ឧបករណ៍តេស្តកូវីដ១៩

ឧបករណ៍តេស្តកូវីដ១៩ទើបរកឃើញរបស់ចិន អាចតេស្ដដឹងលទ្ធផលក្នុងរយៈពេលត្រឹមតែ១០នាទី


ការស្រាវជ្រាវចុងក្រោយដោយអ្នកវិទ្យាសាស្ត្រចិនបានជួយសម្រួលដល់ការធ្វើតេស្ត ដោយប្ដូរពីការយកសំណាកតាមបំពង់ក ឬច្រមុះទៅជាការប្រើឧបករណ៍តេស្តតាមផ្លូវដង្ហើមវិញ។ វិធីសាស្ត្រធ្វើតេស្តថ្មីនេះ អាចទទួលបានលទ្ធផលក្នុងរយៈពេល ១០ នាទីដោយគ្រាន់តែតម្រូវឲ្យអ្នកជំងឺដកដង្ហើមចូលក្នុងថង់រយៈពេល ៣០ វិនាទី ហើយត្រូវការ ៥-១០ នាទីដើម្បីបញ្ចប់ការវិភាគរកមេរោគ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Global Times។
មិនដល់១ខែផង ចិនធ្វើតេស្តរកកូវីដ-១៩ លើពលរដ្ឋជាង ១០លាននាក់ទូទាំងប្រទេស ក្រោយផ្ទុះកូវីដ-១៩ បំប្លែងថ្មី ឌែលតា
ដោយ

បើ​តាម លោក​សាស្ត្រ​ចា​រ្យ​លោក យៅ ម៉ៅ​សេង (Yao Maosheng) បានឱ្យ​ដឹង​ថា​ការ​ធ្វើតេស្ត​នេះ​មាន​ភាព​ត្រឹមត្រូវ​ខ្ពស់ ព្រមទាំង​អាច​បែងចែក​ភាព​ខុស​គ្នា​រវាង​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ -១៩ និង​មនុស្ស​ដែល​មាន​សុខភាព​ល្អ ក៏​ដូច​ជា​អ្នកជំងឺ​ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​។

ការ​សិក្សា​ស្រាវជ្រាវ​នេះ ផ្អែក​លើ​ការ​ធ្វើតេស្ត​តាម​ផ្លូវដង្ហើម​របស់​អ្នកជំងឺ​កូ​វី​ដ ១៩ ចំនួន ៧៤ នាក់ អ្នកជំងឺ​ឆ្លងផ្លូវ​ដង្ហើម ៣០ នាក់ និង​មនុស្ស​មាន​សុខភាព​ល្អ​ចំនួន ៨៧ នាក់​។

វិធីសាស្ត្រ​តេស្ត​ធ្វើតេស្ដ​តាម​ផ្លូវដង្ហើម​នេះ​មាន​ភាព​រហ័ស និង​មាន​ភាព​ងាយស្រួល​ជាង​បើ​ប្រៀបធៀប​ជាមួយ​ការ​ធ្វើតេស្ត​រហ័ស​ផ្អែក​លើ​អង់​ទី​ហ្សែ​ន ហើយ​បច្ចេកវិទ្យា​ថ្មី​នេះ​មិន​ត្រូវការ​សារធាតុ​ប្រតិកម្ម​ទេ​។

សូម​ជម្រាប​ថា ឧបករណ៍​នេះ​ក៏​មាន​តម្លៃ​ទាប​ផង​ដែរ ដោយ​ចំណាយ​តែ ១ ដុល្លារ​៥០​សេន បើ​ប្រៀបធៀប​ជាមួយ​តេស្ត​ម៉ាស៊ីន PCR ដែល​តម្លៃ​ជាង ១២​ដុល្លារ​៥០​សេន​។

យ៉ាងណាមិញ បើ​តាម លោក​យៅ ម៉ៅ​សេង ឧបករណ៍​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​កម្មវិធី​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ​៕

អត្ថបទ៖​ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករទូរគមនាគមន៍កម្ពុជា បង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិករបស់ក្រុមហ៊ុន ស្មាតបានប្រមាណ១៦គីឡូម៉ែត្រ

ព័ត៌មាន
និយ័តករទូរគមនាគមន៍កម្ពុជា បានចុះបង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិក របស់ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ប្រមាណ១៦គីឡូម៉ែត្រ ដែ…

មហាសេដ្ឋីចិន Jack Ma បានចាកចេញពីចិនទៅអេស្ប៉ាញ ក្រោយពីលែងសូវបង្ហាញមុខជាសាធារណៈអស់មួយរយៈធំ

ព័ត៌មាន
បន្ទាប់ពីសម្ងំលាក់មុខអស់មួយរយៈធំ កំពូលមហាសេដ្ឋីចិន លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសចិន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ