ស្ថានការណ៍នៅកោះតៃវ៉ាន់

ចិនចេញមុខប្រាប់មេដឹកនាំតៃវ៉ាន់ កុំឲ្យប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ជាមួយនឹងស្ថានការណ៍នៅកោះតៃវ៉ាន់


រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធទី២៣កុម្ភៈបានចេញមកប្រតិកម្មនឹងការលើកឡើង ដែលបាននិយាយប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ទៅនឹងស្ថានភាពរបស់កោះតៃវ៉ាន់បច្ចុប្បន្ននេះថា ជារឿងមិនត្រឹមត្រូវ និងធ្វើការប្រៀបធៀបមិនសមហេតុផលទាល់តែសោះ។ «តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ ហើយតៃវ៉ាន់តែងតែជាផ្នែកមួយ មិនអាចកាត់ផ្តាច់បានរបស់ចិន» នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ឈុនយ៊ីងកាលពីថ្ងៃពុធសប្ដាហ៍នេះ។
ចិនចេញមុខប្រាប់មេដឹកនាំតៃវ៉ាន់ កុំឲ្យប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ជាមួយនឹងស្ថានការណ៍នៅកោះតៃវ៉ាន់

អ្នកនាំពាក្យរូបនេះបានច្រានចោលរាល់ទំនាក់ទំនងរវាងបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ ដោយបានសង្កត់ធ្ងន់ថា «តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ តៃវ៉ាន់តែងតែជាផ្នែកដែលមិនអាចកាត់ផ្តាច់ពីប្រទេសចិនបាន នេះជាការពិតទាំងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន»។

លោកស្រី ឈុនយ៊ីងបន្តថា បញ្ហាតៃវ៉ាន់ជាបញ្ហាមួយដែលនៅសេសសល់ពីសង្គ្រាមស៊ីវិលកាលពីអតីតកាល ប៉ុន្តែបញ្ហាបូរណភាពរបស់ចិនមិនគួរត្រូវបានគេលូកដៃនោះទេ។ ការលើកឡើងបែបនេះ ទំនងជាបានឆ្លើយតបទៅនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន ដែលធ្លាប់បានព្រមានពីស្ថានការណ៍តៃវ៉ាន់ ដូចនឹងអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែនដែរ។ 

លោក ប៊ូរីស ចនសុន នៅសប្តាហ៍មុនបានគូសបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនមានគ្រោះថ្នាក់មែននោះ ក្តីបារម្ភនឹងរាលដាលដល់តំបន់អាស៊ីខាងកើត រួមទាំងកោះតៃវ៉ាន់ដែលកំពុងរងការគំរាមកំហែងពីទីក្រុងប៉េកាំងស្រាប់ទៅហើយផងដែរ។ 

គួរជម្រាបថា ការចេញមកប្រតិកម្មរបស់ប៉េកាំងដូចនេះដែរ ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីប្រមុខដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានសម្តែងការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចទាញយកផលប្រយោជន៍ ពេលដែលលោកខាងលិចកំពុងជាប់ដៃ នឹងវិបត្តិនៅអ៊ុយក្រែន ដោយឆ្លៀតឱកាសវាយប្រហារ ឬដើម្បីបង្កើនសម្ពាធលើកោះកោះតៃវ៉ាន់។ យ៉ាងណាមិញ តៃវ៉ាន់បានបង្កើតឡើងនូវក្រុមតាមដានមួយក្រុម ដើម្បីអង្កេតស្ថានការណ៍នៅអ៊ុយក្រែន សម្រាប់សុវត្ថិភាពដែនកោះរបស់ខ្លួនថែមទៀត។

គួរកត់សម្គាល់ថា ចិនបានប្រកាន់ជំហរប្រុងប្រយ័ត្នណាស់ដោយមិនសូវជាមានប្រតិកម្មអ្វីច្រើននោះទេ ជុំវិញវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែប៉េកាំងបានផ្តល់ការគាំទ្រច្រើនឡើងៗដល់ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន។ ចិនជារឿយៗបានបង្ហាញការគាំទ្រដល់រុស្ស៊ី ក្នុងសំណុំរឿងអ៊ុយក្រែន ដោយបន្ទោសក្រុមលោកខាងលិចថាចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មី និងអំពាវនាវឱ្យណាតូគោរពក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិរបស់រុស្ស៊ី។ 

យ៉ាងណាក៏ដោយ ពេលនេះអ៊ុយក្រែនកំពុងស្ថិតក្រោមភាពអាសន្នហើយ ក្រោយរុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការ។ តើកោះតៃវ៉ាន់ពិតជាមានគ្រោះថ្នាក់ ដូចអ្វីដែលគេព្រួយបារម្ភមែន ឬមួយការអះអាងពីក្រុងប៉េកាំងជាការពិត? យើងនឹងរងចាំតាមដានបន្តទៀត!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គិតត្រឹមម៉ោងនេះរដ្ឋធានីកៀវរបស់អ៊ុយក្រែនកំពុងរងការបាញ់ស្រោចដោយមីស៊ីលរុស្ស៊ី

ព័ត៌មាន
បើយោងតាមទីប្រឹក្សារដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋធានីកៀវត្រូវបានក្លាយជាផ្ទាំងស៊ីបដោយការបាញ់កាំជ្រួចមីស៊ីលរបស់រុស្ស៊ី ចាប់ពីព្រឹកព្រលឹ…

អឺរ៉ុបបនឹងផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី បន្ទាប់ពីការពឹងផ្អែកលើប្រទេសនេះជាច្រើនទសវត្សរ៍មកហើយ

ព័ត៌មាន
ជាច្រើនឆ្នាំមកនេះ ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរបស់រុស្ស៊ី បានរារាំងអឺរ៉ុបពីការចាត់វិធានការដ៏ខ្លាំងក្លាប្រឆាំងនឹងអំពើដ៏គគ្លើនរបស់វិមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ