ការបាក់រលំអគារ​ចិន នៅ​ខេត្ត​ព្រះសីហនុ

ករណី​បាក់រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ស្ថានទូត​ចិន​​ចូលរួម​រំលែក​ទុក្ខ និងគាំទ្រ​វិធានការប្រឆាំង​ជនល្មើស​ចិនពាក់ព័ន្ធ


មួយថ្ងៃបន្ទាប់ពី​ព្រឹត្តិការណ៍៍សោកនាដកម្ម​បាក់​រលំ​អគារ​របស់​ជនជាតិចិន នៅខេត្ត​ព្រះសីហនុ ដែល​សម្លាប់​មនុស្ស​ជិត ២០នាក់ និង​ធ្វើ​ឲ្យ​របួស​ជាច្រើននាក់ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នាយប់​ថ្ងៃទី២៣ មិថុនា ២០១៩ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ហើយ តាមរយៈ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួន។
ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)
ដោយ

សេចក្ដីថ្លែងការណ៍​ សម្ដែងនូវ«ការសោកស្ដាយជាពន់ពេក» និង​ចូលរួម​រំលែកទុក្ខ​ជាមួយ​គ្រួសារសព និង​ឲ្យ​ដឹងថា សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន​នៅខេត្ត​ព្រះសីហនុ បាននិងកំពុង​ចូលរួម​ក្នុងសកម្មភាព​សង្គ្រោះ​ជាមួយ​អាជ្ញាធរ​កម្ពុជា។ 

នៅក្នុង​សេចក្ដីថ្លែងការណ៍ដដែល ស្ថានទូត​ចិន​ក៏បាន​និយាយផង​ដែរថា «ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការស៊ើបអង្កេត​តាម​ផ្លូវ​ច្បាប់ និងគាំទ្រ​ទាំងស្រុង​ចំពោះ​ភាគីកម្ពុជា ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ល្មើស​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​លើក​នេះ»។ 

សូម​បញ្ជាក់ថា ពាក់ព័ន្ធនឹង​សោកនាដកម្ម​បាក់រលំ​អគារ​កម្ពស់​៧ជាន់ ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន នៅខេត្ត​ព្រះសីហនុនេះ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​​មនុស្ស ៤នាក់​​ដែលជាប់ពាក់ព័ន្ធ​ដោយផ្ទាល់ នឹង​ការបាក់​អាគារនេះ ដើម្បីសាកសួរ​បន្ថែម។ ជនទាំងនោះ​រួមមាន​​ជន​​ជាតិ​ចិន ០៣​នាក់ ​ផងដែរ ​មាន​ដូចជា ឈ្មោះ Chen Kun, អាយុ៣៩ឆ្នាំ, Deng Xing Gul, អាយុ៤៨, និង Gao Yu, អាយុ២៩។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្ទាប់​​ពី​​បាក់​​អគារ​ចិន​ស្លាប់​ច្រើននាក់, មាន​ការ​ទាមទារ​ច្រើន​ឲ្យ​វះ​កាត់​«សាច់​ស្អុយ​ចោល»

ព័ត៌មាន
បន្ទាប់​ពី​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​ខ្មែរ​​ យ៉ាងហោចណាស់ ចំនួន ១៨​នាក់​ និង​របួស ២៤​នាក់​ផ្សេង​ទៀត​មក…

ចំនួនអ្នកស្លាប់ដោយសារអគារបាក់សង្កត់ កើនឡើង ដល់ ២៥ នាក់ ក្នុងនោះ អ្នកមកពីខេត្តកំពតមានច្រើនជាងគេ

ព័ត៌មាន
គិតមកទល់នឹងព្រឹកម៉ោង ១១ ថ្ងៃ២៤នេះ ចំនួនអ្នកស្លាប់ ដោយសារតែឧបទ្ទវហេតុបាក់អគារនៅខេត្ដព្រះសីហនុ បានកើនឡើងដល់ចំនួន ២៥នាក់ ហើយ និងអ្នក​រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ