មហាអំណាចសេដ្ឋកិច្ចលេខ១

ចិននឹងដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិក នៅឆ្នាំ២០៣៣


របាយការណ៍ថ្មីចុងក្រោយមួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានប៉ាន់ស្មានថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងឈានទៅនាំមុខសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០៣៣ ឯណោះ ពោលគឺមិនមែននៅឆ្នាំ២០២៩ ដូចរបាយការណ៍ដែលស្ថាប័ននេះបានប៉ាន់ស្មានកាលពីមួយឆ្នាំមុននោះទេ ។ តើមកពីមូលហេតុអ្វី?
ចិននឹងដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិក
ដោយ

ការព្យាករណ៍ថ្មីមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន ដែលថាសេដ្ឋកិច្ចចិននឹងអាចនាំមុខអាមេរិកនៅឆ្នាំ២០៣៣នោះ គឺធ្វើឡើងក្រោយមើលឃើញពីភាពបន្តអន់ថយ នៃវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧស្សាហកម្មធន់ធ្ងន់របស់ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។ 

របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនបានចេញផ្សាយនៅថ្ងៃពុធទី១៥ខែធ្នូ នេះ បានកត់សម្គាល់ពីចំណុចអវិជ្ជមានមួយចំនួន ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចចិន ក្នុងនោះរួមមាន ការកាត់បន្ថយសកម្មភាពរោងចក្រ ដើម្បីអនុវត្តតាមគោលនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងបញ្ហាសំខាន់មួយទៀត ដែលតែងតែត្រូវបានគេលើកយកមកនិយាយ គឺភាពជាប់គាំងហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំលំដាប់ទី២របស់ចិន គឺ Evergrande ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងប្រឈមនឹងវិបត្តិបំណុលវណ្ឌកជាង៣០០ពាន់លានដុល្លារអាមេរិកឯណោះ។

ប្រការទាំងនេះហើយ ត្រូវបាន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ជប៉ុន ហៅកាត់ថា ជេសឺ (JCER) ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន អាចដណ្ដើមយកតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីសហរដ្ឋអាមេរិកបាន ប៉ុន្តែត្រូវរង់ចាំដល់ឆ្នាំ ២០៣៣ ឯណោះ។ តួលេខនេះ គឺវាផ្ទុយស្រឡះពីការរំពឹងទុកកាលពីឆ្នាំមុន ដែលស្ថានប័នខាងលើនេះធ្លាប់បានព្យាករ ដោយបានពន្យារពេលដល់ទៅ ៤ ទៅ៥ឆ្នាំ ពីការដែលធ្លាប់អះអាងថា សេដ្ឋកិច្ចចិនអាចនាំមុខអាមេរិកនៅឆ្នាំ២០២៨ ប្រសិនបើកូវីដ១៩បានធូរស្បើយលឿន ហើយបើមិនបានធូរស្បើយដូចការរំពឹងទុកទេ យ៉ាងយូរសេដ្ឋកិច្ចចិនអាចនាំមុខអាមេរិកនៅឆ្នាំ២០២៩។

បន្ថែមពីលើនេះ ការដាក់សម្ពាធរបស់រដ្ឋអំណាចក្រុងប៉េកាំង ទៅលើក្រុមហ៊ុនយក្សៗរបស់ចិនដែលសុទ្ធសឹងជាក្រុមហ៊ុនឯកជន និងការរឹតបន្ដឹងច្បាប់ហិរញ្ញវត្ថុ សុទ្ធតែបានរួមចំណែកដល់ភាពអន់ថយនៃសេដ្ឋកិច្ចរបស់ចិនផងដែរ។

គួរជម្រាបថា ក្រៅតែពីបានបន្ទាបសន្ទុះសេដ្ឋកិច្ចចិន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ជប៉ុន ក៏បានប៉ាន់ស្មានការងើបឡើងវិញយ៉ាងប្រសើររបស់សេដ្ឋកិច្ចអាមេរិក តាមរយៈកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលអនុម័តដោយព្រឹទ្ធសភាពអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កាលពីពេលកន្លងទៅនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃដាក់គោលដៅនាំចេញអង្ករ ៧,៥លានតោននៅឆ្នាំក្រោយនេះ

ព័ត៌មាន
រដ្ឋាភិបាលថៃ បានកំណត់គោលដៅសម្រាប់ការនាំចេញអង្ករពី ៧លាន ទៅ ៧លាន៥សែន លានតោននៅឆ្នាំក្រោយ ពោល គឺកើនឡើងពីការប៉ាន់ប្រមាណចំនួន ៦ លានតោនដែ…

OPEC ព្យាករថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង នៅត្រីមាសទីមួយឆ្នាំក្រោយ

ព័ត៌មាន
អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC នៅដើមសប្តាហ៍នេះបានបង្កើនការព្យាករណ៍តម្រូវការប្រេងពិភពលោកនៅត្រីមាសទីមួយឆ្នាំ២០២២ ច្រើនជាងមុន។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ