បុណ្យចូលឆ្នាំចិន

ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ប្រជាជនចិននឹងចំណាយប្រាក់ជាង ១៤៨ ពាន់លានដុល្លារ


នៅក្នុងពិធីចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន នឹងចំណាយទឹកប្រាក់ប្រមាណ ១៤៨ ពាន់លានដុល្លារអាមេរិក ដើម្បី អបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន។ នេះគឺជាចំនួនចាយវាយកាន់តែច្រើនជាងឆ្នាំមុនៗ ទៅលើ ទំនិញ និង សេវាកម្មមានគុណភាពខ្ពស់ និង ចំណាយទៅលើដំណើរកម្សាន្តក្នុងស្រុក និង ក្រៅប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានចិន CCTV។
បុណ្យចូលឆ្នាំចិន
ដោយ

មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយក​ដ្ឋាន​ក្រុមប្រឹក្សា​សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលត្រូវ​​បានសា​រព័ត៌មាន​ចិន CCTV ផ្សព្វផ្សាយ​ថា ក្នុងឆ្នាំ​​២០១៩នេះ តាមការ​ព្យាករ ប្រជាជន​ចិន នឹងចំណាយ​ប្រមាណ ១៤៨ពាន់​លាន​ដុល្លារ​អាមេរិក នាឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំចិន ដែលស្របទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​លើក​កម្ពស់ ការចំណាយ និង ប្រើប្រាស់​ក្នុងស្រុក ជាជាង ការពឹង​ផ្អែក​ទៅលើ ពាណិជ្ជកម្ម​អន្តរ​ជាតិ។

នៅក្នុងឆ្នាំ ២០១៩នេះ ប្រជាជន​ចិន ដែលមាន​ចំណូល​មធ្យម បានកើន​ឡើងដល់​ជាង ៤០០លាននាក់ ត្រូវ​បាន​រំពឹងថា នឹងបង្កើន​ចំណាយ​កាន់តែ​ច្រើន សម្រាប់​ការអបអរ​សាទរ​ដល់ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែលមាន​រយៈពេល ១សប្តាហ៍​ពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ខែកុម្ភៈ ខាងមុខនេះ។

យ៉ាងណាក៏​ដោយ សេដ្ឋកិច្ចចិន នៅក្នុ​ងឆ្នាំ ២០១៩នេះ ត្រូវ​បាន​គេព្យាករណ៍​ថា នឹងពឹង​ផ្អែកទៅ​លើ វិស័យ​ប្រើប្រាស់ រហូតដល់​ជាង ៧៥ភាគរយនៃ GDP សរុប ខណៈដែល ពាណិជ្ជកម្ម​អន្តរជាតិ ចូលរួម​ចំណែក​ជិត ១ ភាគ ៣ នៃ GDP។

យោងតាម​របាយការណ៍​ពី ក្រសួង​ពាណិជ្ជកម្ម​ចិន កាលពីឆ្នាំ ២០១៨​កន្លងទៅ ប្រជាជន​ចិន ចំណាយ​ទឹកប្រាក់​ជាង ១៤០ពាន់​លានដុល្លារ​អាមេរិក ក្នុងអំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំចិន។ ក្នុងនោះ វិស័យ​ទេសចរណ៍ រកចំណូល​បាន​ជាង ៧០ពាន់លាន​ដុល្លារ​អាមេរិក ដែលមានការ​កើនឡើង​ប្រមាណ ១២ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧ ក្នុងនោះ ការធ្វើដំណើរ​កម្សាន្ត​ក្នុង​ប្រទេស មានជិត ៤០០លាន​នាក់ បានធ្វើដំណើរ​កម្សាន្ត ហើយប្រជាជន​ចិន​ប្រមាណ​ជាង ៦​លាននាក់ សម្រេច​ធ្វើដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស។

គួរជម្រាបដែរថា យោង​តាមរបាយការណ៍​មួយ ដែលចេញ​ផ្សាយ​ដោយ សាកលវិទ្យា​ល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​សៀងហៃ បាន​សន្និដ្ឋានថា សេដ្ឋកិច្ចចិន នឹងមាន​កំណើន​ប្រហែល ៦,៤ភាគរយ ក្នុងឆ្នាំ ២០១៩នេះ ពោលគឺ​ទាបជាង កំណើននា​ឆ្នាំ ២០១៨ ដែលមាន​ចំនួន ៦,៥ភាគរយ ដោយផ្អែក​លើសូចនាករ​សេដ្ឋកិច្ច​ចំនួន ៣ ពោលគឺ វិស័យ​វិនិយោគ វិស័យប្រើប្រាស់​ និងវិស័យ​ពាណិជ្ជកម្ម ដែលសុទ្ធ​តែមាន​កំណើន​តិចតួច កាលពីឆ្នាំ ២០១៨​កន្លងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនួញល្បី ៖ ហេតុផល ដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេស៣ ក្នុងតំបន់អាស៊ានវិនិយោគពីបរទេសច្រើន

ព័ត៌មាន
អ្នកជំនាញ និង អ្នកវិនិយោគបានធ្វើការអះអាងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសខ្លាំងទាំងបី ងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទ…

ឆ្នាំ២០១៨ ចំណូលពន្ធដារមាន ២,២ ពាន់លានដុល្លារ កើនឡើងជាង ១៣%

ព័ត៌មាន
នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាយ សរុបមានប្រមាណ ២,២ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ