពុងសម្រួចមហិច្ឆតាដើម្បីក្លាយជាក្បាលម៉ាស៊ីនផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពិភពលោក


ប្រទេសចិន កំពុងសម្រួចមហិច្ឆិតានៅក្នុងឧស្សាហកម្មផលិតឱសថរបស់ខ្លួន ដើម្បីឈានទៅក្លាយខ្លួនជាក្បាលម៉ាស៊ីនដ៏ធំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក ខណៈដែលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបន្ដរីករាលខ្លាំងនៅឡើយ។ ក្នុងនោះ ចិនមានគោលដៅ នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ៥ពាន់លានដូស នៅត្រឹមចុងឆ្នាំក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
រូបតំណាង វ៉ាក់សាំងរបស់ប្រទេសចិន
ដោយ

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ដល់​ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ក្រីក្រ អាច​នឹង​ពង្រីក​ឥទ្ធិពល​ក្រុង​ប៉េ​កាំ​ង​កាន់តែ​ខ្លាំង​ឡើង ប៉ុន្ដែ វ៉ាក់សាំង​ទាំងនោះ ក៏​ត្រូវ​តែ​មានការ​បញ្ជាក់​គុណភាព​ដែល​ត្រូវ​ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ​ផង​ដែរ​។

ប្រទេស​ចិន បាន​ដាក់​គោលដៅ ផលិត​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​របស់​របស់​ខ្លួន​ឲ្យ​បាន​ដល់ ៧០% នៃ​ប្រជាជន​សរុប ឬ​ស្មើនឹង​ចំនួន​ប្រជាជន​ជិត ១​ពាន់​លាន​នាក់ ដែល​ចំនួន​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ចំនួន​វ៉ាក់សាំង​ដែល​នឹង​ត្រូវ​នាំ​ចេញ​គិត​ត្រឹម​ចុងឆ្នាំ​២០២១​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​ពី ប្រធាន​សមាគម​វ៉ាក់សាំង​ចិន​។

កាលពី​ខែ មីនា មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាង ១០០​លាន​ដូ​សត្រូវ​បាន​ចិន​នាំ​ចេញ ដែល​មាន​ប្រហែល​គ្នា​ទៅ​នឹង​វ៉ាក់សាំង​នាំ​ចេញ​រួម​គ្នា ដោយ​ឥណ្ឌា និង​សហភាព​អឺរ៉ុប​។

ប្រធាន​សមាគម​វ៉ាក់សាំង​ចិន បាន​និយាយ​ថា ចិន​មាន​គោលដៅ ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​ដល់ ៥​ពាន់​លាន​ដូ​ស​នៅ​ត្រឹម​ចុងឆ្នាំ​២០២២ ខណៈ​ដែល​បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​សាងសង់​អគារ​ខ្សែ​ចង្វាក់​ផលិតកម្ម​វ៉ាក់សាំង​ខ្នាត​ធំ​ចំនួន ១៨​អគារ​។

ក្រុមហ៊ុន Biotec ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន China National Pharmaceutical Group ដែល​ផលិត វ៉ាក់សាំង Sinopharm និង Sinovac បាន​ផលិត​វ៉ាក់សាំង ២៥០​លាន​ដូ​សរួច​ហើយ ដែល​ត្រូវ​បាន​ចាក់​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​។

កំណើន​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន មាន​ន័យ​ថា​ចិន​នឹង​មានឱកាស​កាន់តែ​ប្រសើរ នៅ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ជាមួយ​គ្នា​នេះ ឥណ្ឌា និង​រុ​ស្ស៊ី​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ក្នុង​សកលលោក​ផង​ដែរ​។ ក៏​ប៉ុន្ដែ វ៉ាក់សាំង​របស់​ចិន ក៏​ត្រូវ​បាន​អ្នកជំនាញ​មួយ​ចំនួន​ព្រមាន​ផង​ដែរ​ថា វា​ត្រូវការ​បង្កើន​គុណភាព​ឲ្យ​ល្អ​ថែម​ទៀត ដើម្បី​ត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ និង​ទទួល​បានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក មុន​នឹង​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា ចិន​ជា​អ្នក​ផ្គត់ផ្គង់​វ៉ាក់សាំង​ដ៏​ធំ​ជា​អន្តរជាតិ​បាន​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅថៃ «មន្ទីរពេទ្យសណ្ឋាគារ»លំដាប់ផ្កាយ បើកទទួល​​អ្នកជំងឺកូវីដ-១៩​​ដែលមានលុយ

ព័ត៌មាន
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈ​មាន​ការត្អូញត្អែរ​ពីប្រជាជនថៃជុំវិញ​ការខ្វះ​គ្រែព្យាបាល​នៅតាមមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩​ដែលមានលុយ​ចាយ​មិនខ្…

អាមេរិករួមដៃជាមួយជប៉ុនវិនិយោគ ៤,៥ពាន់លានដុល្លារបង្កើត 6G ដើម្បីប្រជែងជាមួយនឹងចិន

ព័ត៌មាន
មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សៗចំនួន២ គឺអាមេរិក និងជប៉ុន បានចាប់ដៃគ្នាបោះទុនវិនិយោគជាង ៤ពាន់៥រយលានដុល្លារ ទៅលើការអភិវឌ្ឍបណ្ដាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ