ពាណិជ្ជកម្ម​ចិន-អាមេរិក

ចិន មានអតិរេកពាណិជ្ជកម្មជាង ២៤ ពាន់លានដុល្លារជាមួយអាមេរិក ក្នុងខែវិច្ឆិកាឆ្នាំនេះ


ប្រទេសចិន មានអតិរេកពាណិជ្ជកម្ម (ការនាំចេញមានច្រើនជាងការនាំចូល) ជាមួយសហរដ្ឋអាមេរិកសម្រាប់ខែ វិច្ឆិកាកន្លងទៅនេះ មានប្រមាណជាង ២៤ ពាន់លានដុល្លារអាមេរិក ដែលវាការថយចុះបន្តិចបើធៀបនឹងខែតុលា ដែលមានដល់ទៅជាង ២៦ ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីគយចិន ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

ទិន្នន័យពីគយចិន​ដដែលនេះ បានឲ្យដឹងទៀតថា បើរាប់ចាប់ពីខែ​មករា ដល់ខែ វិច្ឆិកា ពោលគឺ១១ខែ ឆ្នាំនេះ ប្រទេសចិន មានអតិរេក​ពាណិជ្ជកម្ម​ជាមួយអាមេរិក រហូតដល់ទៅ ជាង​២៧២ ពាន់លាន​ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយចុះ ស្ថាប័នគយរបស់ចិន បាន​បញ្ជាក់ថា ទំហំពាណិជ្ជកម្ម​សរុប ជាមួយអាមេរិក គឺមាន​ការ​ធ្លាក់ចុះ ជាង​១៥% នៅរយៈពេល​១១ខែ​នៃឆ្នាំនេះ ដោយក្នុងនោះ ការនាំចេញ​របស់ចិនទៅអាមេរិក​ធ្លាក់ចុះ ជាង​១២% និងនាំចូលវិញ​ក៏ធ្លាក់ចុះ​បមរមាណ​ជាង​២៣%ដែរ។ 

ដ្បិតតែយ៉ាងនេះក្ដី សម្រាប់​ខែ​វិច្ឆិកានេះ វា​មិនមាន​ការ​ផ្លាស់ប្តូរ​នូវភាគរយ​នៃទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រតេសចិន និងអាមេរិកនោះទេ។

ជុំវិញ សង្គ្រាម​ពាណិជ្ជកម្ម រវាង​រវាង​អាមេរិក និងចិន ឯណោះវិញ​គេមើលឃើញថា ហាក់​ទទួល​បានបរាជ័យ ក្នុងការ​បង្ខំ​ឲ្យអាជីវកម្ម​រើពីប្រទេស​ចិន ត្រឡប់ទៅអាមេរិកវិញ ខណៈដែល​មានភាគច្រើន​នៃអាជីវកម្មទាំងនោះ បាន​រកមធ្យោបាយ​ដើម្បី​គេចវេះ និង​ និងស៊ូទ្រាំ​នឹង​ការចំណាយ​លើពន្ធគយ ចំពេល​ដែល​ជម្លោះពាណិជ្ជកម្មនេះ នៅតែបន្ដ​អូសបន្លាយ។ នេះបើតាម​ការ​អះអាង​របស់​ក្រុមហ៊ុនអឺរ៉ុប ដែលមាន​ប្រតិបត្តិការ​រកស៊ី​នៅ​ក្នុងប្រទេសចិន។

តាមរយៈសារព័ត៌មាន​អន្តរជាតិ​ Bloomberg សភាពាណិជ្ជកម្ម​សហភាពអឺរ៉ុប​ប្រចាំ​នៅប្រទេសចិន បាន​និយាយថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន បាន​ធ្វើឲ្យ​ក្រុមហ៊ុន​អឺរ៉ុបធំៗ​ខ្លះ បាន​រើ​ផលិត​កម្ម​សម្រាប់​នាំចេញ​ទៅ​អាមេរិក ចេញ​ពីប្រទេសចិន ទៅកាន់​តំបន់​ក្បែរនោះ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន ដូចជា​អាស៊ីអាគ្នេយ៍ និងឥណ្ឌា ជាដើម ដើម្បី​ស្វែងរក​កន្លែងផលិត​ដែលមាន​តម្លៃពលកម្មថោក និងសមត្ថភាពផលិតកម្ម។ ប៉ុន្ដែ អាជីវកម្មទាំងនោះ មិនបានបំណងនឹង​​រើ​ពី​ចិន ដើម្បីត្រឡប់​ទៅអាមេរិក​វិញ​នោះឡើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃដាក់ចេញវិធានថ្មីជំរុញសហគ្រាសខ្នាតតូចនិងមធ្យម ឲ្យពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ និងធនាគារកណ្ដាលថៃ Bank of Thailand បានសម្រេចព្រមព្រៀងគ្នាដាក់ចេញនូវវិធានការថ្មី ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមអា…

តុលាការ​​នឹង​បើក​​ជំនុំជម្រះ​ក្ដី លោក កឹម សុខា នៅថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​ក្រោយ

ព័ត៌មាន
សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កំណត់​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំរឿង​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅថ្ងៃ​ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ