ឯកអគ្គរដ្ឋទូតចិនថ្មីនៅអាមេរិក

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅសហរដ្ឋអាមេរិកបង្ហាញសុទិដ្ឋិនិយមខ្ពស់នៃទំនាក់ទំនងប្រទេសទាំងពីរ


ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំសហរដ្ឋអាមេរិក ដែលទើបនឹងត្រូវបានតែងតាំងថ្មី បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយកាលពីថ្ងៃពុធទី២៨ កក្កដានេះ ជាមួយនឹងភាពជឿជាក់ និងសុទិដ្ឋិនិយមខ្ពស់សម្រាប់ថ្ងៃអនាគត ចំពោះទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរ ស្របពេលដែលអាមេរិកនិងចិន បច្ចុប្បន្នកំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង។
ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅសហរដ្ឋអាមេរិកបង្ហាញសុទិដ្ឋិនិយមខ្ពស់នៃទំនាក់ទំនងប្រទេសទាំងពីរ
ដោយ

លោក ឈិន កាំង (Qin Gang) ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ហើយក៏ជាឯកអគ្គរដ្ឋទូតចិនទី១១ហើយដែរ ចាប់តាំងពីប្រទេសទាំងពីរផ្តើមមានចំណងការទូតជាផ្លូវការនឹងគ្នាកាលពីទសវត្សរ៍ឆ្នាំ ១៩៧៩។ លោក ឈិន កាំង ត្រូវបានតែងតាំងជំនួសឲ្យអតីតឯកអគ្គរដ្ឋទូតចិន លោក ឈុយ ទៀនកៃ (Cui Tiankai) ដែលបានផុតអាណត្តិទៅ។

មុនត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក កាំង ធ្លាប់មានបទពិសោធន៍បម្រើការក្នុងវិស័យការបរទេសជាច្រើន ដែលចុងក្រោយលោកមានតួនាទីជា អនុរដ្ឋមន្រ្តីក្រសួងការបរទេស។ ហេតុនេះហើយទើបពេលមកដល់ជាន់ដីសហរដ្ឋអាមេរិកភ្លាម លោក កាំងបាននិយាយក្នុងសន្និសារព័ត៌មាន ដោយបានជូនពរសហរដ្ឋអាមេរិកប្រកបដោយភាពទន់ភ្លន់ ឲ្យអាមេរិកឆាប់បានឆ្លងផុតពីវិបត្តិកូវីដ១៩ ហើយថែមទាំងបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនៅថ្ងៃអនាគតផងដែរ។

លោកកាំងបាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះមានឧបសគ្គបន្តិចបន្តួចដែលត្រូវទាមទារឲ្យមានភាពបត់បែនក្តី ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរបស់យើង នឹងនៅតែបន្តទៅមុខ។

យ៉ាងណាមិញ គួរកត់សម្គាល់ថា ការមកដល់របស់ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិន គឺនៅក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃជំនួបចរចាកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងក្រុង ធានចៀន ប្រទេសចិន ដែលជាជំនួបមិនបានទទួលផលអ្វីជាផ្លែផ្កានោះទេ។

ជំនួបនៅក្រុងធានចៀនកាលពីប៉ុន្មានថ្ងៃមុនរវាង លោកស្រី វេនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងមន្ត្រីការទូតជាន់ខ្ពស់ចិន ហាក់បង្ហាញពីភាពនៅទ្រឹងជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានទាមទារឲ្យមានការដកថយរៀងៗខ្លួន។ ក្នុងន័យនេះអាមេរិកចង់ឲ្យចិនធ្វើសម្បទានឲ្យខ្លួនមុន ដើម្បីដោះស្រាយជម្លោះ ខណៈចិនក៏ទាមទារបែបនេះដូចគ្នាដែរ។

សូមជម្រាបថា សម្រាប់តំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនវិញ នៅបន្តទំនេរនៅឡើយទេ ចាប់តាំងពីអាណត្តិលោកប្រធានាធិបតីត្រាំត្រូវបានបញ្ចប់មក។ លោក ចូ បៃឌិនទំនងជាមានការពិចារណា និងសម្រេចខ្ពស់សម្រាប់មុខតំណែងមួយនេះ ព្រោះវាជាភាពចាំបាច់មែនទែនសម្រាប់ស្ថិរភាពនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជាក់ស្តែង លោក នីកូឡាស បឺន (Nicholas Burns) អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ NATO ត្រូវបានគេមើលឃើញថា ទំនងជាបេក្ខភាពល្អបំផុតមួយសម្រាប់លោក ចូ បៃឌិន ជ្រើសរើស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផលនៅពីក្រោយការរាំងស្ទះនៃការផ្ទត់ផ្គង់គ្រាប់កាហ្វេពិភពលោក ខណៈវៀតណាមក៏ជួយមិន

ព័ត៌មាន
តម្រូវការគ្រាប់កាហ្វេក្នុងទីផ្សារពិភពលោកមានការកើនឡើងខ្លាំង ដោយសារតែមិនអាចបំពេញតម្រូវការបានទាន់ពេលវេលា។ នេះដោយសារតែផលិតកម្មគ្រាប់កាហ្វេ…

ក្រុមហ៊ុន Hyundai និង LG វិនិយោគរួមគ្នាតម្លៃជាង១ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួន២ គឺ Hyundai Motor និង ក្រុមហ៊ុន LG Energy Solution បានចាប់ដៃវិនិយោគរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ