កម្ចីសម្រាប់អាជីវកម្មខ្នាតតូច​នៅប្រទេសចិន

ធនាគារ​នៅ​ចិន ផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច ប្រមាណ ៥ទ្រីលានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំនេះ


ធនាគារនៅក្នុងប្រទេសចិន បានផ្ដល់កម្ចីសរុបប្រមាណ៥ទ្រីលានដុល្លារអាមេរិក ទៅដល់អាជីវកម្មខ្នាតតូច និងតូចបំផុតនៅក្នុងប្រទេសចិន នៅក្នុងឆមាសទី១ឆ្នាំ២០១៩នេះ។ នេះបើតាមនិយ័តករនៅក្នុងវិស័យធនាគារ និងធានារ៉ាប់រងនៅក្នុងប្រទេសចិន បានប្រាប់បណ្ដាញសារព័ត៌មាន CCTV នាពេលថ្មីៗនេះ។
ចិនផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច ប្រមាណ ៥ទ្រីលានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំនេះ (https://www.pymnts.com/)
ដោយ

របាយការណ៍ពី គណកម្មការ​និយ័តករធនាគារ និង​ធានារ៉ាប់រង​ចិន បាន​ឲ្យដឹងថា នៅក្នុងចំណោម​ប្រាក់កម្ចីសរុប​៥ទ្រីលាន​ដុល្លារនោះ មានប្រមាណ ១,៥ ទ្រីលាន​ដុល្លារ គឺជាប្រភេទ​កម្ចីរួមគ្នា (Inclusive Loans) មានការកើន​ឡើង​ជាង​១៤% ខ្ពស់ជាង​កាលពីដើមឆ្នាំ និងមាន​អត្រា​កំណើន​ខ្ពស់ជាង ៧% ធៀបនឹង​ប្រភេទ​កម្ចី​ផ្សេងទៀត។

តាមរបាយការណ៍​ដដែល បាន​បញ្ជាក់ទៀតថា មានអាជីវកម្ម​សរុប​ប្រមាណ​ជិត​២០​លាន​អាជីវកម្ម​កំពុង​មានកម្ចី​មិនទាន់សង​ដែលចំនួន មានខ្ពស់ជាង​២,​៦លាន​អាជីវកម្ម​បើធៀបនឹង​កាលពីដើមឆ្នាំ។

គោលនយោបាយ​អនុគ្រោះ​ត្រូវបាន​គេមើលឃើញថា បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​ប្រាក់កម្ចីនេះ។ រដ្ឋាភិបាលចិន បានតម្រូវឲ្យធនាគារ​បង្កើន​ការអធ្យាស្រ័យ​ចំពោះ​ប្រាក់កម្ចី​មិនដំណើរការ ចំពោះអាជីវកម្មខ្នាតតូច ជាមួយនឹង​ពិន្ទុភាគរយ​៣% ខណៈកាលពីមុន​មានតែ​២%​ប៉ុណ្ណោះ។ 

ធនាគារ​ពាណិជ្ជកម្ម​គ្រប់គ្រងដោយរដ្ឋ​ធំៗ ត្រូវបាន​លើកទឹកចិត្ត បង្កើន​កម្ចីរួម​ ទៅកាន់​អាជីវកម្មខ្នាតតូច ឲ្យបាន​កំណើន​៣០% ក្នុងមួឆ្នាំ។

លោក Deng Bin នាយកគ្រប់គ្រងទូទៅ នៃ​ផ្នែក​ពាណិជ្ជកម្ម​របស់ធនាគារ​កសិកម្ម​ សាខាខេត្ត ហ៊ូបេ ប្រទេសចិន បាន​ឲ្យដឹងថា​ ធនាគារ​ខ្លួន​បាន​បង្កើន​កម្ចីរួម (Inclusive loans) ក្នុងរយៈពេល​៦ខែ​នៅឆ្នាំនេះ ប្រមាណជិត ៧០០ លាន​ដុល្លារអាមេរិក កើនឡើង​ជាង​៣០% ដែលវា​ជា​ចំនួន​មួយ​ខ្ពស់​មិនធ្លាប់មាន។ លោក Deng Bin បន្ថែមទៀតថា ធនាគារ កសិកម្មចិន សាខាខេត្ត ហ៊ូបេ បាន​សម្រេច​ទៅតាម​ផែនការ​ពាក់កណ្ដាល​ឆ្នាំរបស់ខ្លួន។

ប្រភពព័ត៌មាន បន្តទៀតថា ធនាគារ​ជាច្រើន​លែង​យក​ទ្រព្យបញ្ចាំ​ពីអាជីវកម្មខ្នាតតូច​ មកដាក់បញ្ចាំ​ដើម្បីបានកម្ចីពីធនាគារទៀតហើយ។ 

របាយការណ៍ពីនិយ័តករ​ក្នុងវិស័យធនាគារ និងធានារ៉ាប់រង បាន​គូសបញ្ជាក់ថា អត្រា​ការប្រាក់​នៃកម្ចីរួម (inclusive loans) ដែលបាន​កំណត់​យកពី​អាជីវកម្ម​ខ្នាតតូច នៅក្នុងរយៈពេល ៦ខែ ឆ្នាំនេះ គឺមាន ៦,៨២% ឬស្មើនឹង​ ០,៥៣ ពិន្ទុភាគរយ ទាបជាង​កាលពី​ឆ្នាំ២០១៨។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍​ថៃ Thai Airway ខាតបង់ចំណូលជាងទ្វេដង នៅត្រីមាសទី២ ឆ្នាំនេះ

ព័ត៌មាន
របាយការណ៍នៅត្រីមាសទី២ ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បានខាតបង់ប្រាក់ចំណូលច្រើនជាង ទ្វេដង។ បញ្ហាព្យុះភ្លៀង ដ…

វៀតណាមមានមហិច្ឆតា បង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗ តម្លៃ ពាន់លានដុល្លារ ឲ្យបានដល់១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួន នឹងបង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ៥ពាន់លានដុល្លារ (Unicorns) យ៉ាងហោចណាស់ឲ្យបាន៥ ក្រុមហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ