សំណល់ផ្លាស្ទិក

គយកម្ពុជាថា ក្រុមហ៊ុនចិន ជាអ្នកនាំចូលសំរាមប្លាស្ទិច ៨៣កុងតឺន័រនៅ កំពង់ផែក្រុងព្រះសីហនុ


មេគយកម្ពុជា គឺលោក គុណ ញឹម បានអះអាងនៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះថា អាជ្ញាធរកំពុងតែស៊ើបអង្កេតក្រុមហ៊ុនចិនពីការនាំចូលសំរាមប្លាស្ទិកចំនួន ១.៦០០តោន ពីសហរដ្ឋអាមេរិក និងកាណាដា ដោយខុសច្បាប់។
រូបភាពកុងតឺន័រ​ផ្ទុកសំណល់​ផ្លាស្ទិក ដែល​អាជ្ញាធរ​បានរកឃើញ​នាំចូលមកទុកនៅ​កំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ។ រូបភាព ទំព័រ ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
ដោយ

ថ្លែងប្រាប់សារព័ត៌មាន​រ៉យទ័រ លោកគុណ ញឹម ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ, បាននិយាយថា ក្រុមហ៊ុនចិននោះ​ ឈ្មោះជុងងៀន ដែលបាន​នាំសំរាម​ប្លាស្ទិក​ចូល​កំពង់ផែ​ក្រុងព្រះសីហនុ​ដែលមាន​ចំនួន ៨៣ កុងតឺន័រ។

លោកគុណ ញឹម បាននិយាយថា បន្ទាប់ពីការ​ស៊ើបអង្កេតចប់ ហើយបើសិន​ជារកឃើញ​កំហុសនោះ ក្រុមហ៊ុននេះ​នឹងទទួល​ការពិន័យ​រួមទាំង​ប្រឈម​មុខ​នឹងការបិទ​ក្រុមហ៊ុនផងដែរ។

លោកគុណ ញឹម បាននិយាយ​ប្រាប់ រ៉យទ័រដូច្នេះថា «ពិន័យ​ដឹងតែ​ពិន័យ​ហើយ ប៉ុន្តែកម្រិត​ ពិន័យ យើងនឹង​មើលតាម​ច្បាប់របស់​យើង​ហើយក្រុមហ៊ុន​ក៏អាចបិទ។»

លោកគុណ ញឹម បាននិយាយ​ផងដែរថា កុងតឺន័រ​ទាំង៨៣​នេះបាន​ចូលមក​កំពង់ផែ​ក្រុងព្រះសីហនុ​ច្រើនពេល ពោលគឺចូល​ដំបូងកាល​ពីខែតុលា​ឆ្នាំ២០១៨។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាននិយាយក្នុង​សេចក្តី​ថ្លែងការណ៍ថា អាជ្ញាធរ​គយ​កម្ពុជា បានគាស់​កុងតឺន័រ​ទាំង ៨៣នោះនៅថ្ងៃទី១៦ ខែកក្កដា​នេះ ហើយឈ្មោះទំនិញ​ទាំងនោះ​បានដាក់​ថាជា «ផលិតផលសម្រាប់​កែច្នៃឡើងវិញ» ដោយមិន​បានបញ្ជាក់​ថា ជា «សំណល់ប្លាស្ទិក» ឡើយ។

លោកនេត្រ ភក្ត្រា បាននិយាយ​ដូច្នេះថា «រាជរដ្ឋាភិបាល​កម្ពុជាមិន​អនុញ្ញាត​ឲ្យមានជា​ដាច់ខាត​ចំពោះការ​នាំចូល សំណល់​ប្លាស្ទិក មកកែច្នៃ​នៅកម្ពុជាទេ។ កម្ពុជាមិនមែន​ជាធុង​សំរាម​សម្រាប់ការ​បោះចោល បច្ចេក វិទ្យា ហួសសម័យនោះទេ ហើយកម្ពុជា​តែងតែ​ជំទាស់ជា​និច្ចនឹង​ការនាំចូល​សំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីន​មកកែច្នៃ​នៅ​កម្ពុជា»៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន នារីម៉ូតូឌុបទេសចរណ៍ វៀតណាម នឹងពង្រីកប្រតិបត្តិការនៅកម្ពុជា ខែក្រោយ

ព័ត៌មាន
ក្រុមហ៊ុននារីម៉ូតូឌុបទេសចរណ៍ វៀតណាម I Love Asia Tour ដែលជាក្រុមហ៊ុនបង្កើតថ្មី នឹងមានប្រតិបត្តិការផ្ដល់សេវាម៉ូតដុបទេសចរនៅប្រទេសវៀតណាម…

អ្នកឈ្នះធំធេងជាងគេ ចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក -ចិន ជាប្រទេសណាខ្លះ?

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក បានបន្តអូសបន្លាយជាង១ឆ្នាំមកហើយ ខណៈដែលស្ថានការណ៍នៅតែបន្តតានតឹងនៅឡើយ។ តួយ៉ាង រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ