បច្ចុប្បន្នភាពរឿង អគារ​បាក់សង្កត់មនុស្ស ក្រុងព្រះសីហនុ

ស្ថានទូតចិនប្រចាំកម្ពុជា ហាក់នៅ​ស្ងៀមស្ងាត់ ជុំវិញរឿងអគារចិនបាក់សង្កត់កម្មករខ្មែរក្នុងក្រុងព្រះសីហនុ


គិតមកទល់រសៀលថ្ងៃទី២៣ មិថុនានេះ គេមិននៅមិនទាន់ឃើញស្ថានទូតចិនប្រចាំកម្ពុជា បញ្ចេញនូវប្រតិកម្ម ឬសេចក្ដីថ្លែការណ៍របស់ខ្លួនទាក់ទងនឹងអគារសាងសង់ដោយអ្នកអភិវឌ្ឍន៍ជនជាតិចិនបាក់សង្កត់កម្មករខ្មែររាប់សិបនាក់ស្លាប់ និងរបួសនេះ នៅឡើយទេ ខណៈដែលក្នុងករណីនេះ ក៏មានជនជាតិចិន៣នាក់ដែលជាពាក់ព័ន្ធនឹងការសាងសង់អគារនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)
ដោយ

អគារ​សាងសង់​ដោយ​ជនជាតិចិន ដែលបាន​បាក់សង្កត់​កម្មករ​ខ្មែរ នៅក្រុង​ព្រះសីហនុ តាំងតែ​ពីព្រលឹម​ថ្ងៃទី ២២ ខែមិថុនា ដែលគិតមក​ទល់​ពេលនេះ គឺមានរយៈពេល​ជាង​ថ្ងៃទៅហើយ​ខណៈដែលចំនួន​អ្នកស្លាប់​ និងរបួស​បានបន្តរក​ឃើញកើនឡើង​ជាបន្តបន្ទាប់។ ពោលគឺ គិតមកទល់​រសៀល​ថ្ងៃទី ២៣ មិថុនានេះ របាយការណ៍​ចុងក្រោយ​បង្ហាញថា ចំនួន​អ្នកស្លាប់​បានកើនឡើង​ដល់ ១៨ នាក់ និងអ្នករបួស​មាន២៤​នាក់។ 

ក្រោយពី​រឿងនេះ កើតឡើងភ្លាមៗ រាជរដ្ឋាភិបាល​កម្ពុជា រួមទាំងថ្នាក់​ដឹកនាំកំពូល​មួយចំនួនផង បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​និងចូលរួម​សោកស្ដាយ​ជាពន់ពេក អំពី​ឧបទ្ទវហេតុ​ដ៏រន្ធត់នេះ។ ប៉ុន្ដែ អ្វីដែល គេចាប់អារម្មណ៍ គឺមកដល់​រសៀល​ថ្ងៃទី​២៣ មិថុនានេះ គេមិនទាន់ឃើញ​ប្រតិកម្ម​ ឬការចេញនូវ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​ចេញពីសំណាក់​ស្ថានទូតចិន​ប្រចាំកម្ពុជា​នោះទេ ខណៈដែល​ករណីអគាររលំ​បាក់សង្កត់​កម្មករខ្មែរ​រាប់​សិបនាក់នេះ ខាង​សមត្ថកិច្ច​ក៏បានឃាត់ខ្លួន​ជនជាតិចិន​ដែលជាប់ពាក់ព័ន្ធ​នឹង​ការសាងសង់​អគារនេះ ចំនួន៣នាក់ ដែល​រូមមាន​ ម្ចាស់កា​រដ្ឋាន​សំណង់ ​ថៅកែ​ម៉ៅការ​សាង​សង់​ និង​ អ្នកម៉ៅ​ការបូក​ជញ្ជាំង​អគារ​។

ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)

និយាយប្រាប់​អ្នកសារព័ត៌មាន នៅក្នុងហេតុការណ៍​សង្គ្រោះ​មនុស្ស​ដែលជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់នេះ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បាន​ឲ្យដឹងថា អគារនេះ គឺសាងសង់​មិនមាន​ច្បាប់​អនុញ្ញាត​ពីអាជ្ញាធរនោះទេ ហើយខាង​អាជ្ញាធរ​ក៏បាន​ចុះ​មកហាមឃាត់​ចំនួន​២លើករួចមកហើយ ប៉ុន្ដែ ម្ចាស់អគារនេះ នៅតែស្ដាប់ និងសហការ​ជាមួយ​ខាងអាជ្ញាធរនោះឡើយ។

តាមប្រភពព័ត៌មាន​ ក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា តាមពិត​អគារនេះ សាងសង់​ទើបតែបាន ៧០ ទៅ៨០ ភាគរយ​ប៉ុណ្ណោះ មិនទាន់រួចរាល់ទាំងស្រុងទេ ប៉ុន្ដែ​វា​ត្រូវបានអនុញ្ញាត​ឲ្យ​កម្មករ​ខ្មែរ​រាប់សិបនាក់​ស្នាក់នៅទីនោះ។ 

ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)

ជាមួយគ្នានេះដែរ នៅយប់​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន ដែលកំពុង​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅប្រទេសថៃ បានប្រកាស​សម្រេចយក​ថវិកាជាតិ ឧបត្ថម្ភដល់​ជនរងគ្រោះ​ក្នុងសោកនាដកម្មដ៏រន្ធត់នេះ ដោយ អ្នកស្លាប់ទទួល​បាន ៤០លានរៀល ឬស្មើនឹង​មួយម៉ឺនដុល្លារអាមេរិក និងអ្នករងរបួសទទួលបាន ៥លានរៀល និងទទួលការព្យាបាល​ដោយ​ឥតគិតថ្លៃ។

ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)

នៅក្នុង​បណ្ដាញ​សង្គមហ្វេសបុកឯណោះវិញ​តាំងពីថ្ងៃកើតហេតុ​មកទល់នេះ ​អ្នកលេងបណ្ដាញ​សង្គម​នៅតែបន្ត​រិះគន់​យ៉ាងចាស់ដៃ ទៅលើ​ការធ្វេសប្រហែស របស់​អាជ្ញាធរ​ខេត្តព្រះសីហុន ដែល​បណ្ដែតបណ្ដោយ​ឲ្យ​សំណង់​ដែលចិន​គ្មានគុណភាព និងច្បាប់អនុញ្ញាតនេះ ឲ្យបន្ដ​សាងសង់​ និងបាន​រលំបាក់សង្កត់មនុស្ស​រាប់សិប​នាក់​ស្លាប់​ និងរបួស។ អ្នកលេង​បណ្ដាញសង្គម​ហ្វេស​ប៊ុក មួយចំនួន ក៏បាន​រិះគន់ និងស្នើឲ្យ​រដ្ឋភិបាល សម្រេច​ដក​អភិបាល​ខេត្ត​ព្រះសីហនុ ចេញពីតំណែង និងដក​មន្ត្រីពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ។ 

ទោះយ៉ាងណា នៅក្នុង​ការឆ្លើយតប​ Comment នៅលើហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា “សូមកុំទាន់​និយាយដល់​រឿងដក​ឬតែងតាំង​តែត្រូវផ្តោត​ការយកចិត្ត​ទុកដាក់​លើការរុករក និងសង្រ្គាះជាមុនសិន។ សុំការយោគ​យល់ពីបងប្អូន​ជនរួមជាតិ​ពីកន្លែង​ប្រជុំអាស៊ាន​នៅបាងកកព្រះរាជាណាចក្រថៃ”។

នៅក្នុង ហេតុការណ៍​បាក់​អគារ​សង្កត់​កម្មករ​ខ្មែរ រាប់សិបនាក់​នេះដែរ គេសង្កេតឃើញថា ខាងអាជ្ញាធរ ខេត្តព្រះសីហនុ ក៏បាន​ខិតខំខ្នះខ្នែង​ខ្លាំងណាស់ដែរ ដើម្បី​សង្គ្រោះជីវិតកម្មករដែលរករបួស និងស្វែងរក​សាកសព​អ្នកដែលបានស្លាប់​បាត់បង់ជីវិត។ ក្នុងនោះ មានការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ និងមាន​ការចុះជួយ​ពី​អ្នកជំនាញ​ជនជាតិចិន​មួយចំនួនផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ស្លាប់ឡើងដល់ ១៧នាក់ ក្នុង​​ករណី​បាក់​រលំ​អគារ​​កំពុង​សាងសង់​កម្ពស់​៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
ករណី​បាក់រលំ​អគារ​កំពុង​សាងសង់​កម្ពស់ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្នភាព​នៃ​ចំនួនអ្នក​ស្លាប់​បាន​កើនឡើង ខណៈ​ដែល​ក្រុម​សង្គ្រោះ​កំ…

បន្ទាប់​​ពី​​បាក់​​អគារ​ចិន​ស្លាប់​ច្រើននាក់, មាន​ការ​ទាមទារ​ច្រើន​ឲ្យ​វះ​កាត់​«សាច់​ស្អុយ​ចោល»

ព័ត៌មាន
បន្ទាប់​ពី​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​ខ្មែរ​​ យ៉ាងហោចណាស់ ចំនួន ១៨​នាក់​ និង​របួស ២៤​នាក់​ផ្សេង​ទៀត​មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ