វិស័យអចលនទ្រព្យនៅចិនដាំក្បាលចុះទាបបំផុត

ដុំពពកខ្មៅនៃវិស័យអចលនទ្រព្យនៅចិនកាន់តែអាក្រក់ ក្រោយតម្លៃផ្ទះដាំក្បាលចុះទាបបំផុតមិនធ្លាប់មានក្នុង៦ឆ្នាំចុងក្រោយ


ស្ថានភាពវិស័យអចលនទ្រព្យរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែចុងក្រោយនេះដោយសារតែតម្លៃផ្ទះបានបន្តធ្លាក់ចុះ ទាំងផ្ទះសាងសង់ថ្មីៗ និងផ្ទះដែលត្រូវបានគេទិញទុកលក់បន្ត។ ស្របពេលជាមួយគ្នា តម្រូវការផ្ទះក៏បានធ្លាក់ចុះនៅទូទាំងប្រទេសផងដែរ។ នេះជាស្ថានភាពអចលនទ្រព្យអាក្រក់បំផុតមួយ មិនធ្លាប់មានរាប់ចាប់ពីខែកុម្ភៈឆ្នាំ២០១៥មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រ។
ស្ថានភាពវិស័យអចលនទ្រព្យរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ
ដោយ

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​បង្ហាញ​ថា កាលពី​ខែ​មុន តម្លៃ​ផ្ទះ​ទើប​សាងសង់​ថ្មី​បាន​ធ្លាក់​ចុះ ០,២%​។ នេះ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ដូច​គ្នា សម្រាប់​ផ្ទះ​សង់​ថ្មី បើ​គិត​ពី​ខែមីនា​ឆ្នាំ​២០១៥​។

ការ​ធ្លាក់​ថ្លៃ​នេះ ក៏​ដោយសារ​តែ​អចលនទ្រព្យ​មិនសូវ​មាន​តម្រូវការ​ពី​ពលរដ្ឋ​ចិន ខណៈ​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​នេះ រំពឹង​ថា តម្រូវការ និង​ការ​ផ្គត់ផ្គង់ នឹង​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០២២ ដោយសារ​តែ​បច្ចុប្បន្ន​និយ័ត​ករ កំពុង​កែប្រែ​គោលនយោបាយ​របស់​ពួក​គេ ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ក្នុង​វិស័យ​នេះ​ឡើង​វិញ​។

បើ​មើល​លើ​ការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​វិញ​ឃើញ​ថា ការ​ផ្គត់ផ្គង់​សម្រាប់​សំណង់​ថ្មី​ៗ ធ្លាក់​ចុះ ជិត ១៤%​ក្នុង​ខែកញ្ញា និង​បន្ត​ធ្លាក់​ចុះ​ដល់​ជាង ៣៣% គិត​ត្រឹម​ខែតុលា​ឆ្នាំ​នេះ​។ ដោយឡែក គម្រោង​វិនិយោគ​សរុប​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ បាន​ធ្លាក់​ចុះ ៣,៥%​នៅ​ខែកញ្ញា ព្រមទាំង​បន្ត​ធ្លាក់​ដល់ ៦%​នៅ​ខែតុលា​។

សូម​ជម្រាប​ថា បទ​ប្បញ្ញត្តិ​កាន់តែ​តឹងរ៉ឹង​លើ​ការ​ខ្ចីប្រាក់​ថ្មី​ៗ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចាប់តាំងពី​រដ្ឋ​ចិន​ផ្តើម​អនុវត្ត កាលពី​រដូវក្តៅ​ឆ្នាំ​មុន បាន​បន្ទច់បង្អាក់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​អភិវឌ្ឍន៍​គម្រោង​ជា​ច្រើន ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ថ្មី​ៗ​ថែម​ទៀត​ផង​។

ការ​កំណត់​បទ​ប្បញ្ញត្តិ​ដ៏​តឹង​រឹង​បែប​នេះ ក៏​ដោយសារ​តែ​ប្រទេស​ចិន ឈរ​លើ​គោលនយោបាយ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការ​ខ្ចីប្រាក់​ក្នុង​ចំនួន​ច្រើន និង​ការ​ធ្វេសប្រហែស​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង ក្នុង​ន័យ​បញ្ចៀស​វិបត្តិ​បំណុល​ទៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន Evergrande ជាដើម​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស គឺជាមេដែកស្រូបទាញការវិនិយោគមកកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ក្រុមអ្នកជំនាញ និងជំនួញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញការសាទរយ៉ាងខ្លាំង ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបើកទទួលអ្នកដំណើរពីបរទេសដែ…

បាតុកម្មនៅប្រទេសថៃចាប់ផ្ដើមកក្រើកឡើងជាថ្មី ខណៈបាតុករនៅតែទាមទារកំណែទម្រង់ប្រព័ន្ធរាជានិយម

ព័ត៌មាន
បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ពេលនេះ ក្រុមបាតុករថៃ ដែលភាគច្រើនជាយុវជនបានចាប់ផ្តើមចេញដើរក្បួនតវ៉ាជាថ្មី នៅចំកណ្តាលក្រុងបាងកក កាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ