វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

ចិន​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ជំហាន​ទី២​ចំនួន​៤០​ម៉ឺន​ដូស​ទៀត​ដល់​កម្ពុជា


ប្រទេសចិននឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនប្រភេទSinophamចំនួន៤០ម៉ឺនដូសសំរាប់ជំហានទី២បន្ថែមទៀតដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដោយស្ថានទូតចិនប្រចាំនៅកម្ពុជា។
រូបភាពឯកសារ៖ វ៉ាក់សាំងកូវីដ១៩ Sinopharm ដឹកពីប្រទេសចិនតាមជើងយន្តហោះពិសេស មកដល់កម្ពុជាកាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ២០២១
ដោយ

សេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លួវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ បានឲ្យដឹងថារដ្ឋាភិបាលចិនសម្រេចផ្តល់ក្នុងជំហានទី២ នូវវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសទៀតដល់ភាគីកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរក្នុងន័យដើមទាំងស្រុងថា៖«ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»

សូមរំឭកថា កម្ពុជាបានទទួលវ៉ាក់សាំងកូវីដបង្ការកូវីដ១៩ពីប្រទេសចិនក្នុងជំហានទី១ចំនួន៦០ម៉ឺនដូសកាលពីថ្ងៃទី​៧ខែកុម្ភៈឆ្នាំ២០២១ ហើយបើតាមក្រសួងសុខាភិបាល អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm គិតពីថ្ងៃទី១០ដល់ថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២១មានសរុប ២០០៤១នាក់ ក្នុងនោះអ្នកបានចាក់រួចមានចំនួន ១៦៣៩០នាក់ និងដែលអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៣៦៥១នាក់។ 

បន្ថែមពីលើនេះ ក្រសួងសុខាភិបានបានពង្រីកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ បន្ត​ចាប់ពីថ្ងៃទី០១​ ខែមីនា​ឆ្នាំ២០២១​ ដោយបានបង្កើនទីតាំងចាក់នៅតាមបណ្តាខេត្តចំនួន​ ១៥​ បន្ថែមទៀត។

រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានសម្រេចរៀបចំកម្មវិធី​ចាក់​វ៉ាក់សាំងនេះ ជូន​ដល់​កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប ប៉ុន្តែ មិន​ទាន់​ដឹង​ថានឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេលណា និង​នៅ​កន្លែង​ណានៅ​ឡើយ​ទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្លាប់បាតុករនៅភូមា១៨នាក់ក្រោយប៉ះទង្គិចគ្នាខ្លាំងនៅ​​ថ្ងៃ​អាទិត្យម្សិលមិញ

ព័ត៌មាន
ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកភូមាជាច្រើនបានឲ្យដឹងថាការបង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករកាលពីថ្ងៃអាទិត្យទី២៨ម្សិលមិញជាការប៉ះទង្គិច…

រកឃើញអ្នកឆ្លងក្នុងសហគមន៍២៤នាក់ទៀត ក្នុងនោះ ៧នាក់នៅភ្នំពេញ និង១៧នាក់ទៀតនៅខេត្តព្រះសីហនុ

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៤នាក់បន្ថែមទៀតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ មាន៧នាក់មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ